Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបចំវ​គ្គប​ណ្ដុះប​ណ្ដាល កសាងសមត្ថភាពដល់សមា​ជិ​កគ​ណៈកម្ម​ការខេ​ត្តស្វាយ​រៀង សម្រាប់អនុវត្តគោល​នយោ​បាយ​ជាតិ ស្ដីពីមុខរបរ និងការងារ

spot_img

ខេត្តស្វាយរៀងៈ លោក រស់ ផារិទ្ធ អភិបាលរង ខេត្តស្វាយរៀង និងលោក សោម ចំណាន អនុរដ្ឋលេខាធិការក្រសួ​ងកា​រ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ​នៅថ្ងៃ​ទី៥ ខែ វិច្ឆិកា ឆ្នាំ២០១៩ នេះបានអញ្ជើញជាអធិបតី នៅក្នុងវគ្គបណ្ដុះបណ្ដាលកសាងសម​ត្ថ​ភាព ដល់សមាជិកគណៈកម្មការខេត្តស្វាយរៀ​ង​ ស​ម្រាប់អ​នុវ​ត្តគោលន​យោបា​យ​ជាតិ ស្ដីពីមុខរបរ និងការងារ ដែលបានរៀបចំឡើងនៅសាលប្រជុំនា​គ​ព័ន្ធ​ អគារ ឆ សាលាខេត្ត។

នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះក៏មានការ​អញ្ជើញ​ចូលរួ​មពី​លោក លោកស្រី ជាក្រុមការងារលេខាធិការ​ដ្ឋាន​ សម្រាប់អនុវត្តគោលនយោបា​យ​ជាតិ ស្ដីពីមុខរបរ និងការងារ និងលោក លោក​ស្រីតំ​ណាង​មន្ទីរ-អង្គភាព​នានាក្នុ​ងខេត្ត ដែលជាសមាជិក សមាជិកាគណៈកម្មការខេត្ត​មួ​យចំនួ​ន​ ។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណង​ក​សាងស​មត្ថភាព ដល់គណៈកម្មការខេ​ត្ត​ និង​លេខា​ធិការដ្ឋាន ក្នុងការអនុវត្តគោលនយោបាយ​ជា​តិ ស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ ឲ្យកាន់តែមានប្រសិទ្ធ​ភា​ព សំ​ដៅពង្រឹ​ងសុខ​ដុមរម​នាសង្គម ដោយផ្តល់ជូនប្រជាពលរដ្ឋនូ​វ​ឱកាស​ការងា​រសម​រម្យ និងប្រកបដោយផលិតភា​ពកា​រងា​រខ្ពស់​ ព្រមទាំងដើម្បីរួម​ចំ​ណែក ក្នុងដំណើរការធ្វើការ​ផ្លា​ស់ប្តូរ និងលើកស្ទួយរចនា​ស​ម្ព័ន្ធឧ​ស្សាហកម្ម​ពីឧ​ស្សាហក​ម្មអ​តិ​​ពលកម្ម ទៅជា​ឧស្សាហ​កម្ម​ពល​កម្ម​ផ្អែក​លើជំនា​ញ នៅឆ្នាំ២០២៥ ក៏ដូចជាការលើកក​ម្ព​ស់ការ​ប្រកួត​ប្រជែង និងផលិតភាព សំដៅប្រែ​ក្លា​យពីឧ​ស្សាហ​កម្មមាន​តម្លៃ​បន្ថែ​មទាប ទៅជាឧស្សាហកម្មដែលមានតម្លៃ​ប​ន្ថែម​ខ្ពស់​ និងចូលរួមក្នុងកា​រ​អភិវ​ឌ្ឍសេ​ដ្ឋកិច្ចជា​តិឲ្យមា​នកំណើ​នខ្ពស់ ប្រកបដោយចីរភា​ព និង​បរិយាប័ន្ន ៕ ដោយ៖វ៉ៃកូ

spot_img
×