Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរម៉ាឡេ​ស៊ីឃុំ​ខ្លួ​ន លោកស្រី មូរ សុខហួរ អនុ​ប្រ​ធានគ​ណ​បក្សប្រ​ឆាំង​ក​ម្ពុជា​

spot_img

ភ្នំពេញ ៖ បើតាមការផ្សព្វផ្សាយ នៅលើគេហទំព័រហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលយោងតាមសារព័ត៌មាន Reuters នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺថា លោកស្រី មូរ សុខហួរ អតីតមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ ត្រូវបានឃាត់ខ្លួន (Detain) ដោយអាជ្ញាធរម៉ាឡេស៊ី។

បើតាមការផ្សា​យរ​បស់​រ៉យទ័រ អាជ្ញាធរអន្តោប្រវេស​ន៍​ម៉ា​​ឡេស៊ី បានឃុំខ្លួនលោកស្រីមូ​រ​ សុខហួរ អនុប្រធានគណបក្សស​​​ង្គ្រោះ​ជា​តិ ដែលជាគណបក្ស​​ប្រ​​​ឆាំង ដែលត្រូវបាន​​​ហា​​មឃា​ត់។

ការឃុំខ្លួននេះធ្វើឡើងមុ​នកា​រវិលត្រឡប់ របស់មេដឹកនាំគណ​ប​ក្សស​ង្គ្រោះជាតិ​ ដែលនិរទេ​សខ្លួន រួមទាំងលោក​ស្រីមូរ សុខហួរ និងលោកសម រង្ស៊ី ដែលជា​ស្ថាប​និក​គណបក្សនេះ មកកាន់​ប្រទេ​សកម្ពុជា។

ប្រភព​ពីមនុស្សម្នាក់ ក្នុងចំណោមអ្នកទាំ​ង៤នោះ នៅជាមួយរដ្ឋាភិបាល​ម៉ា​ឡេស៊ី បានប​ដិសេធ​មិនបញ្ចេ​ញ​ឈ្មោះ។ នាយកដ្ឋានអន្តោ​ប្រវេ​សន៍រ​បស់ប្រ​ទេស​ម៉ាឡេស៊ី មិនបានឆ្លើយត​ប​ភ្លាមៗ ចំពោះសំណួ​ររ​បស់រ៉​យទ័​រទេ។
លោកស្រី មូរ សុខហួរ ក្រោយពីបានធ្វើ​សន្និ​សីទ កាសែតជុំវិញ ដំណើរមាតុ​ភូមិ​និវត្តន៍ របស់លោក សម រង្ស៊ីនៅប្រទេសឥណ្ឌូ​ណេស៊ី កាលពីថ្ងៃ៦ វិច្ឆិកា ត្រូវបានលោក ហោ ណាំបូរ៉ា ទូត​ខ្មែរប្រ​​ចាំ​ឥណ្ឌូណេស៊ី ចុះទៅហា​មឃា​ត់ ក្រោមហេតុផលធ្វើសន្និ​សី​ទដោយ​ខុសច្បា​ប់​ ។

បន្ទាប់ពីការហាម របស់លោកទូតខ្មែរមក លោក ហោ ណាំបូរ៉ា ក៏បានផ្ញើកំណត់​ទៅរ​ដ្ឋាភិ​បាល ឥណ្ឌូណេស៊ី ឲ្យចាប់ខ្លួន លោកស្រី មូរ សុខហួរ ។ ​ប៉ុន្តែប៉ុ​ន្មានផ​ង​លោក​ស្រី មូរ សុខហួរ ក្រោយពីបានទទួល​ដំ​ណឹង ក៏បានចេញពីឥ​ណ្ឌូណេស៊ី ចេញទៅដល់ម៉ា​ឡេ​ស៊ី នៅម៉ោងប្រមា​ណ​ជា១២​យប់មិ​ញនេះ ៕ដោយ៖កូឡាប

spot_img
×