ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរទេ ហេតុនេះទោះប្រកបកិច្ចការងារអ្វីតែងជឿនលឿនទៅមុខជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរប្រាក់រត់ចូលឬរត់ចេញអាស្រ័យទៅលើមាត់ហើយបើមិនចេះប្រើឱ្យចំទិសដៅទេប្រាក់កាសនឹងរត់ចូលថង់លុយអ្នកដទៃអស់ជាក់ជាពុំខានទ្បើយ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពលូតលាស់និងកំពុងផ្អែមល្ហែមល្អណាស់៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោក,ផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរទៅពឹងពាក់អ្នកដទៃតែងមានក្រុមមនុស្សជួយជ្រោមជ្រែងនិងអាណិតស្រឡាញ់ជានិច្ច។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំខាល
រាសីស្រុតចុះ។ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហើយពិសេសងាយប៉ះទង្គិចជាមួយអ្នកដទៃថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញការរកផលចំណូលពុំសូវដូចគាប់បំណងប៉ុន្មានទេគឺច្រើនបោលហួសនិងហោះរំលងជានិច្ច។ការធ្វើដំណើរឆ្ងាយជិតឱ្យប្រយ័ត្នបញ្ហាចរាចរបន្តិចពីព្រោះងាយជួបបញ្ហាប៉ះទង្គិចណាស់។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំកុំគប្បីយកកំហឹងទល់កំហល់ដាក់គ្នាប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់ហើយមកដេកសោកស្តាយនៅគ្រាក្រោយ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារនិងចុះប្រកបការងារអ្វីមួយផង។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់ការសម្រេចចិត្តកិច្ចការងារធំដុំឬចាប់ផ្តើមប្រកបការងារអ្វីមួយថែមទៀត។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិចឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបអាចចិញ្ចឹមឆ្នាំងបាយគ្រាន់រស់ស្រួលខ្លួន។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារអ្វីមិនជួបផលប៉ះពាល់អ្វីធ្ងន់ធ្ងរទេ ហើយបើធ្វើអ្វីមួយតែងជឿនលឿនទៅមុខជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនពុំសូវអំណោយផលទេដូចនេះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើន។ការធ្វើដំណើរឆ្ងាយជិតពិសេសទិសបស្ចឹមឱ្យប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាណាមួយត្រូវជួបការលំបាកកើតឡើង។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នរែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរប៉ុន្មានទេ ដូចនេះគប្បីមានការប្រយ័ត្នប្រយែងព្រោះធ្វើអ្វីៗតែងងាយមានការភ្លាំងភ្លាត់ណាស់។លោកអ្នកអាចត្រូវបានគេបន្ទោសឬបង្ករឿងអាក្រក់ណាមួយកើតឡើងផង។អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្តិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយលោកអ្នកតោងមានការយកចិត្តទុកដាក់ ហើយប្រយ័ត្នការងារសំខាន់ៗបន្តិចព្រោះថាបើមិនបានយកចិត្តទុកដាក់ឬគិតគូរទាន់ពេលវេលាទេនោះបញ្ហាអាក្រក់អាចនឹងលុកលុយយាយីទៀតជាក់ជាពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយទោះផ្លូវទឹក,ផ្លូវគោកឬផ្លូវអាកាសក្តីផលកម្រៃមានហូរចូលខ្លះៗគ្រាន់ផ្សើមបំពង់អញ្ចឹងដែរតែយ៉ាងណាការធ្វើអ្វីមិនអាចលោភលន់បានទេព្រោះភាពស៊យក៏មានតាមជាប់មិនទៅណាឆ្ងាយនៅឡើយ។
រីឯមនោសញ្ចេតនាគូស្នេហ៍កំលោះក្រមុំកើតការរកាំចិត្តនិងមានភាពសៅហ្មងចំពោះគ្នាច្រើន៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារអ្វីដែលសំខាន់និងពិសេសអាចមានរឿងរាវល្អៗចូលមកផងដែរ។សម្រាប់ថ្ងៃនេះដែរបើលោកអ្នកប្រកបការងារអ្វីចៅហ្វាយនាយឆាប់មើលឃើញនិងកោតសរសើរ។អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញផ្លូវឆ្ងាយជិតមានភាពកាក់កបគួរសមតែយ៉ាងណាត្រូវប្រយ័ត្នពាក្យសម្តីបន្តិចមិនដូច្នេះជោគលាភទាំងនេះនឹងត្រូវរលាយអស់ទៅវិញពុំខាន។
រីឯមនោសញ្ចេតនាគូស្នេហ៍ប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អគួរសម៕
ឆ្នាំវក
រាសីស្រុតចុះ។ នៅក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវប្រកាន់យកភាពចិត្តត្រជាក់ដាក់ខ្លួនទើបមិនមានបញ្ហាអាក្រក់ណាមួយជ្រែកចូលកើត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់ចំណាយប្រាក់កាសដាក់ទុនលើអ្វីមួយត្រូវគិតគូរឱ្យច្បាស់លាស់ចៀសវាងដាក់ទុនទៅហើយត្រូវកប់បាត់អស់ហើយត្រូវទៅខ្ចីអ្នកដទៃនាំគេប្រមាថ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយីបន្តិច។
រីឯមនោសញ្ចេតនាគូស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីក្នុងពេលនេះពុំគប្បីដើរហើរពាសវាលកាលប្រយ័ត្នជួបរឿងរាវអាក្រក់ហើយរែកពន់ភាពទុក្ខសោកមកវិញ ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមិនកើតជាផលល្អប៉ុន្មានទេគឺធ្វើអ្វីតែងខកបំណងនោះមានខ្ពស់ផង។សម្រាប់នៅថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខល្អ ហើយបើចង់បើករបរអ្វីមួយថ្មីផងក៏ជាឱកាសល្អមួយចំនួនផងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីមានការលូតលាស់ទៅមុខនិងបើចង់ផ្សះផ្សាជម្លោះវិវាទជាពេលវេលាល្អមួយផងដែរ៕
ឆ្នាំច
រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហើយធ្វើអ្វីក៏តែងមានភាពរអាក់រអួលនិងមានបញ្ហាខ្លះកើតឡើងនាំរកាំចិត្តផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកចំណូលបន្តិចវិញ ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។ការរស់នៅចូរប្រយ័ត្នរោគជំងឺបៀតបៀនយាយីនិងបញ្ហាជម្លោះវិវាទដោយប្រការណាមួយ។
ចំណែករឿងមនោសញ្ចេតនាស្នេហាប្រុសស្រីមានភាពសៅហ្មងនិងរកាំរកូសដោយសារទាស់សម្តីគ្នាច្រើន៕
ឆ្នាំកុរ
រាសីស្រុតចុះ។ នៅថ្ងៃដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យមានការប្រែប្រួលទាំងការងារនិងអារម្មណ៍ផង។លោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទជាមួយក្រុមមនុស្សដោយប្រការណាមួយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញដួងរាសីពុំសូវល្អទេ ដូចនេះលោកអ្នកមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលប្រមូលមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេនិងស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀត។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំលោកអ្នកត្រូវចេះពូនជ្រោយសេចក្តីស្នេហារបស់ខ្លួនកុំបង្កជម្លោះទើបឈានដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕