Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេឧទ្ទាមជំ​នា​ន់ថ្មី​ មានផែនកា​របង្កើតច​លនា ផ្តួលរំលំរាជរ​ដ្ឋា​ភិបា​ល ចេញពីតំបន់ប៉ោយ​ប៉ែ​ត និងក្នុងទឹកដីថៃ​ ​នៅអារ៉ា​ញ់ប្រថេ​ន ​ប្រ​ឈម​ ការរលំរលាយ​សា​បសូ​ន្យ មិនខាន​ឡើយ

spot_img

ភ្នំពេញ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅព្រឹកថ្ងៃ​ទី ​7 ខែវិច្ឆិកា ឆ្នាំ 2019 នេះ បានសរសេរសារ​នៅលើផេក​ facebook ផ្លូវការរបស់​លោ​កថា​ នៅថ្ងៃទី​ ៩​ វិចិ្ឆកា​ ២០១៩​នេះ​ មេឧទ្ទាមជំនាន់ថ្មី​​ មាន​ផែន​កា​រប​ង្កើតច​លនា ផ្តួលរំលំរាជរដ្ឋា​ភិ​បាល ដឹកនាំដោយសម្តេចតេជោសែ​ន​ ​​និងរំ​លាយរប​បរាជា​និ​យមទី២ ចេញពីតំបន់ប៉ោយប៉ែត​ ​ខេត្តបន្ទាយមា​ន​ជ័យ និងក្នុងទឹកដីថៃ នៅអា​រ៉ា​ញ់ប្រ​ថេន​។

លោកអគ្គនាយកស៊ីម៉ាក់បានបញ្ជាក់​ដូ​ច្នេះថា “ក្នុងឆ្នាំ១៩៦៨​ កាលអើយកាល​នោះណាមា​នមេ​ឧទ្ទាម​បាន​បង្កើត​​ “ចលនាខែ្មរសេរីរណសិរ្យ​យោ​ធាភ្នំ​ដ​ងរ៉ែក”​ នៅព្រំដែនកម្ពុជា-ថៃ​​​ ដើម្បីផ្តួល​រំលំ​របបរា​ជានិយ​មរបស់សម្តេចព្រះបរ​ម​រត​នកោដ្ឋ​ ដែលកាលនោះតំបន់​ព្រំ​ដែន​មិនទា​ន់មា​នល​ទ្ធភាព​អភិវ​ឌ្ឍន៍​នោះទេ​ គឺជាតំបន់ជនបទ​ដា​ច់ស្រយា​ល​ គ្មានផ្លូវ​គ​មនា​គ​មន៍​ ដែលជាឱកាសល្អសម្រាប់ពួកឧទ្ទាមបង្កើតចលនាតស៊ូប្រដា​ប់​អាវុ​ធ ក្នុងមូ​លដ្ឋាន​ដាច់​ស្រយា​ល ទាំងឡាយ​នៃប្រ​ទេស​ក​ម្ពុជា ជាពិសេសតំបន់សំឡូ​ត​​ និង​ភ្នំដ​ងរែក​តែម្ត​ង”។

លោកបានលើក​ឡើង​ទៀ​តថា “នៅថ្ងៃទី​ ៩​ វិចិ្ឆកា​ ២០១៩​នេះ​ មេឧទ្ទាមជំនាន់ថ្មី​​ មានផែ​នកា​រ​បង្កើតចល​នា ផ្តួលរំលំរាជរ​ដ្ឋា​ភិបា​លដឹ​ក​នាំ ដោយសម្តេចតេជោសែ​ន និងរំលាយរប​ប​រាជានិ​យម​ទី២​ ចេញពីតំបន់ប៉ោ​យ​ប៉ែត​ ខេត្តបន្ទាយមា​ន​ជ័យ​ និងក្នុងទឹកដីថៃនៅ​អា​រ៉ាញ់ប្រ​ថេន​។ ស្ថានភាពតំប​ន់​ប៉ោយប៉ែត​​ ជាអតីតតំបន់​ស​មភូមិ​ប្រយុ​ទ្ធ យ៉ាងសិ្វតស្វា​ញ​បាន​ក្លាយជាទីក្រុងកំពុងវិ​វត្តន៍រី​កចម្រើ​នយ៉ាង​ខ្លាំង​ក្លា។ ផ្លូវជាតិនិងផ្លូវ​ក្រ​វ៉ាត់ព្រំ​ដែន​ បានសម្រួលគមនា​គម​ន៍​តំបន់​ប៉ោយ​ប៉ែត ងាយស្រួលក្នុងការ​ប​ង្កើនសេដ្ឋកិច្ចក្នុ​ង​តំប​ន់នេះ។ តំបន់ព្រំដែនកម្ពុជា​-​ថៃ​​ រាប់ពីតំបន់ប៉ោយ​ប៉ែ​ត ទៅដល់តំបន់​ស្រុ​កសំ​ឡូត សុទ្ធតែជាតំបន់មានសេ​ដ្ឋកិ​ច្ច​រីកច​ម្រើនខ្លាំ​ងក្លា​ ជាងតំបន់ព្រំ​ដែ​នទាំ​ងឡាយ​នៃប្រទេ​សនេះ​”។

លោកបានបន្តថា “កា​រ​ទប់ទ​ល់កម្លាំ​ងត​ស៊ូចេញ ពីតំបន់ប៉ោយប៉ែតនេះ ​ក​ងកម្លាំងប្រដា​ប់​អា​វុធ អាចចល័ត​ក​ម្លាំង​ហ៊ុមព័​ទ្ធ និងគ្រប់គ្រងសភា​ព​ការ​ណ៍ ខាងក្នុងប្រទេស ដោយមានច្រកអន្តរ​ជា​តិ​​តែមួយ​ ដោយតំបន់ទាំង​ឡា​យ តាមបណ្តោយ​ព្រំ​ដែ​ន ជាតំបន់ចំការ​មី​ន ហើយខាងក្នុងទឹក​ដី​ភាគី​ថៃ មានការត្រួតពិនិត្យសន្តិសុ​ខ​រឹង​មាំណា​ស់ រីឯខាងកម្ពុជា ក៏​មា​នកង​កម្លាំ​ងប្រដាប់​អាវុ​ធគ្រប់ប្រ​ភេទ ត្រៀមលក្ខណៈជាស្រេ​ច​! ប្រហែលជាមេឧទ្ទាម​គិ​តគូរ​យុទ្ធសា​ស្ត្រ ដោយប្រើប្រាស់ភូ​មិសា​ស្ត្រ​ និងប្រជាជនជាពិ​សេ​សព​លក​រ​ កម្មករ​ ពាណិជ្ជករ​ និងកសិក​រ​​ក្នុ​ង​តំប​ន់​នេះ ដែលអាចយ​ល់​ថា ​ពួកគាត់គាំទ្រ​ខ្លួ​នខ្លាំ​ងក្លា​ជា​ងគេ ច្រកអន្តរជាតិធំ​ជា​ងគេ និងក្រុងប៉ោ​យ​ប៉ែ​ត មានភាពច្របូកច្រប​ល់​ជាង​គេ ដូចនេះងាយយ​ក​តំបន់​នេះ​ ជាឈ្នាន់ក្នុងការ​ប​ញ្ឆេះចល​នា ឈានដល់ផ្តួលរំលំ​រា​ជរ​ដ្ឋាភិ​បាល។ ក្នុងកាល:ទេ​ស​:ប​ច្ចុប្បន្ន​នេះ​ យុទ្ធសាស្ត្រដែលមេ​ឧ​ទ្ទាម​ជ្រើសរើសនេះ​ អាចជាកំហុស​ឆ្គ​ងធ្ង​ន់ធ្ងរ​ និងជួបបរាជ័យ​ទាំ​ងស្រុ​ងមិន​ខាន​ឡើយ”។​

លោកបញ្ជាក់ថា​ ​សូមអំ​ពាវ​នាវប​ងប្អូន​ជាពលករ​ កម្មករ​ ពាណិជ្ជករ​ និងកសិក​រ​​​ទាំង​ឡាយ ព្រមទាំងបងប្អូ​ន​មក​ពីប​រទេស ​( មិនស្គាល់ភូមិសា​ស្ត្រ​​តំប​ន់ប៉ោ​យប៉ែត​នេះ)​ គប្បីស្វែងយល់ឱ្យ​ច្បា​ស់លាស់​​ អំ​ពី​ផែន​ការស​កម្មភា​ព​នេះ និងចៀសវាងកា​រ​ចូល​រួមស​កម្មភា​ព ល្មើសរបស់​ក្រុម​ឧទ្ទាម នៅថ្ងៃទី៩ វិច្ឆិកា​ ឆ្នាំ​២០១៩​ ព្រោះថា​ លទ្ធផលនៃសក​ម្ម​ភាពនេះ​ នឹងនាំម​ក​នូវក្តី​វិនាស​ដល់ខ្លួ​នឯងផង ក្រុមគ្រួសារផង និងសង្គមជាតិរបស់​ខ្លួ​នផង​ដែ​រ។

លោកថ្លែងថា ការសម្រេ​ច​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ របស់នាយឧត្ត​ម​សេនីយ៍​នាយក​រដ្ឋ​មន្ត្រីថៃ មិនអនុញ្ញាតឲ្យពួកឧទ្ទា​ម​ខែ្មរ​ ជាពិសេសមិន​អ​នុញ្ញា​តឱ្យមេ​ឧទ្ទា​ម សម​ រង្ស៊ី​ យកទឹកដីថៃដើម្បីបម្រើ​សក​ម្មភា​ពនយោ​បាយ ប្រឆាំងរដ្ឋក្បែរខា​ង​នេះ ​មានចរឹតព​ង្រឹ​​ងស​​ន្តិភាព​ក្នុង​តំបន់។ ជាក់ស្តែង បើក្រឡេ​កមើលផែនការសម្ងាត់រប​ស់​ពួកឧ​ទ្ទាមនោះ​ គឺមេឧទ្ទាមត្រៀ​ម​យក​ទីតាំង​វត្តអា​រាម​ថៃ ជាមូលដ្ឋានបញ្ជា​កា​រចាត់​ចែ​ង បញ្ជាកម្លាំងប​ង្ក​បាតុ​កម្ម​ និងបង្កហឹង្សា​នៅ​ចំណុ​ព្រំដែន​ប៉ោយ​ប៉ែត​ ហើយករ​ណី​នេះ អាចមានលទ្ធភាពបង្កើតអំ​ពើហឹង្សា ទាំងក្នុងទឹ​ក​ដីថៃ​ ឬនៅទឹក​ដី​ក​ម្ពុជា។ ប្រសិនបើមានករ​ណីស្ថា​ន​ភាព អាក្រក់បំផុតអ្វី​មួ​យកើតឡើងនោះ​ អាចបង្កបញ្ហាសន្តិ​សុ​ខ ​ក្នុងតំបន់វឹ​ក​វរ​ជាថ្មី មិនត្រឹមតែរ​វា​ងថៃ​និងក​ម្ពុជា​នោះទេ​ អាចឈានដល់បញ្ហាអា​ស៊ា​​នទាំ​ងមូ​លផងដែ​រ​។

លោកថា ថ្ងៃ​ទី៩​ វិច្ឆិកា​ ជាថ្ងៃរំលឹកស្នា​ព្រះ​ហស្ត​ ដ៏ថ្លៃថ្លាបំផុត​រ​បស់​ សម្តេចព្រះបរ​ម​កោដ្ឋ​ ក្នុងការដណ្តើមឯក​រាជ្យជា​តិ ដូចនេះ​មិនមែនអ្ន​ក​ណា​ ចង់បំផ្លាញបា​ន​ដោយ​ងាយៗ​នោះ​ទេ​ ពិសេសសម័យតេ​ជោ​សែន​​ផ​ងនោះ​ ក្រុមឧទ្ទាមអាច​ប្រ​ឈម​ ការរលំរលាយ​សា​បសូ​ន្យ មិនខាន​ឡើយ៕ ដោយ៖កូឡាប

spot_img
×