Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ម៉ាឡេស៊ី បាន​ចាប់ និង​ឃុំខ្លួន​ពលរដ្ឋ​កម្ពុជា​ពីរ​នាក់ ដែលជា​សកម្មជន​គណ​បក្សប្រឆាំង​

spot_img

​ភ្នំពេញ ​៖ បើតាម​ការផ្សាយ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​ព័ត៌មាន អគ្គនាយកដ្ឋាន​យោធ​សេវា​ថា អាជ្ញាធរ​​ម៉ាឡេស៊ី បាន​ចាប់ និង​ឃុំ ខ្លួន​ពលរដ្ឋ​កម្ពុជា​ពីរ​នាក់ ដែលជា សកម្មជន​គណបក្សប្រឆាំង អំឡុងពេល​ពួកគេ​កំពុង​រង់ចាំ​ជើងហោះហើរ​ធ្វើដំណើរ ឆ្ពោះទៅកាន់​ប្រទេស​ថៃ ក្នុង​គោលបំណង​ចូលរួម​សកម្មភាពជា​មួយ​របស់ សម រង្ស៊ី និង​បក្ខពួក​ដើម្បី​ប្រឆាំង​រាជរដ្ឋាភិបាល​។

នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្អែកលើ​ប្រភព​បានមកពីគណៈកម្មាការ​សិទ្ធិមនុស្ស​ម៉ាឡេស៊ី បានឱ្យដឹង​ទៀតថា សកម្មជន​បក្សប្រឆាំង​ទាំងពីរ​នាក់​ខាងលើ មាន​ម្នាក់​ជា​អ្នក​សុំ​សិទ្ធិ​ជ្រកកោន ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី ចាប់​និង​ឃុំខ្លួន ជា​បណ្ដោះអាសន្ន​កាលពី​យ​ប់​ថ្ងៃ​ចន្ទ ហើយ​ត្រូវបាន​បណ្ដេញ​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើតរបស់​ពួកគេ​វិញ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​។ ប៉ុន្តែ​ខាង​នាយកដ្ឋាន​អន្តោប្រវេសន៍ និង​ក្រសួងការបរទេស​ម៉ាឡេស៊ី រួមទាំង​អង្គការ UNHCR មិនទាន់​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​នៅឡើយ​ទេ ជុំវិញ​ព័ត៌មាន​នេះ​។ បើតាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ពលរដ្ឋ​ខ្មែរ​ទាំងពីរ​នាក់​ខាងលើ គឺជា​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា ជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​។

​ពាក់ព័ន្ធ​នឹង​សកម្មជន​របស់​អតីត​គណបក្សប្រឆាំងទាំងពីរ ដែល​ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់​នោះ គេ​មិនទាន់​ដឹង​ច្បាស់​អំពី​អត្តសញ្ញាណអ្នក​ទាំងពីរ​នាក់​នោះទេ​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×