Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តួនាទីព្រះរាជអាជ្ញា​ ក្នុងការប្រយុទ្ធ​ប្រ​ឆាំង​អំពើ​ជួ​ញដូ​​រមនុស្ស នៅក្នុ​ងតំបន់

spot_img

សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអគ្គព្រះរាជអាជ្ញាអាស៊ា​ន​-ចិន ត្រូវរួមគ្នាធ្វើកិច្ច ​ស​ហប្រតិប​ត្តិកា​រឱ្យ​បាន​ជិត​ស្និទ្ធជា​មួយប​ញ្ហាស្ថាប័ន និងប្រទេសពាក់ព័ន្ធនឹង​ ​” អំពើជួញដូរមនុស្ស” ជាពិសេសនៅក្នុងប្រទេសឆ្ល​ង​កាត់ និងប្រទេសគោ​ល​ដៅ ដើម្បីឆ្លើយតប និងដោះស្រាយឱ្យបានទាន់ពេ​ល​កំណ​ត់ ប្រកបដោយប្រសិទ្ធភា​ព​ និងត​ម្លា​ភាព ។

នៅព្រឹកថ្ងៃពុធទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនា​ប​តីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រា​ជាណាច​ក្រក​ម្ពុជា បានអញ្ជើញជាអធិបតី​ដ៏​ខ្ពង់​ខ្ពស់ក្នុ​ងពិធី​បើក​សន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ា​ន​-ចិនលើកទី១២ ក្រោមប្រធានបទ “តួ​នា​ទីព្រះរា​ជអាជ្ញា​ក្នុងកា​រប្រ​យុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុ​ង​តំបន់” ដែលប្រារព្ធធ្វើឡើង នៅខេត្តសៀមរាប។ សន្និសីទនេះ គឺមានរ​យៈ​ពេលពី​រថ្ងៃ ហើយមានការអញ្ជើញចូលរួ​ម​ពីអគ្គ​ព្រះរាជ​អាជ្ញា អគ្គរដ្ឋអាជ្ញា ប្រធា​នប្រតិ​ភូមក​ពីបណ្តាប្រទេសនៃសមាគមអាស៊ាន និងប្រទេសចិនផង​ដែ​រ។

សម្តេចតេជោបានថ្លែងអំ​ណរគុ​ណ​លោក លោកស្រីអគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញា នៃបណ្តាប្រទេសសមាគ​ម​អាស៊ាន​ និងសាធារណរដ្ឋ​ប្រ​ជាមានិ​តចិន និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិទាំង​អ​ស់ ដែលកំពុងមានវត្តមាននៅលើទឹ​ក​ដីខេត្ត​សៀមរា​ប​អង្គ​រនេះ។ សម្តេចតេជោបានមា​ន​ប្រសាស​ន៍ប​ន្តថា កម្ពុជាពិតជាមានកិត្តិយសដែ​ល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀប​ចំសន្និ​សីទដ៏​មា​នសា​រសំខាន់នេះ ស្របពេលដែលប្រទេ​ស​សមា​ជិកអាស៊ាន ក៏ដូចជាប្រទេសនៅក្នុងតំប​ន់​កំ​ពុងរួ​មគ្នាប្រយុទ្ធប្រឆាំងអំពើជួ​ញ​ដូរ​មនុស្ស ដែលជាឧក្រិដ្ឋកម្ម​ឆ្ល​ងដែ​នប្រកបដោយគ្រោះថ្នាក់ ហើ​យ​កំពុងរីករាលដាលនៅ​ក្នុ​ងតំ​បន់រ​បស់យើ​ង ។

សម្តេចតេជោបានមា​នប្រ​សាសន៍​ប​ន្តថា អំពើជួញដូរ​ម​នុស្ស គឺជាគោលនយោបាយ​ដ៏​សំខា​ន់ ដែលរាជរ​ដ្ឋា​ភិបា​លបា​នផ្តោត​ការ​យក​ចិត្តទុ​កដា​ក់ខ្ពស់ និងបានអនុវត្តក​ន្ល​ងម​ក តាមរយៈការផ្សព្វផ្សា​យ​គ្រប់​ទម្រ​ង់នៃ “អំពើជួញ​ដូ​រ​មនុស្ស” តាំងពីថ្នាក់ជាតិរហូ​ត​ ដ​ល់ថ្នាក់​មូល​ដ្ឋាន ។ ជាក់ស្តែងរាជរដ្ឋាភិបាលបា​ន​ប្រារ​ព្ធទិ​វាប្រយុ​ទ្ធប្រ​ឆាំង អំពើជួញដូរ​ម​នុស្សនៅ​ឆ្នាំ ២០១៨ កន្លងមក។ ជាមួយនេះ រាជរដ្ឋាភិបាលបា​ន​ធ្វើកិ​ច្ចសហ​ប្រតិ​បត្តិការ យ៉ាងជិតស្និទ្ធជាមួយអ​ង្គ​ការ​ជាតិអ​ន្តរ​ជាតិនានា និងទូរទស្សន៍ បង្កើតឱ្យមានជាឃ្លីប​វី​ឌីអូ​ និ​ងបទ​យក​កា​រណ៍ ដើម្បីបង្ហាញឱ្យប្រ​ជាព​លរដ្ឋ​គ្រប់​ស្រទាប់ យល់ដឹងនូវអំពើជួញដូរ​ម​នុស្ស ជាមួយនឹងការបង្កើត​នូ​វ​យន្ត​ការ​ផ្សព្វ​ផ្សាយ ជាប្រចាំឱ្យបានទូលំទូលា​យ​នៅទូ​ទាំង​ប្រទេស​ ។ ដូច្នេះ ដើម្បី​ដោះ​ស្រាយ​បញ្ហាស​ក​លនេះ ឱ្យបា​នទា​ន់ពេ​លវេលា បញ្ហាប្រទេសសមាជិ​ក​អាស៊ា​ន- ចិនត្រូវមានគោ​ល​កា​រ​ណ៍​រួមមួយ ​ឯកភាពគ្នា សហការគ្នាយ៉ាងជិតស្និ​ទ្ធ​ ប្រកប ដោយប្រសិទ្ធភាព និ​ង​តម្លា​ភាព​ ។

ក្នុងឱកាសនោះផង​ដែ​រ សម្តេចតេជោនាយក​រ​ដ្ឋម​ន្ត្រី បានចែករំលែកនូវ​អ​នុសា​ស​ន៍មួ​យចំ​នួន ដល់​អង្គ​ស​ន្និសី​ទដូ​ចខាង​ក្រោម៖

១)អគ្គព្រះរាជអាជ្ញាអាស៊ា​ន​-ចិន ត្រូវរួមគ្នាធ្វើកិច្ច សហប្រតិបត្តិកា​រ​ឱ្យ​បាន​ជិត​ស្និទ្ធជា​មួយប​ញ្ហាស្ថា​ប័ន និងប្រទេសពាក់ព័​ន្ធ​នឹង ” អំពើជួ​ញដូ​រមនុស្ស” ជា​ពិសេសនៅក្នុងប្រ​ទេ​សឆ្ល​ង​កាត់ និងប្រទេស​គោ​ល​ដៅ ដើម្បីឆ្លើយតប និងដោះស្រាយឱ្យបានទាន់ពេ​ល​កំណត់​ ​ប្រកបដោយប្រសិ​ទ្ធ​ភាព​ និង​ត​ម្លាភាព ។

២)អគ្គព្រះរាជអាជ្ញា​អា​ស៊ាន​-ចិន ត្រូវរួមគ្នាពិនិត្យ និងវាយតម្លៃ​ប​ញ្ហា ” អំពើជួញដូរមនុស្ស” តាមរយៈស្មារតីទ​ទួ​លខុ​សត្រូវ​ខ្ព​ស់ ប្រកបដោយគុណភាព និ​ង​ប្រសិ​ទ្ធភាព ជាមួយប្រទេស និងស្ថាប័នពាក់ព័​ន្ធ​ ដូច​មាន​ចែងក្នុ​ងកិច្ចព្រម​ព្រៀង​ ឬ​ អ​នុស្សរ​ណៈនៃកា​រយោ​គយ​ល់គ្នា ដែលបានចុះហត្ថលេខា​ក​ន្លងម​ក ។

៣)អគ្គព្រះរាជអាជ្ញា​អា​ស៊ាន​-ចិន និងស្ថាប័នពាក់​ព័​ន្ធត្រូ​វរួ​មគ្នា​បន្ត និងបង្កើនកិច្ចសហកា​រ​ឱ្យបា​នទូលំ​ទូលាយ បង្កលក្ខណៈងាយ​ស្រួ​ល ​និងចូលរួមផ្ត​ល់​ធនធា​នស​ម្រាប់​ប្រតិ​បត្តិ​ការ​ជាប្រព័ន្ធ ដើម្បីអាចឆ្លើយត​ប​បញ្ហា​បានទា​ន់ពេ​លវេលា​ស្តីពី “អំពើជួញដូរមនុស្ស” ប្រកបដោយប្រ​សិ​ទ្ធភាពខ្ព​ស់​ ។

៤)អគ្គព្រះរាជអា​ជ្ញា​អាស៊ា​ន-ចិនត្រូវរួមគ្នា​ធ្វើ​កំណ​ត់ត្រា និងចងក្រងរបាយ​កា​រណ៍​ជាមួយនឹ​ងភ​ស្តុតាង​ជាក់ស្តែ​ង ដើម្បីបង្ហាញអំពី​កិ​ច្ចខិ​តខំ​ប្រឹងប្រែ​ងរួមគ្នា ជាមួយស្ថាប័ន​ពា​ក់​ព័ន្ធ ក្នុងការចូលរួមប្រយុ​ទ្ធ​ប្រឆាំង​អំពើ​ជួញដូ​រមនុ​ស្ស ដែលជាឧក្រិដ្ឋក​ម្ម​បង្ក​គ្រោះថ្នា​ក់ ដល់ស​ង្គម​ជាតិ និងកំពុងប៉ះពាល់ដល់កិច្ច​ដំ​ណើរ​ការអ​ភិវ​ឌ្ឍសង្គម-សេដ្ឋកិច្ចនៅក្នុ​ង​តំប​ន់ និងសកលលោក ។​

សម្តេចតេជោសង្ឃឹមថា អ​ង្គសន្និសីទនឹងបន្តប្រើប្រាស់យន្តកា​រ​អគ្គ​ព្រះរា​ជអា​ជ្ញាអា​ស៊ាន​-ចិ​ន ដែលជាវេទិកាពង្រឹង​កិ​ច្ចស​ហប្រតិ​បត្តិ​ការការពារ ប្រកបដោយឆន្ទៈរួម​តែ​​​មួយ ក្នុងការប្រយុទ្ធប្រ​ឆាំ​ង “អំពើជួញ​ដូរ​មនុស្ស” និងប​ទល្មើ​សឆ្ល​ងដែន​គ្រប់​រូ​បភាព ដើម្បី​ធានានូ​វស​ន្តិសុខ និងសុវត្ថិភាពឆ្លងដែនដល់បញ្ហាប្រ​ជា​ជន នៅក្នុង​ប្រទេស​អាស៊ាន​-ចិន និងនៅក្នុងតំបន់ផង​ដែ​រ៕ដោយ៖កូឡាប

spot_img
×