Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​មនុស្ស​១០​នាក់ ជា​អ្នកប្រចាំការ​យាម នៅ​អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​

spot_img

​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី ៥ វិច្ឆិកា ២០១៩ វេលា​ម៉ោង ៣និង០០ នាទី ដល់​ម៉ោង​៦និង០០ នាទី គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ​បាន​ចុះ​ធ្វេី​រ​ដ្ធ​បាល​នៅ​អតីត​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សង្កាត់​ចាក់អង្រែ​លេី ជា​លទ្ធផល ឃាត់ខ្លួន​សន្តិសុខ​យាម​នៅក្នុង​ស្នាក់ការ​បាន​ចំនួន ១០ នាក់ ដកហូត​សម្ភារ ទូរស័ព្ទ​18​គ្រឿង វិទ្យុទាក់ទង 3​ គ្រឿង និង​កុំព្យូទ័រ 10​គ្រឿង ហើ​៦ ​សម្ភារៈទាំងអស់​និង​មនុស្ស​យកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដេី​ម្បី​សាកសួរ ។​

​ទីតាំង​អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​៥៧៦ ផ្លូវជាតិ​លេខ​២ ក្រុមទី​១៣ ភូមិ​ព្រែក​តា​គង់​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ការចុះ​ធ្វើ​រដ្ឋបាល និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​១០​នាក់​នេះ​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដោយ​លោក ពេជ្រ កែវ​មុន្នី ជា​អភិបាល​ខណ្ឌមានជ័យ និង​មានការ​សម្របសម្រួល​ដោយ លោក សុក កែវ​បណ្ឌិត ជា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ជន​ទាំង​១០​នាក់ ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ​ដូចខាងក្រោម​៖ ១ -​លោក ទឹម សៀវ រស់នៅ​ភូមិ​កោះធំ ឃុំ​កោះធំ ស្រុក​កោះធំ ខេត្តកណ្តាល ២-​លោក ទឹម សុ​ម៉េ​ត ៣- លោក ថន ប៊ុនធឿន រស់នៅ ត្រពាំង​ថ្លឹង សង្កាត់ ចោមចៅ ពោធិ​សែន​ជ័យ ៤- លោក អ៊ុក ច​ន្តា ប្រចាំការ​នៅផ្ទះ សម រ​ង្ស៉ី ៥- លោក ស្រង់ ឡាយ រស់នៅ អូ​បែកក្អម សង្កាត់ អូ​បែកក្អម ខណ្ឌ សែន​សុខ​។ ៦ – លោក ជួន សុផល រស់នៅ​ផ្ទះ​លេខ​៤​អា ផ្លូវ​លេខ​៣៦៦ ភូមិ​៤ សង្កាត់ ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន​។ ៧- លោក ហុក សំអាង រស់នៅ​ភូមិ​បោះពួយ ឃុំ​ឬ​ស្សី ស្រុក លិច កំពុងត្រាច ខេត្តកំពត​។ ៨- លោក ណុ​ក អូន រស់នៅ​ផ្ទះ​លេខ​១ ភូមិ​២៣ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​។ ៩- លោក ស៉ី តារា រស់នៅ​ភូមិ​ទំនប់ ស្រុក​បាទី ខេត្តតាកែវ និង​១០- លោក សូ តារា មាន​លំនៅដ្ឋាន​ជា​អ្នកយាម​ផ្ទះ សម រ​ង្ស៉ី​។​

​ក្រោយ​ឃាត់ខ្លួន​អ្នក​ទាំងនោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌមានជ័យ បញ្ជូន​ខ្លួន​ទៅកាន់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×