Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី មិន​អនុញ្ញាតឱ្យ​ប្រភេទ​យានយន្ត ធ្វើ​ចរាចរណ៍​ចូល​រាជធានី​ភ្នំពេញ ពេល​បុណ្យអុំទូក ដើម្បី​ការកកស្ទះ​ចរាចរណ៍​

spot_img

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ម្ចាស់​ការដ្ឋាន​សំណង់​នានា និង​ម្ចាស់​អាជីវកម្ម​ក្រឡុក​ស៊ីម៉ងត៍ ម្ចាស់​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ រថយន្តឈ្នួល​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​គ្រប់​ប្រភេទ មួយចំនួន​ពាក់ព័ន្ធ​នឹង​ការបញ្ចៀស​ចរាចរណ៍ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១០-១២ ខែវិច្ឆិកា​ខាងមុខ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​៦ ខែវិច្ឆិកា​នេះ បាន​សេចក្ដីជូនដំណឹង​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ខាងលើ រួមមាន​៖

១៖ រថយន្តឈ្នួល​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក មិន​អនុញ្ញាតឱ្យ​ចរាចរ​ចូលក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​០៩ រហូតដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង ១០និង០០​នាទី រហូតដល់​ម៉ោង ២២និង០០​នាទី ប៉ុន្តែ​អាច​ចរាចរណ៍​បាន​ចាប់ពី​ម៉ោង ២២និង០០​នាទី រហូតដល់​ម៉ោង ១០និង០០​នាទី​។​

២៖ ហាម​មិនឱ្យ​រថយន្ត​ធុន​ធំ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ រថយន្ត​ដឹកទំនិញ ចរាចរណ៍​ចូលក្នុង​រាជធានី​ភ្នំពេញ និង​ផ្អាក​ការដ្ឋាន​សំណង់​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

៣៖ គ្រប់​យានយន្ត​ធ្វើដំណើរ​មក​ចូលរួម​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក មិន​អនុញ្ញាតឱ្យ​ចរាចរណ៍​លើផ្លូវ​ច្រាំង​ទន្លេសាប ផ្លូវ​លេខ​១៣០ ផ្លូវ​លេខ​៥ ផ្លូវ​លេខ​១៥៤ មហាវិថី​ព្រះ​នរោត្តម ផ្លូវ​លេខ​២១៤ ផ្លូវ​លេខ​៥១ ផ្លូវ​លេខ​២៩៤ កំណាត់​មហាវិថី​សម្តេច​សុធារស​ដល់​កែង​ផ្លូវ​ស្ថានទូត​រុស្ស៊ី វិថី​រដ្ឋសភា ផ្លូវ​លេខ​៧៨ ផ្លូវ​សបឺត មហាវិថី​ព្រះ​សុរាម្រិត កំណាត់​តីរវិថី​ព្រះស៊ីសុវត្ថិ​ដល់​កែង​ផ្លូវ​លេខ​១៣០​។​

៤៖ នៅ​ផ្លូវជាតិ​លេខ​១៖ រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ​ដែល​ឆ្លងកាត់​រាជធានី​ភ្នំពេញ ត្រូវ​ចូល​ចត​នៅក្នុង​បរិវេណ​វត្ត​និរោធ​រង្សី ចំណតរថយន្ត​ច្បារអំពៅ (​ចំណត​បេន​រថយន្ត ស៊ុយ សុផាន​) និង​ត្រូវ​បញ្ចេស​ចរាចរ​រថយន្ត​ធុន​ធំ​ចំណុច​ផ្លូវជាតិ​លេខ​១ កែង​ផ្លូវ​រោងចក្រ​ថៃ​ហ្គ័​រ​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ត្រូវ​ចូល​ចត​ក្នុង​បរិវេណ​វត្ត​និរោធ​រង្សី និង​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៩ (​ខាងត្បូង​វត្ត​ព្រែកប្រា​)​។​

៥៖ នៅ​ផ្លូវជាតិ​លេខ​២៖ រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ ត្រូវ​ចូល​ចត​នៅ​ចំណតរថយន្ត​ចាក់អង្រែ​ក្រោម និង​ក្នុង​បរិវេណ​អនុវិទ្យាល័យ​ចាក់អង្រែ​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ និង​ម៉ូតូ​សណ្តោង​រ៉ឺ​មក​ត្រូវ​ចូល​ចត​ចំណត​ចាក់អង្រែ​ក្រោម និង​ក្នុង​បរិវេណ​អនុវិទ្យាល័យ​ចាក់អង្រែ ទីធ្លា​វត្ត​ចាក់អង្រែលើ​។ ចំពោះ​រថយន្ត​ធុន​ធំ​ដែល​ចរាចរ​លើផ្លូវ​លេខ​២១៧ ត្រូវ​ឈប់​ចត​នៅ​ខាងជើង​រង្វង់​មូល​ដីក្រហម​។​

៦៖ នៅ​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤៖ រថយន្ត​ដឹកជញ្ជូន​គ្រប់​ប្រភេទ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត​ប៉ែក​ពាយ័ព្យ និង​ឦសាន​ត្រូវធ្វើ​ចរាចរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ទៅតាម​ផ្លូវជាតិ​លេខ​៥ ឬ​ឆ្លងកាត់​ស្ពាន​ព្រែក​ព្នៅ​។​

​សម្រាប់​រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ ត្រូវ​ចូល​ចត​នៅ​ចំណតរថយន្ត​ចោមចៅ ស្តុ​ប​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ស្តុ​ប​២០០៤​។ ចំពោះ​រថយន្ត និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​អ្នកដំណើរ​មក​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ត្រូវ​ឈប់​ចត​មិនឱ្យ​ហួស​ស្តុ​បណត​ប្រ៊ី​ត​ឡើយ​។​

៧៖ នៅ​ផ្លូវជាតិ​លេខ​៥៖ រថយន្ត​ធុន​ធំ​ត្រូវ​បង្វែរ​ទិស​ធ្វើដំណើរ​តាម​មហាវិថី​ឈ្នះ​-​ឈ្នះ ឬ​ចូល​ចត​នៅ​ចំណត​គីឡូម៉ែត្រ​លេខ​៩​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ត្រូវ​ចូល​ចត​នៅ​សាលា​ដែក ដោយ​មិន​ឱ្យចូល​ហួស​ផ្លូវ​លេខ​៦៨​ឡើយ​។​

៨៖ នៅ​ផ្លូវជាតិ​លេខ​៦៖ រថយន្ត​ធុន​ធំ​ត្រូវ​បង្វែរ​ទិស​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​លី​យ៉ុង​ផាត់​តាម​មហាវិថី​ឈ្នះ​-​ឈ្នះ​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ត្រូវ​ចូល​ចត​នៅ​ទីតាំង​ដី​តំបន់​អភិវឌ្ឍន៍ OCIC​។​

៩៖ នៅ​ផ្លូវ​លេខ​២៧១ និង​ផ្លូវ​លេខ​៣៧១៖ រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ​ត្រូវ​ចូល​ចត​នៅ​ខាងត្បូង​ស្ពាន​ម័ល​។ ចំពោះ​រថយន្ត និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​អ្នកដំណើរ​មក​ចូលរួម​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ត្រូវ​ឈប់​នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់​។​

១០៖ នៅ​ផ្លូវ​ចោមចៅ (​ផ្លូវ​វេ​ង​ស្រេង​)៖ រថយន្ត​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដែល​ចូល​តាម​មហាវិថី​សម្តេចព្រះ​មុនី​រ៉េត ត្រូវ​ចូល​ចត​នៅ​សាលាបឋមសិក្សា​ស្ទឹងមានជ័យ​។ រថយន្ត​ធុន​ធំ ត្រូវ​បញ្ចៀស​ចរាចរណ៍​នៅត្រង់ចំណុច​ច្រមុះជ្រូក​ស្ទឹងមានជ័យ​។​

១១៖ ចំពោះ​រថយន្ត និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​អ្នកដំណើរ​មក​ចូលរួម​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក តាមផ្លូវ​លេខ​៥៩៨ និង​មហាវិថី​ឧកញ៉ា​ម៉ុង​ឫទ្ធី ត្រូវ​បង្វែរ​ចូល​តាមផ្លូវ​តូចៗ​មិនឱ្យ​ចូល​ហួស​មហាវិថី គីម អ៊ី​ល​ស៊ុ​ង និង​ចត​នៅ​បរិវេណ​តំបន់​អភិវឌ្ឍន៍​បឹងកក់​៕ ​ដោយ​ ៖ ​កូ​ឡាប​

spot_img
×