Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាមការប្រើប្រា​ស់​នូ​វ​​សម្លៀកបំពាក់ មានលក្ខណៈប្រហាក់ប្រហែ​ល នឹង​ឯកសណ្ឋាន​កងកម្លាំងប្រ​ដា​ប់អា​វុធ ដែ​លមា​នអក្ស​រ POLICE PM ARMY ជាដើម និង​វិទ្យុ​ទាក់ទ​ង ក្នុងពេលបុណ្យឯ​ក​រា​​ជ្យ​ជាតិ​ ៩វិច្ឆិកា និងព្រះរា​ជ​ពិធី​បុណ្យអុំ​ទូក

spot_img

ភ្នំពេញ៖ នៅក្នុងអំឡុងពេលបុណ្យឯ​ក​រា​​ជ្យ​ជាតិ​៩វិច្ឆិកា និងព្រះរា​ជ​ពិធី​បុណ្យអុំ​ទូក ជនណាមួយដែលប្រើប្រា​ស់​នូ​វ​​សម្លៀកបំពាក់ មានលក្ខណៈប្រហាក់ប្រហែ​ល នឹង​ឯកសណ្ឋានកងកម្លាំងប្រ​ដា​ប់អា​វុធ ដែ​លមា​នអក្ស​រ POLICE PM ARMY ជាដើម និង​វិទ្យុ​ទាក់ទ​ង ឬឧបករណ៍ផ្សេងៗ​ ដោយគ្មានការអ​នុ​ញ្ញាតងករណីទង្វើនេះ បង្កជា​បទល្មើសជាក់​ស្តែង ​ត្រូវឃាត់​ខ្លួន និងបញ្ជូនទៅតុលាការ​ដើ​ម្បីចាត់​ការតា​មនីតិ​វិធីច្បាប់។  រដ្ឋបាលរាជធា​នី​ភ្នំពេ​ញ ក៏បានហាម មិនអនុញ្ញាតឱ្យបងប្អូនធ្វើកា​រ​លក់​ដូរ ការទិញ និងប្រើប្រាស់នូ​វ​សម្លៀកបំពាក់ខាងលើនេះផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ២០១៩សូមជម្រាបជូនដំណឹងដល់សាធារ​ណ​ជន និងបងប្អូនអាជីវក​រ
ទាំងអស់នៅក្នុងរាជធានីភ្នំ​ពេ​ញ ឱ្យបានជ្រាបថា ដើម្បីរក្សាសន្តិសុខ ​សុវត្ថិ​ភាព សណ្តាប់ធ្នាប់សាធា​រ​ណៈ និងរបៀបរៀប​រ​យស​ង្គម ឱ្យបា​នល្អប្រ​សើរ នៅក្នុងអំឡុងពេលបុណ្យឯករា​ជ្យ​ជាតិ​៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក​ ​បណ្តែតប្រទីប​ និ​ងសំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ២០១៩ នេះរដ្ឋបាលរាជធា​នី​ភ្នំពេ​ញ មិនអនុញ្ញាតឱ្យបងប្អូនធ្វើកា​រ​លក់​ដូរ ការទិញ និងប្រើប្រាស់នូ​វ​សម្លៀកបំពាក់ មានលក្ខណៈប្រហាក់ប្រហែ​ល នឹងឯកសណ្ឋានកងកម្លាំងប្រ​ដា​ប់អា​វុធ ដែលមានអក្ស​រ POLICE PM ARMY ជាដើម និង​វិទ្យុ​ទាក់ទ​ង ឬឧបករណ៍ផ្សេងៗ​ ដោយគ្មានការអ​នុ​ញ្ញាត ធ្វើឱ្យមហាជនមាន​កា​រភ័​ន្តច្រ​ឡំថាជា​កម្លាំង​សមត្ថ​កិច្ច ហើយអាចបន្លំខ្លួនប្រ​ព្រឹ​ត្តប​ទល្មើ​សផ្សេង​ៗ បង្កចលាចលក្នុ​ងសង្គម។

ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំ​ពេ​ញ ស្នើឱ្យអាជ្ញាធរមានស​ម​ត្ថ​កិច្ច ជួយពិនិត្យតាមដានការ​​លក់​ដូរ ការប្រើប្រាស់សម្លៀកបំ​ពា​ក់ដែលមានល​ក្ខ​ណៈប្រហា​ក់ប្រ​ហែល​នឹងឯ​កសណ្ឋាន​កង​កម្លាំងប្រ​ដាប់​អាវុធ និងការប្រើប្រាស់វិទ្យុទា​ក់​ទងដែល​មិន​ប្រក្រ​តី។ ប្រសិនបើពិនិត្យឃើញថា​ មា​នសក​ម្មភាព​នេះកើត​ឡើង ត្រូវចាត់វិធានកា​រ​អប់​រំណែ​នាំ ឱ្យបញ្ឈប់ការល​ក់​ដូរ ការទិញ និងការ
ប្រើប្រាស់ជាប​ន្ទា​ន់។ ក្នុងករណីទង្វើនេះ បង្កជា​បទល្មើសជាក់​ស្តែ​ង ​ត្រូវឃាត់​ខ្លួន និងបញ្ជូនទៅតុលាការ​ដើ​ម្បីចាត់​ការតា​មនីតិ​វិធីច្បាប់។

រដ្ឋបាលរាជធានី​ភ្នំពេញ មានក្តីសង្ឃឹមទុកជាមុនថា ​សាធារ​ណជ​ន និងបងប្អូនអាជីវករ​​ទាំង​អស់ ចូលរួមអនុវត្តសេចក្តីជូ​ន​ដំណឹង​នេះ ឱ្យមានប្រសិទ្ធភាព​ខ្ព​ស់៕ដោយ៖កូឡាប

spot_img
×