Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រមាន​ប្រើ​ធម៌​ក្តៅ ដល់​គ្រូបង្វឹក និង​ម្ចាស់​ក្លិប​ប្រដាល់​គុន​ខ្មែរ ធ្វើ​ឲ្យ​ខួច​កេរ្តិ៍ឈ្មោះ​សហព័ន្ធ​

spot_img

ភ្នំពេញ​៖​បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយៈ ពី​រឿង​ក្លិប​មួយចំនួន​លួច​នាំ អ្នក​ប្រដាល់​របស់ខ្លួន​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស​នោះ ស្រាប់តែ​ពេលនេះ រឿង​ដដែល​នេះ បាន​កម្រើក​ឡើងវិញ ។​

ការ​កក្រើក​ឡើងវិញ​នេះ បានធ្វើ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ដែលជា​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ មានការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំង ។ លោក​បន្ទោស​ថា លួច​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស ដោយ​មិន​ឲ្យ​សហព័ន្ធ​ដឹង ហើយ​នោះ​ពួកគេ​ថែមទាំង​ព្រហើន​ហ៊ាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម facebook សុំ​ថវិកា ដើម្បី​ធ្វើលិខិត​ឆ្លងដែន​ទៀត​។​

លោក​បន្ទោស​ថា ការ​បង្ហោះ​សារ​តាម​ប​ញ្ដា​ញ​ហ្វេ​ស​ប៊ុ​ក​បែបនេះ មានន័យថា បន្ទាប់ពី​គេ​ជិត​ដល់​ថ្ងៃ​ចេញទៅ​ប្រកួត ហើយ​តែ​គ្មាន​លុយ​ធ្វើលិខិត​ឆ្លងដែន ទើប​បង្ហើរ​សារ​ដើម្បី​ឲ្យ​ប្រធាន​សហព័ន្ធ​បានដឹង ។ ជាមួយគ្នានេះ គេ​ថែមទាំង​ត្អូញត្អែរថា បើ​បងប្អូន​ណា​ស្រឡាញ់​ក្បាច់គុន​បូរាណ​ខ្មែរ ណ​ចង់​លើកស្ទួយ​ក្បាច់គុន​បូរាណ​ខ្មែរ ជួយ​ឩ​ប​ត្ថ​ម្ភ​ខ្ញុំ​ផង​ជាដើម ។​

​លោក​បាន​ចាត់ទុកថា នេះ​ជា​ទង្វើ​ខុស​ទាំងស្រុង ទៅនឹង​លក្ខន្តិកៈ​របស់​សហព័ន្ធ លើក​ក្រោយ អ្នក​ដែល​បង្ហោះ​សារ បើ​មាន​លើក​ក្រោយ លោក​ចាត់ការ​តាម​បទបញ្ជា​របស់​សហព័ន្ធ​ហើយ​។ សកម្មភាព​បែបនេះ គឺជា​ឆបោក​ដល់​អ្នក​ដែល​ស្រឡាញ់ គាំទ្រ​កីឡាប្រដាល់​គុន​ខ្មែរ​ហើយ​។​

​សហព័ន្ធ​ជា​អាណាព្យាបាល មិនមែន​បណ្ដោយ​ឲ្យ​ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ត​នោះទេ ។ បើ​មានការ​ប្រកួត​នៅក្រៅ​ប្រទេស ត្រូវតែ​ប្រាប់​មក​សហព័ន្ធ ប្រសិនបើ​ការប្រកួត​នោះ មានតម្លៃ អាច​ល្មម​ចូលរួមបាន សហព័ន្ធ​មិន​ត្រឹមតែ​អនុញ្ញាត​ប៉ុណ្ណោះ​ទេ បើ​គ្មាន​លិខិតឆ្លងដែន​សហព័ន្ធ​ចេញ​លុយ​ធ្វើ​ឲ្យ ។​

មានតែ​សហព័ន្ធ​កីឡា​ជាតិ ក្រសួង​អប់រំ​យុវជន និង កីឡា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ទេ ទើប​មាន​សិទ្ធិ​បញ្ជូន​កីឡាករ ទៅ​ប្រកួត​នៅក្រៅ​ប្រទេស ។ សហព័ន្ធ​ជាតិ​ប្រសិនបើ​មានការ​អញ្ជើញ​ពី​សហព័ន្ធ​អន្តរជាតិ ទ្វីប ឬ តំបន់ ក៏ត្រូវ​តែ​សុំ​គោល​ការ​ពី​ក្រសួង​អប់រំ​យុវជន និង កីឡា​ដែរ ។​

កុំ​របៀប​លួច​ចេញទៅ​ប្រកួត​ក្រៅប្រទេស ដោយ​គ្មាន​ការអនុញ្ញាត ហើយ​ហ៊ាន​យក​ទង់ជាតិ​របស់​កម្ពុ​ជា ទៅ​គ្រវី​សំ​ញ៉ែង​ទៀត​នោះ ខុស​រឿង​ហើយ ។ សូម​បញ្ឈប់​ជាបន្ទាន់ នូវ​ទង្វើ​បែបនេះ​តទៅទៀត ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×