Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​៖ កម្ពុជា មិនមែនជា​ប្រទេស​ផលិត​គ្រឿងញៀន ប៉ុន្តែ​ជា​ប្រទេសរងគ្រោះ​ការប្រើប្រាស់​គ្រឿងញៀន​

spot_img

​ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ បានបញ្ជាក់​ប្រាប់ លោកស្រី​ឯកអគ្គរដ្ឋទូត​អង់គ្លេស ជុំវិញ​កិច្ចសហប្រតិបត្តិការ រវាង​កងកម្លាំង​នគរបាលជាតិ​កម្ពុជា ជាមួយនឹង​ក្រុមប្រឆាំង​ឧក្រិដ្ឋកម្ម​ជាតិ​អង់គ្លេស NCA National Crime Agency និង​បទពិសោធន៍ នៃ​ការបង្ក្រាប​គ្រឿងញៀន រួមទាំង​ការបញ្ជាក់​នូវ​ប្រភព​នាំចូល និង​លំហូរ​ឆ្លងកាត់​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ទី​៣​ថែមទៀត ដោយ​កម្ពុជា មិនមែនជា​ប្រទេស​ផលិត​គ្រឿងញៀន​ទេ ប៉ុន្តែ​ជា​ប្រទេស​ដែល​រងគ្រោះ​នៃ ការប្រើប្រាស់​គ្រឿងញៀន​។​

​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានទទួល​ជួប​សំណេះសំណាល​ពិភាក្សា​ការងារ​ជាមួយនឹង លោកស្រី Tina Redshaw ឯកអគ្គរាជទូត នៃ​ប្រទេស​អង់គ្លេស និង​មន្ត្រី​អង់គ្លេស​មួយចំនួន​របស់​ស្ថានទូត ដែល​ចង់​ស្វែង​យល់ដឹង​អំពី​ស្ថានភាព​អនុវត្ត​ច្បាប់ និង​ការបង្ក្រាប​បទល្មើស​ឆ្លងដែន ដោយ​កងកម្លាំង​នគរ​ជាតិ​កម្ពុជា​។ ការជួប​សំណេះសំណាល​នេះ បាន​ប្រព្រឹត្តទៅ​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​ជំនាញ នៃ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន និង​អង្គភាព ដែល​បាននិងកំពុង​បំពេញភារកិច្ច​បង្ក្រាប​អំពើ​បទល្មើស​ឆ្លងដែន​ជាប្រចាំ​រៀងរាល់ថ្ងៃ​។​

​ជា​កិច្ច​ចាប់ផ្តើម លោកស្រី​Tina Redshaw បាន​ថ្លែងអំណរគុណ​ចំពោះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ចំពោះ​កិច្ចប្រឹងប្រែង​របស់​អាជ្ញា​ធរ​កម្ពុជា ក្នុងនោះ​រួមមាន​ការចូលរួម​ពី​កងកម្លាំង​នគរបាល ខេត្ត​ព្រះសីហនុ​ផងដែរ ក្នុងការ​ជួយរ​កសាក​សព​ស្ត្រីជាតិ​អង់គ្លេស អាយុ​២១​ឆ្នាំ​កញ្ញា Amelia Bambridge ដែល បាន​បាត់​បង់ជីវិត​ដោយ​ការ​លង់ទឹក​។ លោកស្រី​ឯកអគ្គរាជទូត និង​ក្រុមមន្ត្រី​ជំនាញ​អង់គ្លេស បានស្នើ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត​នេ​ត សាវឿន ជួយផ្តល់​បទពិសោធន៍​ខ្លះ​ពាក់ព័ន្ធ​ករណី​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ជាពិសេស​បញ្ហា​គ្រឿងញៀន បញ្ហា​អំពើ​រត់ពន្ធ​ជួញដូរ​មនុស្ស​ឆ្លងដែន និង​បទល្មើស​បច្ចេកវិទ្យា​ផងដែរ​។​

​ក្នុង​ប្រសាសន៍​ឆ្លើយតប លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​សម្តែង​នូវ​ការសោកស្តាយ ចំពោះ​ការបាត់​បង់ជីវិត​ស្ត្រី​ទេសចរណ៍​ជាតិ​អង់គ្លេស និង​បាន​ថ្លែង​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព​។ ក្នុង​ប្រសាសន៍​ពាក់ព័ន្ធ​បទពិសោធន៍​បង្ក្រាប​អំពើ​ល្មើស​ឆ្លងដែន លោក​អគ្គស្នងការ​នគ​របាល​ជាតិ បាន​លើក​ជុំវិញ​កង្វល់​ពិភពលោក នូវ​បញ្ហា​ភេរវកម្ម ដែល​កម្ពុជា​មិនទាន់មាន​ករណីនេះ កើតឡើង​នៅឡើយ​ទេ ប៉ុន្តែ​កម្ពុជា​បាន​ស្ថិតក្នុង​ការតាមដាន​ជានិច្ច ជាមួយ​កង្វល់​ភេរវកម្ម​របស់​ពិភពលោក​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ បានបញ្ជាក់​ប្រាប់ លោកស្រី​ឯកអគ្គរដ្ឋទូត​អង់គ្លេស ជុំវិញ​កិច្ចសហប្រតិបត្តិការ រវាង​កងកម្លាំង​នគរបាលជាតិ​កម្ពុជា ជាមួយនឹង​ក្រុមប្រឆាំង​ឧក្រិដ្ឋកម្ម​ជាតិ​អង់គ្លេស NCA National Crime Agency, បទពិសោធន៍ នៃ​ការបង្ក្រាប​គ្រឿងញៀន​រួមទាំង​ការបញ្ជាក់​នូវ​ប្រភព​នាំចូល និង​លំហូរ​ឆ្លងកាត់​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស ទី​៣​ថែមទៀត ដោយ​កម្ពុជា​មិនមែនជា​ប្រទេស​ផលិត​គ្រឿងញៀន​ទេ ប៉ុន្តែ​ជា​ប្រទេស​ដែល​រងគ្រោះ​នៃ ការប្រើប្រាស់​គ្រឿងញៀន​។ ដោយឡែក​បទពិសោធន៍​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស និង​បញ្ហា​បទល្មើស​ឧក្រិដ្ឋ​បច្ចេកវិទ្យា ដែល​កម្ពុជា និង​ពិភពលោក​កំពុង​ប្រឈម​នា​បច្ចុប្បន្ននេះ​ផងដែរ​។​

​លោកស្រី​Tina Redshaw បាន​ថ្លែងអំណរគុណ​ចំពោះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ឆ្លៀត​ឳ​កាស​ឲ្យ​លោកស្រី និង​មន្ត្រី​ជំនាញ​ស្ថានទូត​ចូលជួប​សំណេះសំណាល និង​ពិភាក្សា​ស្វែងយល់​ពីបទ​ពិសោធ​ន៍ប​ង្ក្រា​ប​ករណី​ឧក្រិដ្ឋ​ឆ្លងដែន​របស់​កម្ពុជា និង​លោកស្រី​បាន​ថ្លែង​បើកចំហរ ចំពោះ​កិច្ចសហប្រតិបត្តិការ របស់​ស្ថានទូត​អង់គ្លេស ជាមួយនឹង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​កិច្ចសហការ​ផ្តល់ព័ត៌មាន ទៅវិញទៅមក ក្នុង​ការជួយ​បង្ក្រាប​បទល្មើស​ឆ្លងដែន​នេះ​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×