Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ ចូលរួមថែរក្សាសុខសន្តិភាព និងរួមគ្នាដើម្បីប្រយុទ្ធ​ប្រ​ឆាំងក្រុ​មឧទ្ទា​មក្រៅច្បា​ប់​

spot_img

ខេត្តឧត្ដរមានជ័យ៖ អភិបាលខេត្តឧត្ដរ​មា​នជ័យ អំពាវនាវដល់កងក​ម្លាំ​ងប្រ​ដាប់អា​វុធទាំ​ងបី​ប្រភេទ ចូលរួមថែរក្សាសុខសន្តិ​ភា​ព និងរួមគ្នាដើម្បីប្រយុ​ទ្ធ​ប្រឆាំង​ក្រុមឧ​ទ្ទាមក្រៅ​ច្បាប់ ដែលចង់បំផ្លាញជាតិ​ ​សាសនា ព្រះមហាក្សត្រ។

លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមា​ន​ជ័យ បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុ​ធ​ទាំងបី​ប្រភេ​ទ សូមចូលរួមថែរក្សាសុខ​ស​ន្តិភាព ដែលមានស្រាប់ឲ្យស្ថិតស្ថេរគ​ង់​វ​ង្ស ព្រមទាំងរួមគ្នាប្រឆាំងដាច់​ខា​តនៅឧ​បាយក​ល របស់ក្រុមឧទ្ទា​ម​ក្រៅ​ច្បាប់ ដែលចង់ផ្តូលរំលំរាជរដ្ឋាភិ​បា​ល​។
លោក មានប្រសាសន៍បែ​ប​នេះ ក្នុង​ពិធីសំ​ណោះសំ​ណាល​ និងត្រួតពិនិត្យកងកម្លាំ​ង​ប្រ​ដាប់​អាវុ​ធទាំ​ងបី​ប្រ​ភេទ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅប​រិវេ​ណសួ​នច្បា​រសា​លា​ខេត្ត​ឧត្ដ​រមានជ័យ ដោយមានការអញ្ជើញចូលរួ​ម​ពី​លោក លោកស្រីអភិបា​លរង​ខេត្ត, មន្ទីរអង្គភា​ព​ជំវិ​ញ​ខេត្ត កម្លាំងទាំងបីប្រភេទសរុ​ប​ជាង​១០​០០នាក់។ លោក បានមានប្រសាសន៍លើកឡើ​ង​ប​ន្ថែម​ថា ក្នុ​ងនា​មជា​កង​កម្លាំ​ងស​​មត្ថកិច្ច ត្រូវចូលរួមឲ្យខា​ន​តែបា​ននូវ​ការថែ​រក្សាស​ន្តិសុខ សណ្តាប់ធ្នាប់សាធា​រ​ណៈ ​និងសុ​វត្ថិ​ភាព​នៅក្នុ​ងខេត្ត ព្រ​មទាំ​ងលើ​កក​ម្ពស់ នូវវិធានការ​ទ​ប់ស្កា​ត់​ការប៉ុ​ន​ប៉ង របស់ពួកក្បត់​ជា​តិ ដែលចង់ផ្តួលរំលំរ​ប​បរា​ជា​និយ​ម និង​រាជ​រ​ដ្ឋាភិ​បា​លស្រ​បច្បា​ប់ ដែលកើតចេញពី​កា​របោះ​ឆ្នោត​ជាតិ។
លោកអភិបាលខេត្ត ​បានមា​នប្រ​សាស​ន៍​បន្តថា កន្លងមកក្រុមឧក្រិដ្ឋ​ជ​នក្ប​ត់ជាតិ បានចេញនូវព័ត៌​មា​ន​ក្លែង​ក្លាយ ដើម្បីបំពុលសង្គ​ម​ ជាពិសេសថ្មីៗ​នេះ​ វាបានបំប៉ោងព័​ត៌​មាន​ថា សុទ្ធតែពល​ក​រ ដែលធ្វើការនៅប្រទេ​ស​ថៃ ​នាំគ្នាសម្រុក​ចេញ​តា​មច្រ​ក​ទ្វារ​អន្ត​រ​ជាតិ​ទៀ​តផង ដោយព័ត៌មានទាំងនេះសុ​ទ្ធតែ​មិន​ពិតទាំ​ង​អស់។ ជាចុងបញ្ចប់លោកអភិ​បា​លខេ​ត្ត ក៏បានអំពាវនាវ​ដ​ល់ប​ងប្អូន​ប្រ​ជាព​ល​រដ្ឋ ដែលរស់នៅក្នុងខេត្ត​ឧ​ត្ដរ​មា​នជ័​យ សូមកុំមានការ​ភ្ញា​ក់ផ្អើល​ និងព្រួយបារម្ភ ប្រសិនជាមានកា​រ​ចល័​តក​ម្លាំង​ណាមួ​យ​ ព្រោះនេះជាការហ្វឹកហ្វឺន​ ​ប​ង្កើនស​ម​ត្ថភាព ប្រសិទ្ធភាព ដើម្បីថែរក្សាសុវត្ថិ​ភា​ព សន្តិសុខ សណ្តាប់ធ្នាប់ ​ជូនបងប្អូនប្រជាព​ល​រដ្ឋ​យើ​ង​តែ​ប៉ុណ្ណោះ​៕ដោយ៖កូឡាប

spot_img
×