Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិចិនមួយក្រុម បាញ់ប្លន់​ហាងលក់​គ​ជ់​យីហោ ​ហឺ​ហឺនៅខណ្ឌពោធិ៍សែនជ័យ, សមត្ថកិច្ចចាប់បាន២នាក់ បក្ខពួកខ្លះទៀតកំពុងរត់គេចខ្លួន

spot_img

ភ្នំពេញ៖ ជនជាតិ​ចិន​ចំនួន​៤​នាក់ ប្រដាប់​ដោយ​អាវុធ​ខ្លី​២​ដើម បាន​ធ្វើ​សកម្មភាព​​ចូល​ទៅ​ប្លន់​ជនជាតិ​ចិន​ដូច​គ្នា នៅ​ក្នុង​ហាង​លក់​គ​ជ់​​ ​ហឺ​ហឺ​ ដោយ​បាន​បាញ់​គំរាម​​២​​គ្រាប់ ​ដណ្ដើម​យក​កាបូប​​លុយ ពីជនរងគ្រោះ។ បន្ទាប់​មក ​ក៏​បាន​បោះ​កាំ​ភ្លើ​ង​ខ្លីចោល​​​១​ដើម និង​​​ព្យាយាម​​រ​ត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​​​នគរ​បាល​​​ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ ​ចេញ​អន្តរាគមន៍​​ឃា​ត់ខ្លួន​​​បាន​២នាក់ ។

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំបញ្ជាដោយលោក យឹម​ ​សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ បានចាប់ជនសង្ស័យ​ចំ​នួន ២នាក់ ជាជនជាតិចិន ដែលបានធ្វើសកម្មភា​ព​បាញ់ប្ល​ន់ នៅក្នុងហាងលក់គជ់ ហីហី នៅខាងក្រោ​យផ្សារឯករាជ្យមួយ​ ​ភូមិត្រ​ពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។

ជន​រង​គ្រោះ​​​មាន​១-​ឈ្មោះ JIANWEI ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ២-​ឈ្មោះ XUE DANFENG ភេទ​ស្រី អាយុ​៣៦​ឆ្នាំ អ្នក​ទាំង​២​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា មានមុខរ​បរជា​អាជី​វ​ករ​​ល​ក់​គជ់ ស្នាក់​នៅ​ក្នុង​ហា​ង​​លក់​​គ​ជ់​កន្លែង​កើតហេតុ​​ខា​ងលើ និង​មានស្រុក​កំណើត​​​នៅ​​ខេត្ត FUJIAN ប្រទេស​ចិន ។

បច្ចុប្បន្ន ជនសង្ស័យ ដែលជាជនជាតិចិន ត្រូវ​បានក​ម្លាំង​ន​គ​រ​បាល នាំខ្លួនទៅប៉ុស្ដិ៍នគរបាលចោមចៅ​ទី​១​៕ដោយ៖បញ្ញាស័ក្តិ

 

spot_img
×