Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសអន្តោប្រ​វេស​ន៍ម៉ា​ឡេស៊ី មិនឲ្យអ្នកស្រី មួរ សុ​ខហួរ ចូលទឹកដីម៉ាឡេស៊ី ​ស្របពេលរត់ចេញពីឥ​ណ្ឌូ​ណេ​ស៊ី

spot_img

ភ្នំពេញ៖ អ្នកស្រី មួរ សុខហួរ បា​នទៅដល់ទីក្រុងកូ​ឡា​ឡាំ​ពួរ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី ​(​Malaysia) នៅរាត្រីថ្ងៃទី ៦ខែ វិច្ឆិកា ក្រោយពី​អ្ន​កស្រី​​បាន​​ធ្វើស​ន្និសី​​ទសារ​ព័ត៌​មាន នៅក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីហើ​យ​ត្រូវឯកអគ្គរាជទូតកម្ពុជា​ប្រ​ចាំប្រទេ​សឥណ្ឌូ​ណេ​ស៊ី ស្នើឲ្យអាជ្ញាធរឥណ្ឌូ​ណេ​ស៊ី​ ចាប់ខ្លួនអ្នកស្រី មួរ សុខហួរ។ ប៉ុន្តែប៉ូលិសអន្តោប្រវេសន៍ម៉ា​​ឡេ​​ស៊ី​ មិនអនុញ្ញាតឲ្យ​អ្ន​ក​ស្រី ចូលប្រទេសម៉ាឡេស៊ីទេ​ ​​គិ​តត្រឹម​ជាង ១២ រំលងអធ្រាត្រ ថ្ងៃទី៦​ ​ខែ​វិច្ឆិកា។ នេះបើតាមការផ្សាយរបស់គេហ​ទំ​ព័រ​ វិ​ទ្យុអាស៊ី​សេរី (rfa) ដែលមានទំនោរទៅ​រ​កបក្ស​ប្រឆាំ​ង កាលពីយប់ថ្ងៃទី៧
ខែ​វិ​ច្ឆិកា​នេះ។

សូមបញ្ជាក់ថា ឯកអគ្គរាជទូតកម្ពុ​ជា​ប្រចាំ​នៅប្រ​ទេស​ឥ​ណ្ឌូណេស៊ី បានស្នើឱ្យអាជ្ញាធរឥណ្ឌូណេស៊ីចាប់ខ្លួន​ ​លោក​ស្រី​ មូរ
សុខហួរ មេដឹកនាំម្នាក់​រ​បស់​ក្រុមពួ​ក​ឧទ្ទាម ដែលប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរា​ជ​រ​ដ្ឋាភិ​បាល​ក​ម្ពុជា។
បន្ទាប់ពីមានការស្នើឱ្យអាជ្ញាធរ​ឥ​ណ្ឌូណេ​ស៊ីចា​ប់​ខ្លួននោះ លោកស្រី មួរ សុខហួរ បានអះអាងថា
លោកស្រីនឹងចាក​ចេ​ញពី​ប្រ​ទេស​ឥ​ណ្ឌូណេ​ស៊ី នៅយ​ប់ថ្ងៃ​ទី៦ ខែវិច្ឆិកានេះ
ដោយធ្វើដំណើរទៅប្រទេសក្នុ​ង​តំប​ន់អា​ស៊ាន​មួ​យ​ទៀត។
ក្នុងវីដេអូផ្សាយផ្ទាល់លើហ្វេសប៊ុករប​ស់​ខ្លួន អតីមន្ត្រីគណបក្ស​ប្រ​ឆាំ​ងរូបនេះ បានបញ្ជាក់ថា
ខ្លួនកំពុ​ងស្ថិ​តនៅ​ព្រ​លាន​យន្ត​ហោះឥ​ណ្ឌូ​ណេស៊ី ទីក្រុងហ្សាការ​តា​ ដើម្បី​រកចាំ​ហោះចេញ​ទៅប្រ​ទេស​មួយ​ទៀត​នៅ​អាស៊ាន។ ប៉ុន្តែ
លោកស្រីមិនបានបញ្ជា​ក់ថា​ ទៅប្រទេសណានោះទេ​។​

តាមរយៈ​សេច​ក្តីប្រ​កាស​រប​ស់ស្ថា​ន​ទូត​កម្ពុជា​ប្រ​ចាំ​នៅប្រទេស​ឥ​ណ្ឌូណេស៊ី នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានប​ញ្ជា​ក់ថា​
សាធា​រណ​រដ្ឋ​ឥណ្ឌូ​ណេ​ស៊ី និងកម្ពុជា គឺជាមិត្តជិតស្និទ្ធនឹងគ្នាអស់​រ​យៈពេល​៦​០​ឆ្នាំ​មក​ហើយ។
ដូច្នេះស្ថានទូតកម្ពុជាប្រចាំនៅ​ហ្សាកា​រ​តា សូមស្នើឲ្យអាជ្ញាធរឥណ្ឌូណេ​ស៊ី​ធ្វើការ​ចាប់​ខ្លួន លោកស្រី មូរ សុខហួរ
ហើយបញ្ជូនលោកស្រីមក​កា​ន់ក​ម្ពុជា​ជាប​ន្ទាន់ នៅក្រោមស្មារតីពិតរ​ប​ស់អា​ស៊ាន​។
ស្ថានទូតកម្ពុជាបានប​ញ្ជា​ក់ថា លោកស្រី មូរ សុខហួរ គឺជាអនុប្រធានគណបក្សស​ង្រ្គោះ​ជាតិ​កម្ពុ​ជា (CNRP)
ដែលត្រូវបានតុលាការកំពូល​នៃ​ប្រទេស​​កម្ពុជា សម្រេចរំ​លា​យ​ចោល​ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
គណបក្សលោកស្រីស​ព្វ​ថ្ងៃ ​គឺជាបក្ស​ខុ​សច្បា​ប់នៅ​កម្ពុជា។ លោកស្រី គឺជាជនល្មើសដែលរត់​គេ​ចខ្លួ​ន
ហើយត្រូវបា​ន​សាលា​ដំ​បូងរា​ជ​ធា​នីភ្នំពេញ បានចេញដីកាចាប់ខ្លួន​លោ​ក​ស្រី កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩កន្លងទៅ​នេះ​
ពាក់ព័ន្ធការប៉ុន​ប៉​ង ផ្តួលរំលំរដ្ឋាភិបាលដែ​ល​ជាប់​ឆ្នោត​ស្រ​បច្បា​ប់។
ស្ថានទូតបានបន្តថា ​ជា​ជាងមកប្រឈមមុខតាម​ផ្លូ​វ​ច្បាប់ លោកស្រី មូរ សុខហួរ បានភៀសខ្លួនចេញពីប្រ​ទេ​សក​ម្ពុ​ជា
ហើយលោកស្រីកំពុង​ជ្រ​កកោ​ននៅ​សហ​រដ្ឋ​អា​មេរិក។ រាជរដ្ឋាភិបា​ល​កម្ពុ​ជា
បានដាក់សំណើទៅកាន់​បណ្តា​រដ្ឋជា​សមា​ជិ​កអា​ស៊ាន​ទាំ​ងអស់ ឲ្យចាប់ខ្លួន និងបញ្ជូន​លោ​កស្រី មូរ សុខហួរ
មកកាន់ប្រទេសកម្ពុជា​ ​ប្រសិន​បើលោ​កស្រី​ឈាន​ជើង​ជាន់​ទឹក​ដីរ​បស់ពួ​កគេ។
ស្ថានទូតកម្ពុជាក៏បានបញ្ជាក់​ទៀ​តថា​ ក្រោមស្មារតីពិតនៃស​មា​គម​អាស៊ា​ន រាជរដ្ឋាភិបាលនៃ​ប្រ​ទេស​ថៃ​ បានបណ្តេញលោ​ក​ស្រី​
មូរ សុខហួរ​ កាលពី​ថ្ងៃ​ទី២០ ខែតុលា កន្លង មកនេះឲ្យទៅទីក្រុងគូ​ឡា​ឡាំពួវិ​ញ​
នៅពេលលោកស្រីបាន​ទៅ​ដល់​អាកា​សយាន​ដ្ឋាន​សុ​វណ្ណភូមិ នៃទីក្រុងបាងក​ក។​ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩
អាជ្ញាធរម៉ាឡេស៊ីបា​ន​ចាប់​ឃាត់​ខ្លួន​សកម្ម​ជន​ក​ម្ពុជា២នាក់ ដែលព្យាយាមឡើងយន្ត​ហោះ​ឆ្ពោះទៅ​កា​ន់ ទីក្រុងបាងកក​
​ខណៈពួកគេ គឺជាអ្នកគាំទ្រ​អ​តីត​គ​ណបក្ស CNRP របស់លោកស្រី មូរ សុខហួរ៕ដោយ៖កូឡាប

spot_img
×