Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្រ្តីថៃ ប្រកាសមិនអនុញ្ញាតឱ្យ សម រង្ស៊ី ជាន់ទឹកដីថៃ

spot_img

ភ្នំពេញ៖ នៅថ្ងៃពុធទី៦វិច្ឆិកានេះ ប្រមុខរដ្ឋាភិបាលថៃ លោកនាយករ​ដ្ឋ​មន្ត្រី ប្រាយុទ្ធ ច័ន្ទអូចា បានប្រកាសថា លោកមិនអនុញ្ញាតឲ្យ លោក សម រង្ស៊ី ឆ្លងចូលមក​ក​ម្ពុជា​តាមទឹ​កដីថៃឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post ។

ការអះអាងរបស់ប្រមុខរដ្ឋាភិ​បា​លថៃ​​​ដូច្នេះ ​ធ្វើឡើ​ងភ្លាមៗ បន្ទាប់ពីលោក សម រង្ស៊ី បានបង្ហាញពីបំណ​ង​ឆ្លង​ចូល​ទឹក
ដីកម្ពុជា តាមរយៈប្រទេសថៃ នៅថ្ងៃទី៩ខែវិច្ឆិ​កាខា​ងមុខ​។ តាមរយៈស្មារតីអាស៊ាន ប្រមុខរដ្ឋាភិបាលថៃ ​បានគូស​ប​ញ្ជាក់​ថា ថៃ
នឹងមិនជ្រៀតជ្រែក​កិ​ច្ចកា​រផ្ទៃក្នុ​ង របស់ប្រទេសដទៃ​ឡើ​យ និងថា ប្រទេស​ថៃ ក៏នឹងមិនអនុញ្ញា​ត​ឲ្យជន​ប្រឆាំ​ងរដ្ឋា​ភិបា​លម្នា​ក់ណា យក​ប្រទេស​ថៃ​ជាឈ្នាន់ ដើម្បីធ្វើសកម្មភាព​ដែ​រ។

បើយោងតាមសារព័ត៌មាន Reuters ចេញផ្សា​​យនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ថា នាយករដ្ឋមន្ដ្រីរបស់ប្រទេ​ស​ថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា បានចេញមកបញ្ជាក់ពីជំហររ​ដ្ឋា​ភិបា​លរប​ស់ខ្លួន តបនឹងរាជរដ្ឋាភិបាលក​ម្ពុ​ជា ដោយលោកអះអាង​ថា​ សម រង្ស៊ី នឹងមិនត្រូវអនុញ្ញាតឲ្យជា​ន់​ទឹក​ដីថៃ ព្រមទាំងធ្វើសកម្មភាពប្រឆាំងរាជ​រ​ដ្ឋាភិ​បាល​កម្ពុជា​នោះឡើ​យ ក្នុងនាមជាសមាជិក​អា​ស៊ានដូ​ច​គ្នា។

នាយករដ្ឋមន្ដ្រី លោកប្រាយុទ្ធ ក្នុងនាមជាប្រធានផ្លាស់វេន ​នៃកិច្ចប្រជុំកំពូលអាស៊ានលើ​ក​ទី៣៥ បានបង្ហាញពីទំនាក់ទំនង​យ៉ា​ងល្អ ជាមួយ​រាជរ​ដ្ឋាភិបា​លក​ម្ពុជា ក្នុងនាមជាសមាជិកអា​ស៊ា​នដូ​ចគ្នា ដោយលោកសង្ក​ត់​ធ្ងន់ មិនលូកលាន់ចូល​កិ​ច្ចការ​ផ្ទៃក្នុ​ង របស់​ប្រទេស​កម្ពុ​ជានោះឡើ​យ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រុងបាងកក នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា ត្រូវបានសារព័ត៌មា​ន​របស់​អាមេ​រិក Reuters ដកស្រង់សំដី​ថា យោងតាមកាតព្វកិច្ចរបស់យើ​ង​ចំពោះ​អាស៊ា​ន យើងនឹងមិនអនុញ្ញាត​ឱ្យ​មាន​ការ​លូកដៃ ចូលកិច្ចការផ្ទៃក្នុងនៃប្រទេស​ជា​សមា​ជិក​នោះទេ ហើយក៏នឹងមិនអនុ​ញ្ញា​តឱ្យក្រុ​មម​នុស្សប្រ​ឆាំង​ រដ្ឋាភិបាល​ប្រើ​ប្រាស់​ទឹកដី​ថៃ ក្នុងចេតនានយោបា​យ​នោះដែ​រ។ ខ្ញុំបានចេញបញ្ជាពា​ក់​ព័ន្ធ​នឹងប​ញ្ហានេះ ដូច្នេះគាត់ ប្រហែលជាមិនអាចចូ​ល​បាន​ឡើយ​។

កាលពីថ្ងៃទី៥ ខែវិច្ឆិកា មេទ័ពកំពូលរបស់​ប្រ​ទេ​សថៃ ដែលឈរជើង និងគ្រប់គ្រងកម្លាំងទាំងអ​ស់​តាម​ខ្សែប​ន្ទាត់ព្រំ​ដែន​ក​ម្ពុជា-ថៃ ក៏បានបញ្ជាក់យ៉ាងច្បា​ស់​ថា កងកម្លាំងរបស់ថៃ ក្រោមការបញ្ជារបស់រាជ​រ​ដ្ឋា​ភិបាល នឹងធ្វើការទប់ស្កាត់រាល់ដំណើររ​ប​ស់ទ​ណ្ឌិត​ ​សម រង្ស៊ី ព្រមទាំង​អ​តី​តថ្នា​ក់ដឹកនាំ នៃអតីតគណបក្សស​ង្គ្រោះ​ជា​តិ និងបក្ខពួក ហើយជាពិសេសនោះ ​ក​ងកម្លាំង​រប​ស់ថៃ បានចេញបទបញ្ជារួ​ច​ហើយ​ មិនអនុញ្ញាតឲ្យមានការ​ប្រ​មូល​ផ្ដុំខុស​ច្បាប់​ណា​មួយ​ទាក់ទិន​ទៅនឹ​ងប​ញ្ហានេះនៅ​ក្នុងប្រ​ទេស ឬនៅតាមតំបន់ព្រំដែននោះ​ទេ​។
មេយោធាថៃ បានធ្វើឡើងនៅរ​សៀ​ល​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងជំនួបពិភាក្សាជាមួ​យ​មេទ័​ពកំ​ពូលរ​បស់​កម្ពុ​ជា ដែលគ្រប់គ្រងកម្លាំង​នៅ​តាម​ព្រំដែន​។
ភាគីទាំងពីរ ដែលកម្ពុ​ជា​ដឹក​នាំដោ​យលោកឧ​ត្តម​សេនីយ៍​ផ្កាយ​៣ ឯក សំអូន មេបញ្ជាការរងកង​ទ័​ពជើ​ងគោ​ក និងជាមេបញ្ជាការ​យោ​ធភូ​មិភា​គទី៥ អមដោយឧត្តមសេ​នី​យ៍ផ្កា​យ​២ សេង ធារិន មេបញ្ជាការរង​ភូ​មិភា​គ​ទី៥ ទទួលសេនា​ធិ​កា​រ ព្រមទាំង​ថ្នា​ក់​ដឹកនាំ​មួយ​ចំនួន។ រីឯភាគីថៃ ដឹកនាំដោយមេប​ញ្ជា​ការ​ភូមិ​ភាគ១ លោកឧត្តមសេនីយ៍​ទោ​ ​ថាំម៉ាក់នូន វិធី (LtGen.Tha​m​manoon) ព្រមទាំងថ្នាក់ដឹកនាំមួយចំនួ​ន​។
មន្ដ្រីយោធាជាន់ខ្ព​ស់​ក​ម្ពុជា ដែលបានចូលរួមក្នុង​កិ​ច្ចពិ​ភា​ក្សា​នេះ បានថ្លែងប្រាប់ឲ្យដឹ​ង​ថា ជាការឆ្លើយតប​មេ​បញ្ជា​​ការ​ភូមិ​ភាគ​ទី១ របស់ថៃ ដែល​ជា​ភូមិ​ភាគ​ដ៏​សំខាន់ ខ្លាំងជាងគេ និងអំណាចជាងគេក្នុ​ង​ចំ​ណោម​ប៉ុន្មា​នភូ​មិភាគរ​បស់​ថៃផ្សេង​ទៀត​នោះ បានបញ្ជាក់ជំហររប​ស់​ខ្លួន​មក​យើង​ថា គ្មានការអនុញ្ញា​ត​ឲ្យ​កម្មករ ឬពលក​រ​ខ្មែរ ធ្វើការប្រមូល​ផ្ដុំ​ចាំ​ទទួល សម រង្សី នោះឡើយ ហើយបើមានត្រូវតែចាត់វិ​ធា​នកា​រតាម​ច្បាប់ភ្លា​មៗ​តែម្ដង។ មន្ដ្រីយោធាជាន់ខ្ព​ស់​ក​ម្ពុជា ក៏បានបញ្ជាក់ពី​កា​រប្រ​កាស របស់មេភូ​មិ​ភាគ​ទី​១ថៃថា រដ្ឋាភិបាលរប​ស់​ខ្លួន​ក៏បាន​ជូ​នដំណឹង ទៅកាន់ស្ថានទូ​ត​បា​រាំង ប្រចាំក្រុងបាង​ក​ក ពា​ក់ព័ន្ធ​ទៅនឹ​ងប​ញ្ហារ​បស់​ សម រង្ស៊ី នេះផងដែរ ដែលមានសញ្ជាតិបា​រាំ​ង ដើម្បីចូលរួមសហកា​រ​ឲ្យមា​នប្រ​សិ​ទ្ធភា​ព៕ដោយ៖កូឡាប

spot_img
×