Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ខ្លួន​​បុរ​ស​ម្នាក់ ​​តាំងខ្លួន​ជា​ឯកឧត្តម ហើយ​ដើរ​ឆបោ​ក​​ពល​រដ្ឋ ​ក្នុង​​រឿង​​ទិញ​​ដីធ្លី នៅខេត្តសៀ​មរា​ប

spot_img

ខេត្តសៀមរាប​ ៖ ​កម្លាំង​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេ​ត្ត​សៀម​រាប បាន​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួ​ន​ជា​​​ឯក​ឧត្តម ហើយ​ដើរ​ឆបោក​ពលរដ្ឋ​​​ក្នុង​រឿង​ទិញ​ដីធ្លីនៅ​ក្នុ​ង​​ខេត្តសៀ​មរាប ​។ ហេតុ​ការណ៍​ឃាត់ខ្លួនធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤​​ ​វិច្ឆិកា ស្ថិត​នៅ​ចំណុច​ភូមិ​តា​ភុល ​ស​ង្កាត់​​ស្វាយ​​ដង្គំ ក្រុង- ខេត្តសៀមរាប​។



ជនសង្ស័យឈ្មោះ ទួន វុទ្ធី ហៅក្រៅ ទួន ហែម ភេទប្រុស អាយុ ៦០ ឆ្នាំ មុខរបរ មន្រ្តីចូលនិវត្តន៍ មា​នទីលំ​នៅ​ បច្ចុប្បន្ន ភូមិ៥ សង្កាត់លេខ៣ ក្រុងព្រះសីហ​នុ​ ខេត្តព្រះសី​ហនុ​។
ក្រោយពីការសាកសួឈ្មោះ ទួន វុទ្ធីហៅ​ទួន ហែម បានឆ្លើយសារភាពថា ខ្លួ​នពិ​តជាបាន ប្រព្រឹត្តតាមការចោទប្រកាន់ របស់ជនរងគ្រោះ ពិត​ប្រាក​ដមែន។ ដែលជាប់ជាក់ពាក់ព័ន្ធករណី​ ឆបោក នៅចំណុច ទីរួមខេត្តសៀម​រា​ប កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។

សមត្ថកិច្ចបានដកហូតវត្ថុតាង​៖ ទូរស័ព្ទម៉ាក HUAWEI ពណ៌ខ្មៅ ចំនួន ០១ គ្រឿង ទូរស័ព្ទម៉ាក HUAWEI ពណ៌ទឹកប្រាក់ ចំនួន ០១ គ្រឿង ទូរស័ព្ទម៉ាក NOKIA ចុចពិល ពណ៌ក្រហម និងពណ៌ខៀវ ចំនួន ២ គ្រឿង ស៊ីមកាត ចំនួន ៤ កាបូបលុយពណ៌​ខ្មៅ​ ចំនួន ១
ប្រាក់ដុល្លារ ចំនួន ៣៨ $ ប្រាក់រៀល ១០,០០០៛។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យ ជំនាញ កំពុងកសាង សំណុំរឿង បញ្ជូននិងវត្ថុតាង ទៅកាន់អយ្យកា​រ​អមសា​លា ​ដំបូង​ខេត្តសៀ​មរា​ប។ សូមបញ្ជាក់ថា ការចាប់ខ្លួននេះ យោងតាមពាក្យបណ្ដឹងជនរង​គ្រោះ​ លើក​រណី ​ឆបោក​។

ដោ​យយោង​ពាក្យប​ណ្តឹងរ​បស់ជន​រង​គ្រោះឈ្មោះ ណក់ ពិសិដ្ឋដាវី ភេទស្រី អាយុ ៥១ ឆ្នាំ​ ​មុខរបរ នៅផ្ទះ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្ប​ន្ន​ ភូមិ​គ្រួ​ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ដោយយោងពាក្យបណ្តឹងរប​ស់​ជនរ​ងគ្រោះឈ្មោះ​ លឿម សុភណ្ឌ ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន អចលនទ្រព្យ ពត៌មានលក់ដី ជនជាតិ​ ​ខ្មែរ ​ទីលំនៅប​ច្ចុ​ប្បន្ន ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង​សៀ​មរា​ប៕ដោយ៖បញ្ញាស័ក្តិ ខេត្តសៀមរាប។ដោយយោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ យឹង ប៊ុនតារា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ អ្នករកស៊ី ទីលំនៅបច្ចុប្បន្ន ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ដោយយោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សុខ រ៉ាម៉ន ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិក លក់ដីឡូតី៍ ទីលំនៅ បច្ចុប្បន្ន ភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕ដោយ៖បញ្ញាស័ក្តិ

spot_img
×