Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសចិនបា​នដាក់​បម្រាម មិនឲ្យកុមារលេងហ្គេម​នៅ​ពេល​យប់ និងអ​នុញ្ញាតឲ្យលេងពី ៩០នាទី ទៅ ៣ម៉ោងប៉ុណ្ណោះក្នុងមួយ​ថ្ងៃ​

spot_img

ប្រទេសចិនបានដាក់បម្រាម​គោចរទៅលើអនិតិ​ជ​ន ដោយមិនឲ្យពួកគេលេង​វី​ដេអូ​ហ្គេមអ​នឡាញ លើសពី​រយៈពេល ៣ម៉ោងឡើយក្នុងមួយ​ថ្ងៃ។​

បើតាមសេចក្តីប្រកាស កុមារអាយុក្រោម ១​៨ឆ្នាំ មិនត្រូវបានអនុញ្ញាតឲ្យលេងហ្គេ​ម​អនឡាញ នៅចន្លោះម៉ោង ១០យប់ និង ម៉ោង ៨ព្រឹកឡើយ។ រ​ដ្ឋាភិបា​លក៏​បានដាក់កំហិតឲ្យកុមារចិន​ទាំ​ងអ​ស់លេងហ្គេ​មបានតែ​ត្រឹ​មរយៈពេល ៩០នាទីប៉ុណ្ណោះនៅថ្ងៃធម្មតា និង​រ​យៈពេល ៣ម៉ោងនៅថ្ងៃចុងសប្តា​ហ៍​ ឬថ្ងៃបុណ្យផ្សេងៗ​។​

វាគឺជាផ្នែកមួយនៃវិធានការរបស់ចិ​ន ក្នុងការលុបបំបាត់កា​រ​ញៀន​លេងហ្គេ​មអ​នឡាញ ដោយមន្រ្តីចិនបា​ន​និយា​យថា ការញៀនលេងហ្គេ​ម​វា​ប៉ះពាល់ដល់សុខភាពខួ​រ​ក្បាលរ​បស់​កុមា​រ។​

បើតាមសេច​ក្តីប្រ​កា​សរប​ស់រ​ដ្ឋាភិបាល បានឲ្យដឹងថា អ្នកលេងហ្គេមនៅចិន ​ដែលមាន​អាយុ ៨ ទៅ ១៨ឆ្នាំ បានចំណាយលុយប្រមាណ ​២​៩ដុល្លា​រ ក្នុងមួយខែ ខណៈអ្នកមានអាយុ​ ​ពី ១៦ទៅ ១៨ឆ្នាំ ចំណាយរហូតដល់ជិ​ត​ ៦០ដុ​ល្លារលើលើគ​ណនេ​យ្យហ្គេមរ​បស់ពួ​កគេ។

ចិនគឺជាប្រទេសទី​ផ្សា​រហ្គេ​មអ​នឡាញធំបំ​ផុតទី ២ នៅលើពិភពលោក បន្ទាប់ពីសហរ​ដ្ឋអា​មេរិ​ច៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×