Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​បារាំ​ង ចង់​មក​វិនិយោគ​ទឹកស្អាត​នៅ​ខេត្ត​ព្រះសីហនុ ដោយសារ​កំណើន​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​លឿន​

spot_img

​ព្រះសីហនុ​៖ ឯកអគ្គរដ្ឋទូត​បារាំ​ង បាន​ថ្លែងថា ភ្នាក់ងារ​អភិវឌ្ឍ​បារាំង​បាន​សហការ​ជាមួយ​កម្ពុជា ចង់​មក​វិនិយោគ​ទឹកស្អាត​នៅ​ខេត្ត​ព្រះសីហនុ ដោយសារ​កំណើន​ប្រជាពលរដ្ឋ​មានការ​កើនឡើង និង​ការអភិវឌ្ឍ​យ៉ាង​លឿន និង គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​មក​ខេត្ត​ព្រះសីហនុ ទៅពិនិត្យ​មើល​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ និង​កោះ​ឬ​ស្សី ដែលជា​គម្រោង​វិនិយោគ​របស់​បារាំង ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ អភិវឌ្ឍ​ដោយ​សហគ្រាស​បារាំង និង​គម្រោង​អភិវឌ្ឍ​នៅក្នុង​ខេត្ត​ព្រះសីហនុ ។

​លោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូត​បារាំ​ង ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​ជាមួយ​លោក គួច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ នៅ​សាលាខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានទទួល​ស្វាគមន៍​ដោយ​គូសបញ្ជាក់ថា កម្ពុជា និង​បារាំង​មាន​ទំនាក់ទំនង​ការទូត​ជា​ប្រវត្តិសាស្ត្រ មកដល់​បច្ចុប្បន្ន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ល្អប្រសើរ ។ សម្រាប់​ខេត្ត​ព្រះសីហនុ មាន​សមិទ្ធផល​របស់​បារាំង ដូចជា​ទំនប់​ប៊ុល​ឌែ នៅក្នុង​ស្រុក​ព្រៃនប់ មាន​សារសំខាន់​ណាស់​សម្រាប់​ឱ្យ​ប្រជាកសិករ​ធ្វើ​កសិកម្ម​លើ​ផ្ទៃដី ១៥.០០០​ហិច​តា ដោយសារតែ​រដូវវស្សា​មាន​ជំនន់​ទឹកភ្លៀង​ធ្វើឱ្យ​ទំនប់​នេះ មាននូវ​ការខូចខាត​នៅ​កន្លែង​មួយចំនួន​ម្យ៉ាងទៀត ទំនប់​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម ដែល​កន្លងមក​ក្រសួង​ធនធានទឹក បានធ្វើ​ការជួសជុល​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ។ បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​សងខាង​ទំនប់ ម្យ៉ាងទៀត​ទំនប់​ប៊ុល​ឌែ ខណ្ឌ​ទឹកប្រៃ កុំឱ្យ​ហូរ​ចូល​ស្រែ​ប្រជាកសិករ និង​ជា​ផ្លូវ​ធ្វើចរាចរ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​យ៉ាង​សំខាន់ និង​សំណូមពរ​ឱ្យ​ស្ថានទូត​បារាំង ជួយ​គាំទ្រ​ក្នុងការ​ជួសជុល​ទំនប់​នេះ​បន្តទៀត ។

​លោក អភិបាលខេត្ត បាន​ជម្រាបជូន​ពី​កត្តា​ភូមិសាស្ត្រ និង​សក្តានុពល​របស់​ខេត្ត មាន​ឆ្នេរសមុទ្រ​ប្រវែង ១៧៥​គីឡូម៉ែត្រ កោះ ៣២ ដែល​រាជរដ្ឋាភិបាល​បានកំណត់​ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង​ដែល​មន​បណ្ដាញ​គមនាគមន៍​ត​ភ្ជាប់​មាន​កំពង់ផែ​ទឹក​ជ្រៅ ផ្លូវដែក ផ្លូវគោក​ម​ផ្លូវអាកាស កំពុង​សាង សង់​ផ្លូវ​ល្បឿន​លឿន និង​អាច​រួចរាល់​នៅ​ចុងឆ្នាំ​២០២២ ។ រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​សម្បទាន​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ទៅឱ្យ​ក្រុមហ៊ុន​បារាំង ក្នុង​កិច្ចសហប្រតិបត្តិការ​ជំរុញ​អភិបាលកិច្ច បច្ចុប្បន្ន​មាន​ប្រជ​ពលរដ្ឋ​មករក​ស៊ី​នៅ​ខេត្ត​ព្រះសីហនុ បង្កើតជា​ក្លឹប ភោជនីយដ្ឋាន ហើយ​នៅ​៩​ខែ​ដើមឆ្នាំ​២០១៩​នេះ ភ្ញៀវទេសចរ​បារាំង​មកកាន់​ខេត្ត​ព្រះសីហនុ មាន​ចំនួន ជាង ១​ម៉ី​ន​នាក់ បើ​ធៀប​នឹង ៩​ខែ ២០១៨ កើន ២,៥​ភាគរយ ។ ដោយសារ​ការអភិវឌ្ឍ​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយនេះ​ធ្វើ​ឲ្យ​ផ្លូវថ្នល់​រង​ការខូចខាត​យ៉ាងច្រើន ដោយសារ​ការដឹកជញ្ជូន ធ្វើឱ្យ​ផ្លូវថ្នល់​មិនអាច​ធានាបាន ដែល​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ធ្វើការ​ជួសជុល​កែលម្អ ពង្រីក​បន្ថែម គ្រោ​បើក​ការដ្ឋាន​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​ខាងមុខ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​លោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូត​បារាំ​ង មានប្រសាសន៍ថា លោកស្រី​មក​ខេត្ត​ព្រះសីហនុ ២​ឆ្នាំ​កន្លងមកហើយ មកដល់​បច្ចុប្បន្ន ខេត្ត​មានការ​អភិវឌ្ឍ​លឿន គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​មក​ខេត្ត​ព្រះសីហនុ ទៅពិនិត្យ​មើល​តំបន់​មួយចំនួន​មានដូចជា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ និង​កោះ​ឬ​ស្សី ដែលជា​គម្រោង​វិនិយោគ​របស់​បារាំង ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ អភិវឌ្ឍ​ដោយ​សហគ្រាស​បារាំង និង​គម្រោង​អភិវឌ្ឍ​នៅក្នុង​ខេត្ត​ព្រះសីហនុ ។ ភ្នាក់ងារ​អភិវឌ្ឍ​បារាំង​បាន​សហការ​ជាមួយ​កម្ពុជា លើ​គម្រោង​ទឹកស្អាត នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ហើយក៍​ចង់​មក​វិនិយោគ​ទឹកស្អាត​នៅ​ខេត្ត​ព្រះសីហនុ ដោយសារ​កំណើន​ប្រជាពលរដ្ឋ​មានការ​កើនឡើង និង​ការអភិវឌ្ឍ​យ៉ាង​លឿន បញ្ហា​ទឹកស្អាត​ក៏​ជា​តម្រូវការ​ចាំបាច់​មួយ​ផងដែរ ។​

​ជា​ចុងក្រោយ លោក អភិបាលខេត្ត បាន​ថ្លែងអំណរគុណ លោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូត​បារាំ​ង​ដែល​បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​ខេត្ត​ព្រះសីហនុ និង​ស្នើ​សុំឱ្យ​រដ្ឋាភិបាល​បារាំង​បន្ត​គាំទ្រ​សន្តិភាព​នៅ​កម្ពុជា ដើម្បី​ការអភិវឌ្ឍ និង​ការរស់នៅ​ប្រកបដោយ​សុខដុម​រម្យ​នីយកម្ម ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×