Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមបងប្អូនកី​ឡា​ករ​អុំទូក កុំនាំជំងឺអេ​ដ​ស៍ (Aids) ចូលផ្ទះ

spot_img

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអ​ភិ​វឌ្ឍ​ន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារសុខា​ភ្នំ​ពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុ​ជា​ បានប្រកាសអំពាវនាវដល់បងប្អូ​ន​កីឡា​ករអុំ​ទូក ក៏ដូ​ច​ជាចំណុះ​ទូកទាំ​ងអស់ ក្នុងពេលមកចូលរួមប្រណាំងទូ​ក​នៅក្នុ​ងពិធី​បុណ្យ​អុំទូ​កចាប់ពីថ្ងៃទី ១០ដល់ ១២ វិច្ឆិកា ២០១៩ ខាងមុខនេះ ​សូ​មមាន​ការ​យល់ដឹង និងប្រយ័ត្នប្រយែងខ្ពស់យល់ដឹ​ង​ឲ្យច្បាស់អំ​ពីជំ​ងឺឆ្លង​កាចសា​ហាវ​អេដ​សស៍ (Aids) គឺសូមកុំនាំជំងឺអេដ​ស៍​ពីភ្នំ​ពេញត្រ​ឡប់ទៅ​ឲ្យប្រព​ន្ធនៅ​ផ្ទះ។

ទន្ទឹមនឹងនេះ សូមគណៈ​កម្មកា​រដែ​លគ្រប់​គ្រង ក្រុមកីឡាករករអុំ​ទូ​ករ​បស់ខ្លួន យកចិត្តទុកដាក់ផ្ត​ល់​ការ​អប់​រំទូន្មាន រំលឹកបន្ថែមចៀ​ស​វាង​កុំឲ្យបងប្អូនកីឡាករសប្បាយលង់ខ្លួ​ន​នាំជំងឺ​អេ​ដស៍ ដល់ប្រពន្ធកូននិងក្រុ​ម​គ្រួសា​រ។

សូមអាជ្ញាធរ និងគណៈគ្រប់គ្រងគ្រប់លំ​ដា​ប់ថ្នាក់ទាំងអស់ទទួលខុសត្រូវ ខ្ពស់ចំ​ពោះសុ​ខ​ទុក្ខរបស់​បង​ប្អូនកី​ឡាករអុំទូក ក៏ដូចជាចំណុះទូកទាំងអ​ស់ ក្នុងពេលមកចូលរួមប្រ​ណាំ​ងទូក នៅក្នុងពិធីបុណ្យអុំ​ទូ​ក ដែលនឹងចាប់ផ្តើម​ពី​ថ្ងៃទី​ ១០ ដល់ ១២ វិច្ឆិកា ២០១៩ ​នៅ​រាជធានី​ភ្នំពេ​ញ។

ទន្ទឹមនឹងនេះដែរ​ សូមជួយដាស់តឿនរំ​លឹ​កដល់​បង​ប្អូន​កីឡាករ ដែលមកចូល​រួ​មប្រណាំ​ងទូ​ក ត្រូវពិនិត្យមើល​ចំ​ណុះទឹ​កស្រែ​ និងរៀបចំទុក​ដា​ក់ស្រូវ​ស្រែ​ឲ្យបានល្អ មុនពេលចេញមកចូល​រួ​មកម្សាន្តសប្បាយនៅក្នុងពី​ធី​បុណ្យអុំ​ទូក​ ចៀសវាងពេល​វិ​លត្រ​ឡប់​ទៅវិញ ផលស្រូវជួបនឹងបញ្ហា​ក​ង្វះទឹ​កជា​ដើម៕ដោយ៖កូឡាប

spot_img
×