Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងរាស្រ្តហុងកុង ត្រូវអ្នកគាំទ្រក្លែងក្លាយ​ចា​ក់ឲ្យ​របួស ពេលកំពុងធ្វើយុទ្ធ​ធ​នាការ​បោះ​ឆ្នោត

spot_img

តំណាងរាស្រ្តម្នាក់នៅហុង​កុ​ង​ ដែលមាននិន្នាការ​គាំ​ទ្រក្រុ​ងប៉េ​កាំង ត្រូវបានបុរសម្នាក់​ដែល​ក្លែ​ងខ្លួន ជាអ្នកគាំទ្រចាក់ដោយ​កាំ​បិត​នៅលើដ​ង​ផ្លូវ។

បើតាមវីដេអូដែល​គេ​ប​ង្ហោះតាម​អនឡាញ បានឲ្យឃើ​ញថា មានបុរសម្នាក់បានដើ​រ​សំដៅ​ទៅកាន់​លោ​ក Junius Ho និងបានហុចបាច់ផ្កាឲ្យ​គា​ត់ មុនពេលគាត់បានលូក​ដៃ​ចូលក្នុ​ង​កាបូប​ស្ពាយរ​ប​ស់គាត់ ដោយគាត់បាននិយា​យ​ថា គាត់ចង់ថត​រូ​បជាមួ​យនឹ​ងតំណា​ងរា​ស្រ្តនោះ ប៉ុន្តែបែរជាលូកយកកាំបិ​ទ​មក​ចាក់លើ​អ្នកតំណាងរាស្រ្ត​នោះ​ទៅវិ​ញ។

លោក Junius Ho ដែលពេលនោះបា​ន​រង​របួស និងមនុស្សផ្សេ​ង​ទៀត បានចាប់បោកផ្តួលជ​ន​សង្ស័យ​ទៅនឹង​លើ​ដី។

ការវាយប្រហារដោយកូន​កាំបិ​ត​បាន​កើតឡើង ក្រោយពេលមានការវា​យ​ប្រហា​រជាច្រើ​នលើក​ច្រើនសារ លើអ្នក​តវ៉ាហុ​ង​កុង។

កាលពីខែកក្កដា បាតុ​ក​រគាំទ្រ​ល​ទ្ធិប្រជា​ធិប​តេយ្យ បានធ្វើការចោទប្រកាន់អ្ន​ក​តំណា​ងរាស្រ្ត​ខាងលើ​ថា បានជួយរៀបចំឲ្យមាន​កា​រ​វាយប្រ​ហារ ទៅលើជនស៊ីវិល នៅស្ថាននីយ៍រ​ថ​ភ្លើង Yuen Long។

ជនពាក់ម៉ាសមុខជាច្រើ​ន​ ដែលស្លៀកសម្លៀក​បំ​ពាក់ពណ៌ស ដែលគេសង្ស័យថាជាក្រុមជើ​ង​កាង បានធ្វើការវាយប្រ​ហា​រទៅ​លើអ្នក​តវ៉ា និងអ្នកដំណើរ។

​នៅលើកចុងក្រោយ លោក Junius Ho បាននិយាយថា អ្នកវាយប្រហារទាំងនោះគឺកំ​ពុ​ងបា​នការ​ពារផ្ទះ និងប្រជាជ​នរ​បស់​ពួក​គេ ប៉ុន្តែលោកបានបដិសេធ​ថា​ បានជាប់ពាក់ព័ន្ធនឹងកា​រ​វាយ​ប្រហា​រនោះ។

លោកត្រូវបានគេមើលឃើញថា ​បា​នចាប់ដៃជាមួយនឹងក្រុមដែ​ល​វាយប្រ​ហា​រទៅលើ​បាតុ​ករ និងអ្នកដំណើរ ហើយលោកបាន​លើ​កមេដៃ​សរ​សើរ​ពួកគេថែ​មទៀត​។

អ្នកតំណាងរាស្រ្តខាងលើត្រូវបា​ន​វាយ​ប្រហារ ខណៈពេលដែលលោកកំពុងធ្វើ​យុ​ទ្ធ​នាការបោះ​ឆ្នោ​តនៅហុ​ង​កុង ដែលនឹងត្រូវធ្វើឡើងនៅចុ​ង​ខែនេះ​។

ក្នុងការវាយប្រហារ​នោះ​ ក៏មានមនុស្ស ២នាក់ផ្សេងទៀតរងរបួ​ស​ផ​ងដែរ។

សូមបញ្ជាក់ថា ទីក្រុ​ង​ហុង​កុ​ងដែលជាទឹកដីអាណានិគមន៍រប​ស់​អង់​គ្លេស ត្រូវបានញាំញីដោយការផ្ទុះ​បា​តុក​ម្មអ​ស់រយៈ​ពេល ៥ខែមកហើយ ដែរកា​រ​បា​តុក​ម្មនោះពេ​លខ្លះ បានផ្ទុះជាហឹង្សា។

ការផ្ទុះការតវ៉ាដ៏ធំដែ​ល​មិន​ធ្លាប់មាន កើតឡើងដោយសារតែច្បា​ប់​ធ្វើប​ត្យាប័ន ដែលជ្រោមជ្រែងដោយអ្ន​ក​ស្រី​ Carrie Lam ដែលច្បាប់នេះ អនុញ្ញាតឲ្យ​មានការបញ្ជូនជ​ន​សង្ស័​យពី​ហុងកុង ទៅធ្វើការកាត់ទោសនៅចិ​ន​បា​ន។

ហុងកុង ត្រូវបាន​អ​ង់គ្លេ​សប្រគ​ល់ឲ្យ​ចិនកា​ន់កាប់​វិញក្នុងឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀង ប្រទេសមួយ ប្រព័​ន្ធដឹ​កនាំ​ពីរ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×