Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកលេង​ភ្លេង​ម្នាក់ ត្រូវបាន​គេ​កាប់​ជាច្រើន​កាំបិត បណ្តាលអោយ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ,​សមត្ថកិច្ច​ចាប់បាន​២​នាក់មក​សួរចម្លើយ​

spot_img

(​ខេត្តសៀមរាប​) ៖ តាម​ប្រភពពី​មន្ត្រី​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​បានអោយដឹងថា បុរស​ជា​អ្នកលេង​ភ្លេងសម័យ​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់មុខ ១​ក្រុម កាប់​ជាច្រើន​កាំបិត​ដាវ ចំក្បាល កាត់​ម្រាមដៃ និង​កន្លែង​ផ្សេងៗ​ជាច្រើន​ទៀត​បណ្តាលអោយ​ដេកស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម លើ​ដងផ្លូវ​ក្បែរ​វិទ្យាល័យ​អង្គរ ហើយ​ពួកក្រុម​ជនល្មើស​នាំគ្នា​គេចខ្លួនបាត់ ។ ករណីនេះ ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀម​រាន បានអោយដឹងថា ជនសង្ស័យ​អាចមាន​គ្នា​៤​នាក់ ឥឡូវ​ចាប់បាន​២​នាក់​កំពុង​សាកសួរ ដែល​សង្ស័យ​អាចជា​រឿង​គំនុំ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ ២១៖៥០​នាទី​យប់​ថ្ងៃទី​០៥ វិច្ឆិកា ២០១៩ ចំនុច​ផ្លូវ​៧​មករា ខាងលិច​វិទ្យាល័យ​អង្គរ​ទល់មុខ​ផ្ទះសំណាក់​អង្គរ​យើង​ក្នុង​ក្រុមទី​៨ ភូមិ​វត្ត​បូ​ព៍ សង្កាត់​សាលា កំរើក ក្រុង​/​ខេត្ត​សៀម​រាម​។​

​តាម​សមត្ថកិច្ច​ថា ក្រោយ​ទទួលបាន​សេចក្តីរាយការណ៍​នា​ថ្ងៃទី​០៦ វិច្ឆិកា កំលាំង​អធិការនគរបាល​ក្រុង​សៀមរាប បាន​សហ​ការចុះពិនិត្យ​កន្លែងកើតហេតុ ហើយ​សព​ជនរងគ្រោះ​មានឈ្មោះ ពៅ វណ្ណ នេ​ត ភេទ​ប្រុស​អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជា​អ្នកលេង​ភ្លេងសម័យ​ស្នាក់នៅ​ភូមិ​ស្វាយដង្គុំ សង្កាត់​ស្វាយដង្គុំ ក្រុង​/​ខេត្ត សៀមរាប ។ តាម​ការសាកសួរ​រប​ស់​សមត្ថកិច្ច បំភ្លឺ​ពី​ក្រុមគ្រួសារ​សព​បានអោយដឹង​ថា ជនរងគ្រោះ​ត្រូវបាន​ជនល្មើស​មួយក្រុម​កាប់​នឹង​កាំបិត​ដាវ នៅ​មិនទាន់​ដឹង​មូលហេតុ បណ្តាលអោយ​ស្លាប់​នៅលើ​ផ្លូវ ៧ មករា​ខាងលិច វិទ្យាល័យ​អង្គរ​ដែល​ស្ថិត​ក្នុងភូមិ វត្ត​បូ​ព៍​សង្កាត់​សាលា កំរើក ក្រុង​/​ខេត្តសៀមរាប ។

តាម​ការពិនិត្យ​សព​និង​បង្វិល​មើល​ជុំវិញខ្លួន​សាកសព​ឃើញថា​មាន ស្នាម​កាប់​ជាច្រើន​កន្លែង​នៅលើ​ក្បាល​នឹង​ដៃ​ខាងស្តាំ​ដាច់​ចុង​ម្រាម​ទាំង​៥​នឹង​ដៃ​ខាងឆ្វេង​មាន​ស្នាមរ​យាស់​សាច់​ដល់​ឆ្អឹង​នៅ​ខ្នង​ខាងក្រោយរ​យាស់​សាច់​ដល់​ឆ្អឹង​។

​សមត្ថកិច្ច​សន្និដ្ឋានថា សព​ជន​រង គ្រោះ​ពិតជា​ស្លាប់​ដោយសារ ហឹ​ង្សា (​ជនល្មើស​កាប់​នឹង​វត្ថុ​រឹង​)​កាំបិត​ដាវ ។ ទោះជា​យ៉ាងណា​គេ​នៅ​មិនទាន់​ដឹង​មូលហេតុ​រឺ​ដឹងថា​សមត្ថកិច្ច​ចាប់បាន​ជនសង្ស័យ​ប៉ុន្មាន​នាក់​ឬ​យ៉ាងណា​នៅឡើយ​ទេ តែ លោក វរសេនីយ៍ឯក ដួង សុខា ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានអោយដឹងថា ជនសង្ស័យ​អាចមាន​គ្នា​៤​នាក់ ឥលូវ​ចាប់បាន​២​នាក់​កំពុង​សាកសួរ លោក​បន្តថា​ករណី នេះ​អាចជា​រឿង​គំនុំ បច្ចុប្បន្ន​សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×