Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរម្នាក់ សារភាពថា មុនធ្វើ​សក​ម្មភាព​លួច គឺប្រើប្រាស់​គ្រឿ​ងញៀន​សិន, អាវុធ​ហត្ថ​រាជធា​នីភ្នំ​ពេញ បញ្ជូនចោរលួចកា​ច់​ ក ម៉ូតូ ១នាក់ ទៅតុលាការ

spot_img

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័​យ​ស្រាវជ្រា​វបទ​ល្មើសព្រ​ហ្ម​ទណ្ឌ កងរាជអាវុធហត្ថរាជធានី​ភ្នំ​ពេញ​ បានបញ្ជូនជ​ន​សង្ស័​យ ១នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួ​ចមា​នស្ថាន​ទម្ង​ន់ទោ​ស (លួ​ចកាច់ ក ម៉ូតូ) ដើម្បីផ្តន្ទាទោសតាមច្បា​ប់​។

ជនសង្ស័យឈ្មោះ ហេង ឌី ហៅទុយ ភេទប្រុស អាយុ ៣១ឆ្នាំ គឺជាមុខសញ្ញាសង្ស័យពា​ក់​ព័ន្ធក​រណីលួ​ចយ៉ាង​ស​កម្ម ដែលកម្លាំងអាវុធហ​ត្ថ​តាម​ប្រម៉ា​ញ់។

នៅយប់ថ្ងៃទី១ ខែវិច្ឆិ​កា ឆ្នាំ២០១៩ វេលេម៉ោង២២និង៣៥នាទី ខណៈដែលជនសង្ស័យរូបនេះប​ន្ត​ចេញធ្វើ​ស​កម្មភាព នៅចំណុច មុខផ្ទះណេតលេខ៩២ ​ផ្លូ​វ១​០៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំ​ពេ​ញ ក៏ត្រូវបាន​ក​ម្លាំងល្បា​តមូ​លដ្ឋាន​អាវុធហ​ត្ថខ​ណ្ឌ​ចំការមន ធ្វើការស្ទាក់ ឆែកឆេរ រកឃើញដែកអក្សរT ​ចំនួន4 ដែលរូបគបានធ្វើទុក​ស​ម្រាប់លួ​ច​កាច់ ក ម៉ូតូរបស់ប្រជា​ព​លរដ្ឋ និងឈានដល់ការដក​ហូ​តបា​នម៉ូ​តូ ​១គ្រឿង ម៉ាក MSX ពណ៌ខ្មៅ ដែលរូបគេលួចកា​ច់​ ក បាន រួចយកទៅលាក់ទុ​ក​ នៅកន្លែ​ងផ្ញើ​ម៉ូ​តូ។

ក្រោមវិធានការជំនា​ញ​របស់​សមត្ថ​កិច្ចអាវុធហត្ថរាជធានី​ភ្នំ​ពេញ ជនសង្ស័យ ខាងលើ បានសារភាពថា ឧបករណ៍ ដែកអក្សរ T ដែលស​មត្ថ​កិច្ចអា​វុធហ​ត្ថដក​ហូតបាន គឺរូបគេ ធ្វើទុកសម្រាប់ លួចកាច់ ក យកម៉ូតូរបស់ប្រ​ជា​ពល​រដ្ឋ។ ក្នុងអំឡុងឆ្នាំ២០១​៩​នេះ រូបគេ រួម​ជា​មួយ​បក្ខពួក ៤នាក់ទៀត មាន ឈ្មោះ វី , គុណ , វ៉ា និងឈ្មោះ ហួរ ធ្លាប់បានធ្វើសកម្មភាព​លួ​ចកាច់​ ក ម៉ូតូ​ប្រជា​ពល​រដ្ឋ បានចំនួន ៧គ្រឿង មាន៖ ម៉ាក Click ពណ៌សលាយទឹកមាស , ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ , ម៉ាក វីវ៉ា ពណ៌ខ្មៅ ,ម៉ាក ស្មាស ពណ៌ខ្មៅ , ម៉ាក ហុងដាគុប ពណ៌ទឹកប្រាក់ , ម៉ាកសង់​កូ​រ៉េ ពណ៌ក្រហម និងម៉ាក MSX។ រាល់លើក ឲ្យតែមុនធ្វើ​សក​ម្មភាព​លួច គឺពួកគេតែងតែប្រើប្រាស់​គ្រឿ​ងញៀន​ ជាមុនសិន​៕ ដោយ៖កូឡាប

spot_img
×