Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញា​ធ​រវៀត​ណាម ចាប់បានជនសង្ស័យប​ន្ថែ​ម​ទៀត ពាក់ព័ន្ធនឹងការស្លា​ប់​មនុស្ស ៣៩នាក់នៅក្នុងកុងតឺណឺអ​ង់​គ្លេស​

spot_img

មនុស្សម្នាក់បន្ថែមទៀតត្រូវបាន​ចា​ប់ខ្លួន នៅក្នុងប្រទេសវៀតណា​ម​ ពាក់ព័ន្ធនឹងការស្លាប់រប​ស់​មនុស្ស​ចំ​នួន ៣៩នាក់ ដែលសាកសពត្រូ​វ​គេប្រទះ​ឃើ​ញ នៅក្នុងទូរកុងតឺ​ណឺ​កាល​ពីចុ​ងខែ​មុន នៅក្នុងប្រទេស​អ​ង់គ្លេ​ស។

ការចាប់មនុស្សម្នា​ក់ផ្សេ​ង​ទៀត នៅក្នុង​ខេត្ត Nghe An គឺជាការចាប់​ខ្លួ​នទី ១១ហើយ នៅក្នុងប្រទេស​វៀ​តណា​ម។

បច្ចុប្បន្ន ជនស​ង្ស័​យចំ​នួន ៩នាក់ត្រូវបានចាប់​ខ្លួ​នដោ​យជាប់​ពា​ក់ព័ន្ធនឹង​ការ​ជួញដូរម​នុស្ស។​ ក្នុងចំណោមជនសង្ស័យ​ខា​ងលើ​ មាន ៨នាក់​ត្រូវ​បា​នចា​ប់ខ្លួ​នកា​លពីថ្ងៃ​ចន្ទ​ដើមស​ប្តាហ៍នេះ​។

កា​លពីថ្ងៃចន្ទ មន្រ្តីវៀតណាមមួយក្រុមបានធ្វើដំណើ​រ​ទៅកា​ន់អ​ង់គ្លេ​ស ដើម្បីជួយធ្វើកិច្ចការជាមួ​យ​ប៉ូលី​សអង់​គ្លេស​ ក្នុងការកំណត់អ​ត្ត​សញ្ញាណ​រប​ស់ជន​រងគ្រោះ ហើយជាលទ្ធផលគេបានធ្វើ​កា​រប្រកា​ស​ថា សាកសពជនរងគ្រោះ​ទាំ​ងអស់​ ដែលមានបុរ​ស​ ៣១ និងស្រ្តី ៨នាក់ គឺជាជនជាតិវៀតណាមទាំង​អស់។​

សាកសពជនរងគ្រោះទាំងអស់ត្រូ​វ​បាន​គេរ​កឃើ​ញនៅក្នុ​ងទូរ​កុង​តឺណឺ នៅតំបន់ឧស្សាហ៍កម្ម Gr​a​ys​ ប្រ​ទេសអង់គ្លេស កាលពីថ្ងៃទី ​២​៣ ​ខែ​តុលា។

អ្នកបើកបររថយ​ន្ត​កុងតឺ​ណឺ​ឈ្មោះ Maurice Robinson មកពីអៀរ​ឡ​ង់ខាង​ជើង ត្រូវបានចាប់ខ្លួ​ន​ និ​ងបានឡើងតុលាការកា​ល​ពីស​ប្តាហ៍​មុន ដោយជាប់ចោទពីបទ​ឧ​ក្រិដ្ឋក​ម្មជាច្រើ​ន។

ប៉ូលីសកំពុងស្វែងរក​ចា​ប់ខ្លួន​បង​ប្អូ​នប្រុស ២នាក់ទៀតឈ្មោះ Ron​an និង Christopher Hughes ដែលពួកគេទាំងពីរនាក់​នេះ ត្រូ​វបានតាមប្រម៉ាញ់ពីបទស​ង្ស័​យមនុ​ស្សឃា​ត និងការជួញដូរមនុស្ស៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×