Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និយាយ​ផ្ទៃក្នុង​ស្តាប់​មិនបាន មានតែ​ប្រកាស​ជា​សាធារណៈ​

spot_img

​លោក​យឹម សុវណ្ណ អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា ក្រុម​ធ្វើ​បក្ស​ប្រហារ បាននិងកំពុង​តែ​អនុវត្ត គឺជា​យុទ្ធសាស្ត្រ​ធ្វើអត្តឃាត​នយោបាយ និង​ជាការ​ធ្វើ​នយោបាយ​បែប​សាច់​កម្ម ធ្វើ​អាជីវកម្ម​នយោបាយ​លើខ្នង​រាស្ត្រ យក​ប្រជាពលរដ្ឋ​ស្លូតត្រង់​មក​ធ្វើជា​ឈ្នាន់ ដើម្បី​សងសឹក​នយោបាយ​។ ក្រុម​បក្ស​ប្រហារ ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅពេលនេះ មិនមែនជា​ដំណោះស្រាយ​ឡើយ ប៉ុន្តែ​បានធ្វើឱ្យ​សកម្មជន​របស់ខ្លួនរ​ង​ទុក្ខវេទនា ប្រឈមមុខ​នឹង​វិធានការ​ច្បាប់​។​

​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​លោក យឹម សុវណ្ណ កាលពី​ថ្ងៃទី​៥​ខែវិច្ឆិកា​នេះ​ថា “​គណ​គណបក្ស​សង្គ្រោះ​ជាតិ យល់ឃើញថា ផែន​ការដែល​ក្រុម​ធ្វើ​បក្ស​ប្រហារ​បាននិងកំពុង​តែ​អនុវត្ត​គឺជា​យុទ្ធសាស្ត្រ​ធ្វើអត្តឃាត​នយោបាយ និង​ជាការ​ធ្វើ​នយោបាយ​បែប​សាច់​កម្ម ធ្វើ​អាជីវកម្ម​នយោបាយ​លើខ្នង​រាស្ត្រ យក​ប្រជាពលរដ្ឋ​ស្លូតត្រង់​មក​ធ្វើជា​ឈ្នាន់ ដើម្បី​សងសឹក​នយោបាយ​”​។

​លោក​បានលើកឡើង​ទៀតថា “​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​យល់ឃើញថា ការ​ញុះញង់ បង្កចលាចល​បដិវត្ត​ន៍​ហិង្សា​ប្រឆាំងនឹង​រដ្ឋាភិបាល​កម្ពុជា ប្រឆាំងនឹង​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំឡើង​ដោយ​ក្រុម​បក្ស​ប្រហារ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅពេលនេះ​មិនមែនជា​ដំណោះស្រាយ​ឡើយ ប៉ុន្តែ​បានធ្វើឱ្យ​សកម្មជន​របស់ខ្លួនរ​ង​ទុក្ខវេទនា ប្រឈមមុខ​នឹង​វិធានការ​ច្បាប់​ហើយ ក៏​មិនមែនជា​ការជួយ​លោក​ប្រធាន កឹម សុខា ទេ ប៉ុន្តែ​ជា​យុទ្ធសាស្ត្រ​នយោបាយ​ធ្វើឱ្យ​លោក ប្រធាន កឹម សុខា នៅជាប់​ក្នុង​ឃុំ​កាន់តែ​យូរ​ដើម្បី​បម្រើ​ផលប្រយោជន៍​ខ្លួន​និង​បក្ខពួក​”៕ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×