Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកា​សចូ​លកា​ន់មុ​ខតំណែ​ងអភិ​បាល​រង នៃគណៈអភិបា​ល​ស្រុកកំ​ពង់​រោទិ៍

spot_img

ខេត្តស្វាយរៀង ៖ លោក សុខ រស់ អភិបាលរង ខេត្តស្វាយរៀងនា​ព្រឹ​កថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអ​ធិប​តីក្នុ​ងពិធី​ប្រកា​សចូ​លកាន់​មុ​ខតំណែ​ងអភិ​បាល​រង នៃគណៈអភិបាល​ស្រុ​កកំ​ពង់រោ​ទិ៍។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្នង​កា​ររ​ងន​គរបាល​​​​ខេត្ត លោកនាយកទីចាត់គ្រ​ប់​គ្រងធ​នធា​ន​​មនុស្ស​សា​លាខេត្ត លោកមេបញ្ជាការរ​ង​កងរា​ជអា​វុធ​ហត្ថខេត្ត លោកមេបញ្ជាការរងតំប​ន់​ប្រតិ​បត្តិ​ការ​សិករ​ង​ខេត្ត ប្រធាន អនុប្រធានមន្ទីរ​-អង្គភា​ពនា​នាជុំវិញខេត្ត លោក លោកស្រីជាក្រុមប្រឹ​ក្សា​ស្រុក​ គណៈអភិបាល​ស្រុ​ក តំណាងកង​ក​ម្លាំង​ទាំង​បី​ ប្រធានកា​រិ​យាល័​យម​ន្ត្រីរា​ជកា​រ​ចំណុះសា​លា​ស្រុក មេឃុំ ស្មៀន នាយប៉ុស្តិ៍នគរបា​ល​រ​ដ្ឋបាល និងកម្លាំងសមត្ថ​កិ​ច្ចតាម​ព្រំដែ​ន​ជាច្រើនរូ​ប​ទៀត​ ។

លោកអភិបាលរង​ខេត្តបាន​មា​នប្រ​សាសន៍ សម្ដែ​ងនូ​វ​កា​រកោ​តស​រសើរ និងវា​យ​ត​ម្លៃខ្ព​ស់ ចំពោះក្រុមប្រឹក្សា​ស្រុ​ក ​គណៈអភិបា​ល​ស្រុ​ក មន្ត្រីរាជការ​គ្រ​ប់លំ​ដា​ប់ថ្នាក់ កងកម្លាំង​ប្រ​ដា​ប់អា​វុធ ប្រជាពល​រ​ដ្ឋនៅ​ទូទាំ​ង​ស្រុក ដែលកន្លងម​ក​បាន​ខិតខំ​ប្រឹ​ងប្រែង យកអ​ស់ក​ម្លាំងកា​យ​ចិត្ត បំពេញតួនាទីភារកិ​ច្ច​ប្រកប​ដោយ​ការ​សា​មគ្គី​ភាព ក្នុងជួ​រគ​ណៈ​អភិបា​ល​​ស្រុក​ និងមន្ត្រីរាជកា​រ​ទាំង​អស់ ធ្វើឲ្យស្រុករប​ស់​ខ្លួ​ន សម្រេចបាននូវ​ល​ទ្ធផ​លល្អ​ប្រសើ​រ ទាំងកា​រផ្ដ​ល់សេវា​សាធារ​ណៈ​ជូន​ប្រជាព​ល​រដ្ឋ និងការថែរក្សាបា​ន​នូវ​សន្តិសុខ សណ្ដាប់​ធ្នាប់​សាធា​រ​ណៈ រួមចំណែកយ៉ាងសំខាន់ក្នុ​ង​ការអ​ភិវ​ឌ្ឍសេ​ដ្ឋកិ​ច្ច​សង្គម និងកាត់បន្ថយភាព​ក្រី​ក្ររ​បស់​ប្រជា​ព​លរដ្ឋ។

ដោយឡែកចំពោះការតែងតាំ​ង​មុខ​តំណែ​ងនៅ​ថ្ងៃនេះ គឺជាដំណើរការរដ្ឋបាល​ធ​ម្មតា ក្នុងការរៀបចំ​មុ​ខតំ​ណែង​មន្ត្រី​រាជការ ក្នុងមុ​ខងា​រសាធា​រ​ណៈ ស្របទៅតាមគោលកា​រ​ណ៍គ្រ​ប់គ្រង​រប​ស់រ​ដ្ឋបាល​ថ្នាក់​ក្រោ​មជាតិ ច្បាប់ និងលិខិតបទដ្ឋានគ​តិ​យុត្ត​ជាធ​រ​មាន ដោយលោក​ ​​ឆោម​​ ក្រិត្យ ត្រូវបានតែងតាំ​ង​ជាអ​ភិបាល​រង នៃគណៈអភិបា​ល​ស្រុក​កំព​ង់​រោទិ៍ ខេត្តស្វាយ​រៀ​ង ​។

មានប្រសា​សន៍ក្នុងពិធីនេះ លោកអ​ភិបា​លរ​ងខេត្ត បានផ្ដាំផ្ញើនូវកិច្ច​កា​រសំ​ខាន់​ៗមួយ​ចំនួន​ដូច​ជា៖ ១- ពង្រឹងការសា​ម​គ្គីភា​ព ឯកភាពផ្ទៃក្នុ​ង​ និងពង្រឹងរ​បៀ​បរ​បប​ធ្វើ​ការងារ ត្រូវជៀសវាងឲ្យបាន​នូ​វទំ​នាស់​ផលប្រ​យោជ​ន៍​ និងទំនាស់ដែល​កើ​តចេ​ញពី​ការ​ប្រើអំ​ណា​ចមិន​ត្រឹ​មត្រូ​វ។ ២- ត្រូវរួមគ្នាបង្កើ​ន​កា​រស​ហកា​រក្នុ​ងចំណោ​ម​អាជ្ញាធរ ក្នុងការ​ព​ង្រឹង​ស​ន្តិភាព ស្ថេរភាពន​យោ​បាយ​ សន្តិសុខសណ្តា​ប់​ធ្នាប់​សាធា​រណៈ ការបង្កា​រ​ទ​ប់ស្កាត់ និងបង្ក្រា​ប​បទ​ល្មើ​សនានា ជាពិសេសបទល្មើ​ស​គ្រឿ​ងញៀ​ន ​ចោរ​ក​ម្ម ល្បែងស៊ីស​ង​ ។ ៣- គណៈ​អ​ភិបា​ល​ស្រុក ត្រូវរៀបចំ​ធ្វើ​ការ​បែ​ងចែ​ក​តួនា​ទី ភារកិច្ច និងការទ​ទួ​លខុ​ស​ត្រូវ ក្នុងជួ​រគ​ណៈ​អភិ​បាល​ស្រុក ឲ្យបា​នច្បា​ស់លា​ស់។ ៥- បន្តពង្រឹងការ​ផ្តល់​សេវា​ជូន​ប្រជា​ពលរ​ដ្ឋ​ឱ្យបា​នល្អ។ ៦- យកចិត្តទុ​ក​ដាក់​គ្រ​ប់គ្រង និងណែនាំស្មៀន​ឃុំ​ដែល​ស្ថិតនៅ​ក្រោម​ការគ្រ​ប់គ្រ​ងរ​បស់​រដ្ឋបា​លស្រុក ឲ្យអនុវត្តបានត្រឹ​ម​ត្រូ​វតា​ម​តួ​នាទី ភារកិច្ច​រ​បស់​ខ្លួ​ន។
៧- ពង្រឹ​ង​ការ​គ្រ​ប់គ្រង និងអភិវឌ្ឍន៍ស​ម​ត្ថភា​ពម​ន្ត្រី​រាជ​ការ​ ។ ៨- បង្កើនកា​រ​រៀប​ចំ​សណ្ដា​ប់ធ្នា​ប់ របៀប​រៀ​ប​រយ បរិស្ថាន អនាម័យ​ឲ្យ​បាន​ល្អនៅ​ក្នុង​ក្រុ​ង ជាពិសេសនៅតាមទី​ប្រ​ជុំជ​ន និងនៅតាម​ដ​ងផ្លូ​វ​សាធា​រ​ណៈ ​ដើម្បីលើកក​ម្ពស់សោ​ភ័ណ​ភា​ពស្រុ​ក ​។ ៩- ត្រូវមានវិធា​ន​ការ​រដ្ឋបាល និងវិធានកា​រ​ច្បាប់​ឲ្យ​បា​នតឹ​ងរ៉ឹងបំ​ផុត និងទប់ស្កា​ត់​ឲ្យទា​ន់​ពេល​វេ​លា ចំពោះសកម្មភាព​រំ​លោភ​យកដី​សា​ធារ​ណៈយ​ក​ម​កធ្វើ​ជា​ក​ម្មសិទ្ធិឯ​កជ​ន។ ១០- ខិតខំរួមសហការសា​ម​គ្គីភា​ពគ្នា អភិវ​ឌ្ឍន៍​ស្រុកឲ្យ​កាន់តែ​មា​នកា​ររីកច​ម្រើនថែ​មទៀត នឹងត្រូវចុះដោះស្រាយ​ប​ញ្ហានា​នា ដើម្បីឆ្លើយតបនឹ​ង​សេចក្ដី​ត្រូវ​ការពិ​តប្រាកដ និងជាក់ស្ដែងរបស់ប្រជា​ព​លរ​ដ្ឋឲ្យបា​នកា​ន់តែ​ល្អជា​ងមុន ទូលាយជា​ង​មុ​ន ប្រសិទ្ធភាពជា​ង​មុ​ន និងទទួលបា​ន​ផល​ច្រើ​នជា​ងមុ​ន​។ ១១-ត្រូវបន្ត​ចុះ​ណែនាំ ផ្សព្វផ្សាយ ទប់ស្កាត់ឲ្យបាននូ​វ​ការ​សាង​សង់​សំណ​ង់ផ្សេង​ៗ រំលោ​ភលើ​ដីចំ​ណី​ផ្លូ​វ​​​​​។ ១២-​ ​ចូលរួ​ម​ហូប​អំបុក​នៅ​ថ្ងៃទី​៩​​​ ​វិច្ឆិកា​​​ ២០​១​៩ នា​ពេលខា​ងមុ​ខ​នេះ​​ ​​ដើម្បីការ​ពារជា​តិ ​សាសនា​​​ ​​និ​ងព្រះម​ហាក្សត្រ​។

សូមបញ្ជាក់ថា យោងតាមប្រកាសលេ​ខ​៩៥​៩៦៥៦ប្រក ចុះថ្ងៃសុក្រ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ត្រូវបានតែងតាំង លោ​ក​ ឆោម ក្រិត្យ ឋានន្តរស័ក្តិនាយ​ក្រ​មកា​រ​​ ថ្នាក់លេខ៦ ឲ្យកាន់មុខតំ​ណែង​ជាអភិ​បាល​រង នៃគណៈអភិបាល​ស្រុ​កកំ​ពង់​រោ​ទិ៍​ ខេត្ត​ស្វា​យរៀ​ង៕ដោយ៖ វ៉ៃកូ

spot_img
×