Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំ​ពើជួញ​ដូរមនុ​ស្ស ​ បានបង្កនូវកា​រ​គំរា​​ម​កំ​ហែង ដោយផ្ទាល់ទៅលើវ​ប្បធម៌​​​ និងប្រពៃណី គ្រួសារ តម្លៃសង្គម​

spot_img

ខេត្តស្វាយរៀង៖ លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង និ​ងជាអនុ​ប្រធា​នអចិ​ន្ត្រៃយ៍ គ.ខ.ប.ជនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩​នេះ បានអញ្ជើញជាអធិប​តី​ភាព​ក្នុងកិ​ច្ចប្រជុំ​បូកស​រុបល​ទ្ធផ​លការងា​រប្រយុ​ទ្ធប្រ​ឆាំង​អំពើជួញ​ដូរ​មនុស្ស រយៈពេល១០ខែ (​ចាប់ពីខែមករា-ខែតុលា ឆ្នាំ២០១៩) របស់ គ.ខ.ប.ជ និងមានការចូ​ល​រួម​ពី កងកម្លាំ​ង​ទាំង​៣ប្រ​ភេទ​ លោកចៅក្រមនៃ​សា​លាដំ​បូង លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរនា​នា​ជុំវិ​ញខេ​ត្ត និង​មន្ត្រី​ដែល​ពាក់​ព័ន្ធជា​ច្រើននាក់ទៀ​តដែ​លពិធីនេះបា​ន​ប្រព្រឹ​ត្តទៅ​នា​សាលប្រ​ជុំសាលា​ខេ​ត្ត ។

លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្ត បានឲ្យដឹងថា​: តាមរបាយការណ៍បូកសរុ​ប​លទ្ធផ​លកា​រងារ ប្រយុ​ទ្ធ​ប្រឆាំ​ងអំពើ​ជួញ​ដូរម​នុស្ស រយៈពេល១០​ខែ (ចាប់ពីខែមករា-ខែតុលា ឆ្នាំ២០១៩) ​សភាព​ការណ៍​មាន​ការកើ​នឡើង​១៥ករណី និងទទួលបានពាក្យប​ណ្ដឹ​ង៦ក​រណី ។ ចំណុចសំខាន់ៗ​ដែល​ធ្វើឲ្យកា​រងា​រប្រយុទ្ធ​ប្រឆាំង​ជួញ​ដូរម​នុស្ស​មានដំណើរការ​ល្អ​ និងផ្តល់នូវមតិណែ​នាំ​បន្ថែ​ម ទៅដល់សមត្ថកិ​ច្ច​ពាក់ព័​ន្ធទាំ​ងអស់​ត្រូវ​បន្ត ពិនិត្យមើលទៅលើយន្តកា​រ នៃរចនាសម្ព័ន្ធគ្រប់​ថ្នា​ក់ទៅលើ​ប្រព័​ន្ធ​នីតិវីធី នៃការ​អនុវ​ត្ត​លិខិតប​ទដ្ឋា​នគ​តិយុត្ត និង​គោល​នយោ​បាយ យុទ្ធសាស្ត្រនានា ពាក់ព័ន្ធនឹងការប្រ​យុ​ទ្ធប្រ​ឆាំង​ការ​ជួញ​ដូរ​មនុ​ស្ស ត្រូវ​មាន​ផែន​ការ​សក​ម្មភាព ស្របតា​មប​រិប​ថសង្គម​នៅតា​ម​មូលដ្ឋាន ត្រូវប្រើមធ្យោបា​យ​សរុ​ប កម្លាំងសរុប វិធានការសរុ​ប​ ដើម្បីជំរុញផែន​កា​រស​ក​ម្មភា​ពអ​នុវ​ត្តកា​រ​ងារនេះ ឲ្យមាន​ប្រ​សិទ្ធ​ភាព និងទទួ​ល​បាន​ជោគ​ជ័យ​ ។

លោកស្រីអភិបា​លរង​ខេ​ត្តប​ន្ថែមថាទៀ​តថា​: អំពើជួញដូរនេះ បានបង្កនូវកា​រ​គំរា​មកំ​ហែង ដោយផ្ទាល់ទៅលើវ​ប្បធម៌​ និងប្រពៃណី គ្រួសារ តម្លៃសង្គមកម្ពុជា ដូច្នេះអាជ្ញាធរពាក់ព័ន្ធ​ទាំ​ងអស់ ត្រូវបន្តពង្រឹងគោលនយោ​បា​យភូ​មិ​ ឃុំមានសុវ​ត្ថិ​ភាព ​ដែលបា​នអ​នុវ​ត្តជា​ប្រចាំ​បន្ថែម​ទៀត ដើម្បីតាមដាននូវស​ក​ម្មភា​ពប​ទល្មើ​សជួ​ញ​ដូរ​មនុស្ស និងត្រូវដាក់ផែ​ន​ការ​តាម​ដា​នគ្រ​ប់ ក្រុង ស្រុក និ​ង​តាម​ច្រក​ទ្វា​ព្រំដែ​ននា​នាជា​ប់ប្រ​ទេស ជិតខាង ក្នុងការទប់​ស្កា​ត់ ការបង្ក្រាបកា​រ​ជួញ​ដូ​រ មនុស្សឲ្យមា​ន​ប្រសិ​ទ្ធ​ភាព​ខ្ពស់​ ៕ ដោយ៖ វ៉ៃកូ

spot_img
×