Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំងចម្រុះជួ​រ​មុខ ឈរជើ​ងនៅ​​ក្នុ​​ងបរិ​វេណ ច្រកទ្វារព្រំដែនអន្តរ​ជា​​តិ​ព្រំ

spot_img

ប៉ៃលិន៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្សាយថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជា​តិ​ព្រំ នា​វេលាម៉ោង ៩ព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានគណៈប្រតិភូ រប​ស់អគ្គ​ស្នង​ការដ្ឋា​ននគរ​បាលជាតិ និងថ្នាក់ដឹកនាំរបស់នាយក​ដ្ឋា​នច្រ​កទ្វារទី១ ដឹកនាំដោយលោក នាយឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការរងនគរ​បា​លជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជា​តិ​ និងប្រតិភូអមដំណើរជាច្រើនរូបទៀត​ ​បានអញ្ជើញមកត្រួតពិ​និ​ត្យ កងកម្លាំងចម្រុះជួ​រ​មុខ ដែលឈរជើងនៅ​ក្នុ​ងបរិ​វេណ ច្រកទ្វារព្រំដែនអន្តរជា​តិ​ព្រំ។

ក្នុងឱនោះដែរ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង​ន​គរបាលជាតិ បានអញ្ជើញមានមតិសំណេះ​សំ​ណាល​ និងពាំនាំការសួរសុ​ខ​ទុ​ក្ខ ពីសំណាក់ថ្នាក់ដឹកនាំ​ ​អគ្គស្នងការនគរបាល​ជា​តិ ដល់កងកម្លាំងចម្រុះ​ទាំ​ងអ​ស់ ដែលកំពុង​ឈ​រជើ​ង តាមគោលដៅ​សំ​ខាន់​ៗ ដើម្បីការពារ​ថែ​រក្សា សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម។

​លោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ អនុប្រធាននាយកដ្ឋានច្រ​ក​ទ្វារទី១ តំណាងលោក ឧត្តមសេនីយ៍ឯក ជា ធា អគ្គនាយករង នៃអគ្គ​នា​យក​ដ្ឋានអ​ន្តោប្រ​វេ​សន៍ បានអញ្ជើញចុះត្រួតពិនិត្យគោល​ដៅ​ច្រករ​បៀង ស្លាបឆ្វេង ស្លាបស្តាំ របស់ប៉ុស្តិ៍​ដែ​លត្រូវ​បានបិ​ទជា​យូរមកហើយ​៕​ដោយ៖កូឡាប

spot_img
×