Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​បារាំ​ង សន្យាថា​នឹង​ជំរុញ​អ្នកវិនិយោគ​បារាំង​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ល​៩​កសុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អញ្ជើញ លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា បំពេញ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។

​លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​លោកស្រី​ឯកអគ្គរដ្ឋទូត អំពី​សាវតារ​នៃ​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា ដែលជា​ការផ្តួចផ្តើម​គំនិត​ដោយផ្ទាល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​បច្ចុប្បន្នភាព​នៃ​ការអភិវឌ្ឍ​។

​លោកស្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ដែលមាន​ការរៀបចំ​បានល្អ​ប្រសើរ និង​បាន​ចូលរួមចំណែក​ដល់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។ ជាក់ស្តែង លោកស្រី​បាន​ទស្សនា​រោងចក្រ​ចំនួន​៣ គឺ​រោងចក្រ​ផលិត​ធុង​ទឹក​រថយន្ត រោងចក្រ​ផលិត​ក្តារបន្ទះ និង​រោងចក្រ​ផលិត​សម្ភារៈ​សម្រាប់​ជិះសេះ​។ លោកស្រី​បាន​សន្យាថា​នឹង​ជំរុញ​អ្នកវិនិយោគ​បារាំង​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា ជាពិសេស មក​បណ្តាក់ទុន​នៅ​បណ្តា​តំបន់​សេដ្ឋកិច្ច​ពិសេស​។

​គួរ​បញ្ជាក់ដែរថា បច្ចុប្បន្ន កម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​កំពុងដំណើរការ​ចំនួន​២៣ មាន​គម្រោង​វិនិយោគ​ចំនួន​៤៨២ ដែល​ផ្តល់​ការងារ​ដល់ក​ម្មករក​ម្មការ​នី​ចំនួន​ជាង ១៣​ម៉ឺន​នាក់ និង​ចូលរួមចំណែក​ដល់​ប្រមាណ​១៤% នៃ​ការនាំចេញ​សរុប​។ ក្នុងនោះ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​មាន​គម្រោង​វិនិយោគ​ចំនួន​១៨១​គម្រោង ដែល​ផ្តល់​ការងារ​ដល់ក​ម្មករក​ម្មការ​នី​ចំនួន​ជាង ២​ម៉ឺន​៥​ពាន់​នាក់​៕​ដោយ​៖​កូ​ឡាប​

spot_img
×