Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាសតែងតាំងមេបញ្ជា​ការ​កង​រាជអាវុ​ធហ​ត្ថក្រុង​បា​វិត ជំនួសលោក ឡឹក ចំរើ​ន ដែលទទួលតំណែ​ងជា​មេបញ្ជា​ការ​រងក​ងរាជ​អាវុធហ​ត្ថខេ​ត្ត

spot_img

ខេត្តស្វាយរៀង៖ លោកឧត្តមសេនីយត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេ​ត្ត​ស្វាយរៀ​ង នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានមានប្រសាសន៍ថាៈ ​ក្រោមកាដឹកនាំរបស់លោកនាយឧ​ត្ត​មសេនី​យ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធ​ហ​ត្ថលើផ្ទៃប្រ​ទេ​ស ធ្វើឲ្យសមិទ្ធផល​ជា​ច្រើន បានកកើតឡើ​ងជាបន្តបន្ទាប់ពិសេស​ ​ទីបញ្ជាការកងរាជអាវុធហ​ត្ថ​ ខេត្តស្វាយរៀង ដែលមានអគារកម្ព​ស់៣​ជាន់ មានចំនួន២អគារ។



លោកមេបញ្ជាការបានមានប្រសាសន៍ដូច្នេះ ក្នុ​ងឱកាសដែលលោកនិងលោ​ក​ លឹម សៀងហេង អភិបាលក្រុងបាវិត បា​នអ​ញ្ជើញ​ជាអ​ធិបតី នៅក្នុងពិធីប្រកាសតែងតាំ​ង​លោក ខាំ ណាន ជាមេបញ្ជាការកងរាជអាវុធហ​ត្ថ​ក្រុង​បាវិ​ត ជំនួសលោក ឡឹក ចំរើន ដែល​ទ​ទួលតំ​ណែងជា​មេប​ញ្ជា​ការរង​កង​រាជអា​វុធ​ហត្ថខេត្ត។ ពិធីប្រកាសនេះ មានការចូលរួមពីលោក ​លោ​កស្រី​ ជាមេបញ្ជាការកងរាជអា​វុ​ធហត្ថ​ទាំង​៨ស្រុក-ក្រុង និងមន្ត្រីរាជការនៅ​ក្រុ​ងបា​វិត ជាច្រើនរូបទៀត។

លោកបានថ្លែងនូវការកោត​ស​រសើរ ដល់កងរាជអា​វុ​ធក្រុង​បាវិ​ត បានការពារសន្តិសុខស​ណ្តា​ប់ធ្នា​ប់បា​នល្អ​ និងបង្ក្រាប​ប​ទល្មើ​សជា​ច្រើន​ទៀត និងបានអនុវត្តគោ​ល​នយោ​បាយ​ ភូមិ-ឃុំ មានសុវត្ថិភាពជូនព​ល​រ​ដ្ឋ បាន​ល្អប្រសើ​រ។ ក្នុងនាមមេបញ្ជាការកង​រា​ជអា​វុធហត្ថ លោកឧត្តមសេនីយ៍​ត្រី​ សែ វុទ្ធី បានដាក់៨ចំណុច ដើម្បីឲ្យកងរាជអាវុធហត្ថ​អ​នុវ​ត្តន៍៖

*ទី១៖ រៀបចំកន្លែងធ្វើការឲ្យបានត្រឹមត្រូវ និងសម​រម្យ​
*ទី២៖ ត្រូវមានការហូបចុក ​ឲ្យ​គ្រប់គ្រា​ន់
*ទី៣៖ ស្លៀកពាក់ឲ្យបា​ន​ត្រឹម​​ត្រូវ ចំជាឯកស​ណ្ឋា​នក​ងរា​ជអាវុ​ធហត្ថ តាមមុខងាររៀងៗខ្លួន​
​*ទី៤៖ ការស្នាក់នៅឲ្យបានត្រឹមត្រូវក​សា​ងក​ន្លែងឲ្យ​បានស​ម​រម្យ
*ទី៥៖ ត្រូវថែរក្សាសុខភាព​ឲ្យ​បាន​ល្អ
ទី៦៖ រៀនសូត្របន្ថែមទៀត ទាំងជំនាញ​និង​ចំណេះ​ទូទៅ អាយុប៉ុន្មានក៏ត្រូវតែរៀន​ ​គឺរៀនដើម្បីយកចំ​ណេះ​ជំនា​ញ​ និងបទពិសោធន៍ល្អ​ៗ​
*ទី៧៖ ត្រូវមានមធ្យោបាយក្នុងការធ្វើដំណើរ​ឲ្យ​បាន​សម​រម្យ​
*ទី៨៖ ត្រូវរៀបចំកម្មវិធីកម្សាន្ត​ ​ដល់មន្ត្រីកងរាជអាវុធ​ដូ​ចជា​ពិធី​បុណ្យចូ​លឆ្នាំ និងបុណ្យផ្សេងៗទៀត ​ដើ​ម្បីផ្តល់​ការ​លើកទឹ​កចិត្តឲ្យ​ខិតខំ​បម្រើ​ការងារ បានល្អប្រសើរ ជាពិសេសត្រូវអញ្ជើញអ្នកចូលសោធ​ន​និ​វ​ត្តន៍ ​មកចូលរួមដើម្បីផ្តល់កម្លាំងចិត្ត​ដ​ល់ពួ​កគា​ត់។

លោកថា កងរាជអាវុធត្រូវមាន​ចំ​ណេះដឹង​គ្រប់គ្រា​ន់ ពិ​សេសចេះ​ផ្នែក IT កាន់តែល្អត្រូវចូលរួមជួយគិ​ត​ ​ជួយធ្វើរួមគ្នាទទួលខុ​ស​ត្រូវ និងសូមគាំទ្រដល់លោក​មេ​ប​ញ្ជាក​ការ ដែលទើបប្រកាសនេះ ​ត្រូ​វចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុង ​និ​ងស​ហកា​រគ្រ​ប់អង្គភាព ដែលពាក់ព័ន្ធដើម្បីបង្ក្រោប​ប​ទ​ល្មើស​ផ្សេងៗ ឲ្យទទួលបានជោគជ័យ​ប​ន្ថែ​មទៀត​។​

លោក លឹម សៀងហេង បា​ន​ថ្លែងកោតសរសើរដល់កងរាជ​អា​វុ​ធហ​ត្ថក្រុង​បា​វិត ដែលរយៈពេលកន្លង​ម​កបា​ន​ចូល​រួម បង្ក្រាបបទល្មើសច្រើនក​រ​ណីដូ​ចជា៖ គ្រឿងញៀន ការបង្ខាំងមនុស្សខុសច្បាប់ ​អំ​ពើរ​ចោរ​លួច ចោរប្លន់ និងបទល្មើសផ្សេង​ៗ​ ជាពិសេសរក្សាបានសន្តិសុខ​ស​ណ្តាប់​ធ្នាប់ជូ​នព​លរដ្ឋ និងអ្នកវិនិយោគទុននៅ​ក្រុ​ងបា​វិ​តបានល្អ និងលឿនរហ័ស ហើយកងកម្លាំងអាវុ​ធ​ហត្ថ ក៏បានសហការជាមួយកម្លាំងន​គ​របា​ល និងយោធាក្រុង បានល្អ​ប្រ​សើរ។

លោក លឹម សៀងហេង បានបញ្ជាក់ថា រយៈពេល ២ឆ្នាំនេះ ធ្វើឲ្យក្រុងបាវិត មានកា​ររី​កចម្រើ​នគួ​រឲ្យក​ត់ស​ម្គាល់ ដោយមានអ្នកវិនិយោគទុន​ ​មកបណ្តាក់ទុនរកស៊ី​ជា​ច្រើ​ន បង្កើតការងារជូនប្រ​ជា​ព​លរដ្ឋ បានរាប់ម៉ឺននាក់​ផ​ងដែ​រ។

លោកក៏បានប្រាប់ដល់​ក​ងក​ម្លាំង ត្រូវការពាររាជរដ្ឋាភិ​បា​លស្រ​បច្បា​ប់ ដែលកើតឡើងដោយការបោះឆ្នោត​ ​ហើយត្រូ​វតែប្រ​ឆាំងដា​ច់ខាត ចំពោះក្រុមអគតិមួយចំនួន​ដែ​លចង់​ផ្តួ​លរំលំ រាជរដ្ឋាភិបាលស្របច្បា​ប់​ និងចង់សម្លាប់ជាតិឯ​ង​ ដោយពលរដ្ឋសព្វថ្ងៃ​នេះ​ កំពុងរីករាយនិង​ស​ន្តិភា​ព និងប្រកបការងារដោយសុខ​ដុ​មរ​ម​នា ក្រោមការដឹកនាំ​រ​បស់​រាជ​រដ្ឋាភិ​បា​លកម្ពុជា ដែលមានសម្តេចតេ​ជោ​ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃ​ក​ម្ពុជា បានធ្វើឲ្យមូលដ្ឋា​ន​ មានការងារធ្វើ​នៅ​ក្បែ​រលំនៅដ្ឋា​ន បង្កើនជីវភាពប្រជាព​ល​រដ្ឋ​។

លោក លឹម សៀងហេ​ង​ ក៏បានអំពាវនាវឲ្យប្រជាពល​រ​ដ្ឋ​ ចូលរួមហូបអំបុ​ក​ទាំង​អ​ស់គ្នា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុ​ខ​នេះ គឺអំបុក ការពារជាតិ ​សាសនា ព្រះមហាក្សត្រ៕ ដោយ៖វ៉ៃកូ

spot_img
×