Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមផ្តា​ច់ខ្លួ​នបា​នបំផ្ទុះ​គ្រាប់បែ​កសម្លា​ប់​មនុស្ស ១៥នាក់នៅភាគខា​ង​ត្បូង​ថៃ

spot_img

ក្រុមផ្តាចខ្លួន បានសម្លាប់មនុស្សចំ​នួ​ន ១៥នាក់ និងធ្វើ​ឲ្យ​របួ​ស ៤នាក់នៅភាគ​ខា​ងត្បូ​ងប្រទេ​ស​ថៃ ដែលនេះគឺជាការ​វា​យប្រ​ហា​រដ៏​អាក្រ​ក់បំ​ផុត ក្នុង​ប្រទេ​សថៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុ​ងក្រោយ​នេះ​។

ក្នុងចំណោមអ្នកស្លាប់​ ​ក៏មានមន្រ្តី​ប៉ូ​លីស​ផ​ងដែរ។ ការវាយ​ប្រ​ហារ​ដោ​យក្រុ​ម​ខ្មាំកាំ​ភ្លើ​ង ដែលគេ​សង្ស័​យថា ជាក្រុមផ្តាច់​ខ្លួ​ន បានកើតឡើង​នៅ​កន្លែង​ត្រួតពិ​និត្យ​មួយ ស្ថិតក្នុង​ខេ​ត្ត Yala។

ក្រុមឧក្រិដ្ឋជនបានប្រើ​ប្រា​ស់គ្រឿង​ផ្ទុះ និងបានបាចដែក​គោ​លនៅ​លើផ្លូ​វ ដើម្បីធ្វើឲ្យក្រុមនុស្សដែ​ល​ដេញតា​មពួ​កគេ មិនអាចធ្វើដំណើរបា​ន​លឿ​ន។

ការវាយប្រហារនោះកើត​ឡើ​ងនៅ​ពេល​យប់​ថ្ងៃ​អង្គារ។ Yala គឺជាខេត្តមួយ​ក្នុ​ងចំ​ណោម​ខេត្ត ៣ក្នុងតំបន់ភាគខា​ង​ត្បូង​ប្រទេស​ថៃ​ ដែលតែងតែ​មា​នអំ​ពើហឹ​ង្សា។

សូមបញ្ជាក់ថា មនុស្សរា​ប់​ពាន់នា​ក់ត្រូ​វបាន​សម្លា​ប់ នៅភាគខាងត្បូ​ង​ប្រទេស​ថៃ ចាប់តាំងពីក្រុ​ម​បំបែ​កខ្លួន កាន់កាប់តំបន់​នោះ​ក្នុង​ឆ្នាំ ២០០៤៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×