Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រូពេទ្យ​ផ្តល់​សេវា​សង្គ្រោះបន្ទាន់ ដោយ​ឥតគិតថ្លៃ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ជូន​ព័ត៌មាន ស្តីពី​បណ្តាញ​ក្រុមគ្រូពេទ្យ ផ្តល់​សេវា​សង្គ្រោះបន្ទាន់ ដោយ​ឥតគិតថ្លៃ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នា​ថ្ងៃទី​១០ ដល់ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។

​បើ​យោងតាម​សេចក្តីជូនដំណឹង​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នាពេល​ខាងមុខនេះ នឹងមាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ អញ្ជើញ​មក​ចូលរួម​កម្សាន្ត​ព្រះរាជ​ពិធីបុណ្យ​នៅ​រាជធានី​ភ្នំពេញ​។ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​បញ្ហា​សុខភាព ក្នុងពេល​ដើរលេង​កម្សាន្ត​សប្បាយ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​ធ្វើ​ការណែនាំ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​រក្សា​សុខភាព​ផ្ទាល់ខ្លួន​ឲ្យ​បានល្អ ដោយ​ចូលរួម​ការពារ​ទប់ស្កាត់​ការចម្លង​រោគ​ឆ្លង​នានា និង​ការពារ​ការ​រាគរូស ឬ​ពុល​ចំណីអាហារ ដោយ​អនុវត្ត​វិធានការ​ថែរក្សា​អនាម័យ​ស្អាត ធានា​នូវ​សុវត្ថិភាព​ចំណីអាហារ បរិភោគ​ចំ​ជា​អាហារ​ឆ្អិន​ល្អ និង​ពិសារ​ទឹកស្អាត ឬ​ដាំ​ពុះ ជាពិសេស សូមកុំ​ច្រាន ឬ​ប្រជ្រៀត​គ្នា​ដើម្បី​ទប់ស្កាត់​នូវ​ការដួលសន្លប់ ដែល​អាច​កើតមាន​ជាយថាហេតុ បើ​បងប្អូន​វិលមុខ ឬ​ស្រវាំងភ្នែក​សុំ​អង្គុយ និង​ហៅរក​អ្នក​ជួយសង្គ្រោះ​។ ទន្ទឹមនឹងនេះ ក្រសួង​បាន​ចាត់ចែង​ឲ្យ មាន​សេវា​រថយន្ត​សង្គ្រោះ និង​ការពិនិត្យ​ព្យាបាល​នៅតាម​កន្លែង​តង់​សុខភាព ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​មាន​បញ្ហា​សុខភាព សូម​ស្វែងរក​ប្រើប្រាស់​សេវា នៅតាម​ទីតាំង​ដូច​បាន​រៀបរាប់ ខាងក្រោម​នេះ​បាន​ដោយ​គ្មាន​ការបង់ថ្លៃ​ឡើយ ឬ​សូម​ទំនាក់ទំនង​លេខ​១១៩ សម្រាប់​សេវា​រថយន្ត​សង្គ្រោះបន្ទាន់​។ លើសពីនេះ ក្រសួង​ក៏បាន​ត្រៀម​ឲ្យ​មាន​ក្រុមគ្រូពេទ្យ​ចល័ត​ក្នុង​ហ្វូង​ប្រជាពលរដ្ឋ ដោយមាន​ឯកសណ្ឋាន​ពេទ្យ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​គាត់​អាចមាន​បញ្ហា​សុខភាព​​ហើយ​មិនអាច​មករក​គ្រូពេទ្យ​នៅតាម​តង់​សុខភាព ឬ​រថយន្ត​សង្គ្រោះបាន​ផងដែរ​។​

​ក្រសួងសុខាភិបាល​បាន​ត្រៀម​ក្រុមគ្រូពេទ្យ និង​រថយន្ត​សង្គ្រោះ​ចល័ត​តាម​គោលដៅ​ចំនួន​៣​គ្រឿង រថយន្ត​គ្លីនិក​ចល័ត ៤​គ្រឿង​ផ្តល់​សេវា​២៤​ម៉ោង និង​មាន​បោះតង់​ពិនិត្យ​សុខភាព​សេវា ២៤​ម៉ោង​ចំនួន ១២ កន្លែង​ផ្សេងៗ​គ្នា​ផងដែរ​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×