Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងចម្រុះ​ថៃ​ចាប់​និង​ឃុំខ្លួន ពលករ​ខ្មែរ​លួច​ចូល​កាប់​ឈើ​គ្រញូង​នៅ​ខេត្ត​នគររាជ​

spot_img

​បន្ទាយមានជ័យ​៖ កាសែត​ថៃ​ឱ្យដឹងថា មាន​ពលករ​ខ្មែរ​សរុប​២០​នាក់ ដែល​លួច​ចូល​ឆ្លងដែន​ខុសច្បាប់ ចូល​ក្នុង​ព្រៃ​អភិរក្ស ហើយ​កាប់ និង​ដឹកជញ្ជូន​ឈើ​គ្រញូង ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ថៃ​កាលពី​ចុង​សប្តាហ៍​មុន​នៃ​ខែ​មករា ឆ្នាំ​២០១៨​នេះ បាន​ហ៊ុំ​ព័ទ្ធ​ដេញ​ចាប់​រត់ចោល​ឈើ​គ្រញូង​១៧២​ដុំ មានតម្លៃ​២​លាន​បាត ស្មើ​និង​ជាង​៥​ម៉ឺន​ដុល្លារ និង​ឃាត់ខ្លួន​បាន​៣​នាក់ ។​

​ចំណែក​មួយ​ចំនួន​ទៀត​រត់គេចខ្លួន​បាត់​។ ពួកគេ​បាន​លបលួច​ចូលទៅក្នុង​តំបន់​អភិរក្ស​ព្រៃឈើ នៃ​ឧទ្យាន​ជាតិ​ដ៏​ធំ​មួយ​ដើម្បី​កាប់​ឈើ​គ្រញូង​ក្នុង​ភូមិសាស្ត្រ ស្រុក​ខន​បុរី ខេត្ត​នគររាជ​សី​ម៉ា (​កូរ៉ា​ត​)​ប្រទេស​ថៃ​។​

​មន្ត្រី​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨ ពុំ​អាច​ទាក់ទង​បាន​។ ប៉ុន្តែ​មន្ត្រី​យោធា​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ប៉ោយប៉ែត​និយាយ​ថ្ងៃ​ដដែល​ថា​៖ មាន​សាច់ញាតិ​ពលករ​ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ទាំង​នោះ បាន​មកសុំ​អន្តរាគមន៍​ទាក់ទង​សួរសុខទុក្ខ​ពលករ​ខ្មែរ​ដែល​ចាប់ខ្លួន​៕ ដោយ​៖​បន្ទាយ​

 

spot_img
×