Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាអាយុ៨០ឆ្នាំ មិនរកធ​ម៌អារ្យ បែរជាចាប់លួ​ងលោ​មក្មេងស្រី​អាយុ​១៣ឆ្នាំ រំលោភបានសម្រេច

spot_img

ភ្នំពេញ : តាអាយុ៨០ឆ្នាំ មិនរកធម៌អារ្យនោះទេ បែរជាឡើងតណ្ហាក្រាស ចាប់លួងលោមក្មេងស្រីអាយុ១៣ឆ្នាំ រំលោភ​បានសម្រេច១០ ដង ហើយត្រូវជ​នរ​ង​គ្រោះ រាយការណ៍ប្តឹងសមត្ថ​កិ​ច្ច ឃាត់ខ្លួនភ្លាមតែម្ត​ង​ ។ ហេតុការណ៍ឃាត់ខ្លួន កាលពីថ្ងៃ​ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតភូមិ​ល្បើក​រឹទ្ធ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ​។​

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនស​ង្ស័យ​ឈ្មោះ នូ ឈុន អាយុ ៨០ ឆ្នាំ រស់នៅភូមិល្បើករិទ្ធ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេ​ត្ត​ឧត្ត​រមា​នជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ ​យ​.ស អាយុ ១៣ ឆ្នាំ រស់នៅ ខេត្តឧត្តរមា​នជ័​យ។ នគរបាល បានលើកឡើងថា ជនស​ង្ស័យលួងលោ​ម​ កុមារី​រ​ងគ្រោះរំលោភសេពសន្ថ​វ​: រហូ​តបា​នសម្រេ​ចចំ​នួន ១០ដង ក្រោយមកក៏មានកា​រ​រាយ​ការណ៍​ ទៅសមត្ថកិច្ចជួយ​អ​ន្តរា​គម​ន៍។

មន្ត្រីជំនាញបាន ស្រា​វជ្រា​វឃាត់​ខ្លួនជនស​ង្ស័យ បញ្ជូនទៅអធិការដ្ឋានន​គ​រ​បាល ដើម្បីកសាងសំណុំរឿងចាត់ការតាម​នី​តិវិធី៕ដោយ៖បញ្ញាស័ក្តិ

spot_img
×