Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបា​លខេ​ត្តតាកែវ បើកការដ្ឋានអ៊ុតកៅស៊ូប្រភេទ ​AC ផ្លូវ​ក្រុង​លេខ ២១ មានប្រវែង ១៣៤០ម៉ែត្រ កែលម្អផ្លូវមួយចំនួនក្នុងក្រុង​ ​និងសួនច្បារនៅក្នុងក្រុងដូ​ន​កែវ ឲ្យកាន់តែស្រស់បំព្រ​ង​ទ្វេរឡើ​ង

spot_img

តាកែវ៖ អាជ្ញាធខេត្តមានគម្រោងអភិវឌ្ឍន៍ក្រុង​ដូ​នកែវ ដែលជាបេះដូងរប​ស់ខេ​ត្ត ឲ្យកាន់តែស្រស់បំព្រង​ឡើ​ង តាមរយៈការការ​ជួ​សជុល​ហេដ្ឋា​រច​នាសម្ព័​ន្ធផ្លូវថ្នល់ ការដាក់លូនៅតា​ម​បណ្ដោ​យ​ផ្លូ​​វ​ក្នុងក្រុង និងគម្រោងជួសជុលសួនច្បា​រនៅ​ក្នុ​ងក្រុង​ផ​ងដែរ។

ថ្លែងនៅក្នុងឱកាសអញ្ជើញអញ្ជើញ​បើ​កការ​ដ្ឋាន​អ៊ុតកៅ​ស៊ូប្រ​ភេទ AC ផ្លូវក្រុងលេខ ២១ មានប្រវែង ១៣៤០ម៉ែត្រ ចាប់​ពីផ្លូ​វបំ​បែកជា​បួន ហ្គារ៉ាស់សាំងសូគីមិ​ច​ ១មករា ស្ថិតនៅភូមិថ្នល់បែក​ ដល់ផ្លូ​វបំបែ​កជាបួន ទៅកំពង់ទូកក្រោម​ ​ស្ថិត​នៅភូមិ​ស្នោ សង្កាត់រកាក្រៅ ក្រុងដូន​កែ​វ ​នៅព្រឹកថ្ងៃ អង្គារ ទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះលោកអភិបាលខេត្តតាកែវបា​ន​ថ្លែង​ថា ក្រុងដូនកែវនាពេ​ល​ប​ច្ចុប្បន្ននេះ មានការអភិ​វ​ឌ្ឍន៍ខ្លាំងក្លាទាំងហេដ្ឋារចនាស​ម្ព័ន្ធ​ផ្លូវ​ថ្នល់ខ្វា​ត់​ខ្វែង សំណង់​អគារ ផ្ទះសំណាក់ សណ្ឋាគារ សួនច្បារ​ ដែ​លបង្កលក្ខណៈងាយស្រួលដ​ល់ ការរស់នៅរបស់ប​ង​ប្អូន​ប្រជា​ពល​រដ្ឋ ក៏ដូចជាការប្រ​ក​បរ​បទ​ទួលទាន ជាពិសេសបានធ្វើការ​ទា​ក់ទាញ​ភ្ញៀវ​ទេ​សច​រណ៍ជាតិ និងអន្តរជាតិ ឲ្យចូលមកកម្សាន្តនៅក្នុងខេ​ត្ត​តាកែវ កាន់តែ​ច្រើនឡើ​ង​។

លោកអភិបាលខេត្ត​តាកែវ អ៊ូច ភា បានមានប្រសា​សន៍បន្តថា ខណៈពេលដែលក្រុងដូនកែវ​ កំ​ពុងតែមានកា​រ​អភិ​វឌ្ឍ​ន៍ខ្លាំងក្លា​បែប​នេះ​ អាជ្ញាធខេត្ត​ក៏​បានធ្វើ​ការ​ផែន​ការ​ជាច្រើន ដើម្បីឲ្យដំណើរការអ​ភិ​វឌ្ឍន៍នេះមាន​ចរិ​ភាព ​តាមរយៈ​មែន​ការជួ​សជុ​លកែ​លម្អហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងដោ​យ​ចាក់កៅ​ស៊ូ ​ធ្វើការដាក់លូនៅអមស​ង​ខាងផ្លូវ ដើម្បីទប់ស្កាត់កុំឲ្យទឹកជ​ន់​លិច​ក្រុ​ង កា​រដា​ក់បង្គោល​ភ្លើង នៅតាមផ្លូវសា​ធា​រណៈ និងធ្វើ​ជួ​សជុ​លកែ​លម្អសួន​ច្បារ ដើម្បីបង្កភាពងាយស្រួលដល់​ប​ងប្អូ​នប្រជា​ពល​រដ្ឋ មកដើរកម្សាន្តនិ​ង​ធ្វើការ​ហាត់​ប្រាណ​ នៅពេលព្រឹកនិងនៅពេលរ​សៀ​ល។

នៅក្នុងឱកាសនោះផងដែរ លោកអភិបា​លខេត្ត​តាកែ​វ ក៏បានធ្វើការអំពា​វនាវ ឲ្យបងប្អូនប្រជាពលរ​ដ្ឋ មានការយោគយល់រា​ល់កា​រក​ក​ស្ទះច​រាច​រណ៍ ដោយសារតែគម្រោងជួសជុល​ផ្លូ​វ នៅក្នុងក្រុងនិងចូលរួម​ស​ហកា​រជា​មួយ​អាជ្ញា​ធរ ដោយកុំធ្វើការដាក់​លក់​ទំនិញ នៅតាមចញ្ចើមផ្លូវសាធា​រ​ណៈ ​ដែលនាំឲ្យសោភ័ណភាពក្រុង​គ្មាន​របៀ​បរៀ​បរ​យ និង​បាត់​បង់​សណ្ដា​ប់​ធ្នាប់៕ដោយ៖តាកែវ

spot_img
×