Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លំហូរពលករទៅតាមតំបន់អាស៊ាន មានជនខិលខូចឬឧក្រិដ្ឋជន ឆ្លៀតបន្លំកេងប្រវ័ញ្ចលើជនស្លូតត្រង់ទាំងនេះ

spot_img

សៀមរាប៖ សម្ដេចតេជោ បានថ្លែងប្រាប់គណៈប្រតិភូ អគ្គព្រះរាជអាជ្ញា រដ្ឋអាជ្ញា នៃបណ្តាលប្រទេ​ស​អាស៊ាន​-ចិន ថា ប្រធានបទការប្រយុទ្ធប្រឆាំងកា​រ​ជួញដូ​រមនុស្ស ក្នុងវេទិកានេះ គឺជាប្រធានប​ទដ៏​ត្រឹមត្រូវមួយ ព្រោះថានេះគឺជាអ្វី​ដែលយើងធ្វើ ដើម្បីជួយដល់មនុស្សស្លូតត្រង់ ជាពិសេសពលករ​ ដែលកំពុងតែមានចលនា កំពុងតែមានលំហូរ ទៅតាម​តំបន់​អាស៊ាន ហើយតែងតែមានជនខិល​ខូច ឬឧក្រិដ្ឋជនខិលខូច ឆ្លៀតបន្លំកេងប្រវ័ញ្ច​លើជន​ស្លូ​តត្រង់​ទាំងនេះ។

នៅព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះផងដែរ សម្ដេចអគ្គមហាសេ​នា​បតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ច​ក្រក​ម្ពុជា បានអញ្ជើញជួបពិភា​ក្សា​​ការងារ ជាមួយលោកស្រី HAJAH ZURAINI BINTI HAJI SHARBAWI ប្រធានប្រតិភូ នៃប្រតិភូ អគ្គព្រះរាជអាជ្ញា រដ្ឋអាជ្ញា នៃបណ្តាលប្រទេសអាស៊ាន-ចិ​ន​ នៅខេ​ត្តសៀម​រា​ប។

លោកស្រី HAJAH ZURAINI ប្រធានប្រតិភូនៃ ប្រតិភូអគ្គព្រះរាជ្ញា រដ្ឋអាជ្ញាមកពីបណ្ដាប្រទេសអាស៊ាន-ចិន បានមានប្រសាសន៍ថា នេះពិតជាកិត្តិយសណាស់ដែល​បា​ន ស​ម្តេច​តេជោ អញ្ជើញមកចូលរួមជាអធិ​បតី ហើយក៏បានគោរពជម្រា​ប​ជូនស​ម្ដេចតេជោផង​ដែរថា វេទិកាដែលបានរៀបចំ​ឡើ​ងនៅពេ​លនេះ គឺដើម្បីធ្វើការរួម​គ្នា ក្នុងការពង្រឹកកិច្ចសហប្រតិបត្តិ​កា​រឱ្យ​បានកាន់​តែ​ស៊ីជម្រៅ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋ​ក​ម្មឆ្ល​ងដែ​ន ជាពិសេសលើការ​ជួ​ញដូរ​មនុ​ស្ស។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្តែងនូវ​កា​រស្វាគ​មន៍​យ៉ាង​កក់ក្តៅ ចំពោះប្រតិភូព្រះរាជអាជ្ញា រដ្ឋ​អា​ជ្ញាទាំងអស់ ដែលបានមកកាន់ទី​ក្រុ​ងសៀ​មរា​ប ដែលជាទឹកដីអតីតរាជធា​នី​កម្ពុ​ជា តាំងពីជាងមួយពា​ន់​ឆ្នាំមុ​ន។ សម្ដេចតេជោបាន​លើ​កឡើ​ងថា ប្រធានបទការប្រយុទ្ធប្រ​ឆាំ​ងការ​ជួញ​ដូរម​នុស្ស ក្នុងវេ​ទិកានេះ គឺជាប្រធានបទដ៏ត្រឹមត្រូ​វ​មួយ ព្រោះថានេះគឺជាអ្វីដែលយើង​ធ្វើ​ដើម្បីជួយ​ដល់​មនុស្ស​ស្លូតត្រង់ ជាពិសេសពលករដែលកំ​ពុ​ងតែមា​នច​លនា កំពុងតែមានលំហូ​រ​ទៅតាម​តំ​បន់អាស៊ាន ហើយតែងតែមានជនខិលខូច​ឬ​ឧក្រិដ្ឋ​ជនខិ​លខូច​ ឆ្លៀត​ ​បន្លំកេងប្រវ័ញ្ចលើជនស្លូតត្រ​ង់ទាំ​ងនេះ។ តាមរយៈវេទិ​កា​នេះ​ សម្ដេចតេជោនាយករដ្ឋ​មន្ត្រី បានផ្តោត​ក្តីស​ង្ឃឹមខ្លាំ​ងថា​ ក្នុងកិច្ចសហប្រ​តិ​បត្តិ​ការ​រវាងប្រទេសទាំងអស់ជាពិ​សេស​ រវាងព្រះរាជអាជ្ញា រដ្ឋអាជ្ញា នៃប្រទេសអាស៊ាន-​ចិ​ន ​នឹងមានការពង្រឹងកាន់​តែ​ខ្លាំង​ក្លា រឹងមាំថែម​ទៀ​តដើ​ម្បីជាផ​លប្រ​យោជ​ន៍ ក្នុងការទប់ស្កាត់ អំពើឧក្រិដ្ឋកម្ម​ឆ្ល​ងដែ​នផង ក៏ដូចជាអំពើឧក្រិ​ដ្ឋ​កម្ម​ទាំ​ងឡាយ ដែលមានទៅលើប្រជា​ព​លរ​ដ្ឋស្លូត​ត្រង់ នៅក្នុងតំបន់អាស៊ាន-ចិនផងដែរ៕ដោយ៖កូឡាប

 

 

spot_img
×