Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងបរិស្ថាន សហការ​ជាមួយ​ដៃគូ រៀបចំ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី ក្រោម​ប្រធានបទ “​តូរ្យតន្ត្រី​ដើម្បី​កិច្ច​គាំពារ​បរិស្ថាន សូម​និយាយថា​ទេ​ចំពោះ​ប្លា​ស្ទិ​ក​”

spot_img

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រសួងបរិស្ថាន​រួម​នឹង​ដៃគូ សហការ​បានរៀបចំ​សន្និសីទកាសែត​មួយ ដើម្បី​ជម្រាបជូន​សាធារណជន អំពី​ការប្រគំ​តន្ត្រី ដើម្បី​បញ្ជ្រាប​ចំណេះដឹង​បរិស្ថាន និង​កែប្រែ​ឥរិយាបថ​សាធារណជន ទាក់ទង​នឹង​សំណល់​ប្លា​ស្ទិ​ក ដែលជា​ក្តី​កង្វក់​របស់​កម្ពុជា​ក៏ដូចជា​សកលលោក​។ ការប្រគំ​តន្ត្រី​រយៈពេល ៣ ថ្ងៃ​ដោយមាន​ការសហការ​រៀប​ចំ​ពី​ក្រុមហ៊ុន បារមី ប្រូ​ដាក់​សិន ដោយមាន​ការគាំទ្រ​ឧ​ប​ត្ថ​ម្ដោ​យ​យ​អង្គការ UNDP ស្ថានទូត​ស៊ុយ​អ៊ែត​ប្រចាំ​នៅ​កម្ពុជា ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ក្រុមហ៊ុន​មី​ស៊ុយ​បី​ស៊ី ផលិតកម្ម​បូរ​មី និង ក្រុមហ៊ុន​Forte​ ។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ដែល ដឹកនាំ​សន្និសីទ​សារព័ត៌មាន បាន​បន្តថា កន្លងមក ក្រសួងបរិស្ថាន​ជា​សេនាធិការ ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ និង​យុទ្ធនាការ​ផ្សព្វផ្សាយ​ជាច្រើន​ទាក់ទង​នឹង​ប្លា​ស្ទិ​ក ដើម្បី​បញ្ជ្រាប​នូវ​ចំណេះដឹង​ពី ផលប៉ះពាល់​សំណល់​ប្លា​ស្ទិ​ក ចំពោះ បរិស្ថាន ជីវចម្រុះ និង​សុខភាព​សាធារណៈ សំដៅ​ធ្វើយ៉ាងណា កែប្រែ​ផ្នត់គំនិត និង​ឥរិយាបទ​របស់​ប្រជាពលរដ្ឋ ជាពិសេស​អ្នកប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក មក​ចូលរួម​កាត់បន្ថយ និង​ឈានទៅ​បញ្ឈប់​តែ​​ម្តង​។

បើតាម​ការឱ្យ​ដឹង​រប​ស់លោក​នេត្រ ភក្ត្រា បរិមាណ​សំរាម សំណល់​ទីប្រជុំជន​ដែល​បាន​បង្កើតឡើង​គឺ​ជាង ១​ម៉ឺន​តោន​ក្នុង​មួយថ្ងៃ​។ សរុប មួយឆ្នាំ បរិមាណ​សំរាម​ដែល​កម្ពុជា បង្កើត​មាន​ប្រមាណ​ជិត ៤ លាន​តោន ក្នុងនោះ ២០%​នៃ សំណល់​សំរាម​នេះ​គឺជា​សំណល់​ថង់​ប្លា​ស្ទិ​ក​។​

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា ខេត្ត​រាជធានី​ធំៗ​ដែល​ផលិត​បរិមាណ​សំរាម​ច្រើន​រួមមាន​៖ រាជធានី​ភ្នំពេញ​ប្រមាណ​ជាង ៣០០០ តោន​ក្នុង​មួយ ថ្ងៃ ក្រុងព្រះសីហនុ​ប្រមាណ ៧០០​តោន​ក្នុង​មួយថ្ងៃ និង​ក្រុង​សៀមរាប ៣៨០ តោន​ក្នុង​មួយថ្ងៃ​។ តាម​ការ​ប៉ាន​ប្រមាណ ភាគរយ​នៃ​ប្លា​ស្ទិ​ក​ដែល​ប្រមូលបាន តាមរយៈ​ការ​បោសសម្អាត​តាមផ្លូវ​ក្នុង​ក្រុង​ចំនួន ៣ គឺ ១៧,៣% ក្នុង​រាជធានី​ភ្នំពេញ ២០,៧%​ក្នុង​ខេត្តសៀមរាប និង ៣៤% ក្នុង​ខេត្ត​ព្រះសីហនុ​។ លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា​សព្វថ្ងៃ​សេដ្ឋកិច្ចកម្ពុជា យើង​កំពុង​រីកលូតលាស់ សង្គម​យើង​កាន់តែ​ចាយវាយ​កាន់តែច្រើន និង​ងាក​ទៅ រក​ផលិតផល​ប្រើប្រាស់​កាន់តែ​ងាយស្រួល​ដូចជា​ផលិតផល​ប្លា​ស្ទិ​ក​ដែល​ប្រើតែ​ម្តង​ហើយ យើង​បោះចោល​។ នៅក្នុង​ប្រទេស​កម្ពុ​ជាតា​ម​ទីក្រុង​ធំៗ ប្រជាពលរដ្ឋ​ម្នាក់​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ពី ៤០ ទៅ ៥២ ថង់​ប្លា​ស្ទិ​ក​ក្នុង​មួយ​សបា្តហ៍​។ ហេតុ​ដូច្នេះហើយ​បានជា​ការរៀបចំ​ការប្រគំ​តន្ត្រី នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំនេះ ក្រសួង​បរិ​ស្ដា​ន​សហការ​ជាមួយ ដៃគូ​រៀបចំ​ការប្រគំ​តន្ត្រី​ដើម្បី​អប់រំ ប្រជាពលរដ្ឋ​ឱ្យបាន​យល់ដឹង​ពី​បញ្ហា​បរិស្ថាន និង​ការបំពុល​ដោយ​សំណល់​ប្លា​ស្ទិ​ក​។​

កញ្ញា ឡូ​រ៉ា ម៉ម តារាចម្រៀង​នៃ​ក្រុមហ៊ុន បារមី ប្រូ​ដាក់​សិន បានបង្ហាញ​នូវ​ចំណាប់​អា​ម្មរណ៍​ថា នេះ​ជា​ឱកាស​ដ៏​អស្ចារ្យ ក្នុងនាម​ផលិតកម្ម​បារមី និង​តំណាងអោយ​សិល្បករ​សិល្បការិនី​ខ្មែរ ដែល​បានបង្ហាញ​នូវ​គំនិត​ច្នៃប្រឌិត ទេពកោសល្យ និង​ការប្រើ​ឥទ្ធិពល​នៃ​តន្ត្រី ដើម្បី​ផ្លាស់ប្តូរ​ទម្លាប់​មិនល្អ នៃ​ការ​ចោល​សំរាម និង​សំនល់​ប្លា​ស្ទិ​ក​។ លោក Nick Beresford តំណាង​អង្គការ UNDP នៅ​កម្ពុជា បាន​សម្តែង​នូវ​ការសប្បាយរីករាយ ដោយបាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ក្នុង​បុព្វហេតុ​បរិស្ថាន ដោយសារ​កាកសំណល់​ប្លា​ស្ទិ​ក គឺជា​បញ្ហា​ប្រឈម​របស់​កម្ពុជា តាមរយៈ​ការស្រាវជ្រាវ​ក្នុង​១​ឆ្នាំ កម្ពុ​ជាមាន​សំណល់​សំរាម​ប្រមាណ ៤ លាន​តោន ក្នុងនោះ ២០% ជា​សំណល់​ប្លា​ស្ទិ​ក ហើយ​កន្លងមក UNDP បាន​សហការ​គាំទ្រ​ជាមួយ​ក្រសួងបរិស្ថាន​តាមរយៈ​យុទ្ធនាការ 4R គឺ បដិសេធ កាត់បន្ថយ ប្រើប្រាស់​ឡើងវិញ និង​កែច្នៃ​។​

​លោក Magnus Saemindsson លេខា​ទូត​ទី​១​នៃ​ស្ថានទូត​ស៊ុយ​អ៊ែត​ប្រចាំ​កម្ពុជា បានបង្ហាញ​នូវ​ចំណាប់​អា​ម្មរណ៍​ថា ពិតណាស់​ពិភពលោក និង​កម្ពុជា ក៏ដូចជា​ប្រទេស​ស៊ុយ​អ៊ែត គឺ​កំពុង​ខ្វាយខ្វល់​ពី​សំណល់​ប្លា​ស្ទិ​ក​ដូចនេះ​ការចូលរួម​នូវ​ព្រឹត្តិការណ៍ គឺជា​កិច្ចការ​ដ៏​ល្អ​ដើម្បី​រួមគ្នា​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​។ គួរ​បញ្ជាក់ថា ប្លា​ស្ទិ​ក​គឺជា​សារធាតុ​ម្យ៉ាង​ស្តើង​ដែលមាន​ភាពយឺត ទន់ ងាយស្រួល​បត់បែន និង​ប្រើប្រាស់​បានយូរ ប៉ុន្តែ​វា​បង្ក​ផលប៉ះពាល់​ជាច្រើន​ដល់​បរិស្ថាន និង​សុខភាព​មនុស្ស​។ ប្លា​ស្ទិ​ក​ភាគច្រើន​ធ្វើឡើង​ពី​ធនធានធម្មជាតិ​កម្ររ រួមមាន​ដូចជា​ប្រេង ធ្យូងថ្ម និង​សែន​ល្យូ​លូ​ស ដែល​ធនធាន​ទាំង​ង​នេះ​សុទ្ធតែ​ពិបាក​នឹង​កកើត​ឡើងវិញ​។ ថង់​ប្លា​ស្ទិ​ក​អាច​ត្រូវការ​ពេល​យូរ​ដើម្បី​ពុកផុយ ចំណែកឯ​ប្រអប់​ស្នោ​ដាក់​អាហារ អាច​ត្រូវការ​ពេល​រាប់ពាន់​ឆ្នាំ​។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានបង្ហាញ​ជំនឿ​ជឿជាក់ថា​ការប្រគំ​តន្ត្រី នៅមុខ​ទីស្តីការ​ក្រសួងបរិស្ថាន​ដោយមាន ការចូលរួម​សម្តែង​ពី​តារាចម្រៀង​ល្បីៗ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដូចជា លោក​ព្រាប សុវត្ថិ កញ្ញា សុខ ពិសី កញ្ញា ឡូ​រ៉ា ម៉ម​ជាដើម​នឹង​ជា​ឱកាស​ផ្តល់​ការសប្បាយរីករាយ ផង និង​បញ្ជ្រាប​សារ​អប់រំ​បរិស្ថាន បញ្ជ្រាប​ចំណេះដឹង​បរិស្ថាន​ជូន​ប្រជាពលរដ្ឋ ដែល​មក​ដើរ​កម្សាន្ត​នៅក្នុង ព្រះរាជ​ពិធីបុណ្យ​អំ​ទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក​ដោយផ្ទាល់​៕​ដោយ​៖​កូ​ឡាប​

spot_img
×