Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង ទណ្ឌិត សម រង្ស៊ី ហោះហើរពីទី​ក្រុងប៉ារីស ទៅទីក្រុងបាងកក ​ត្រូវបា​ន​បរាជ័យ, ក្រុមហ៊ុ​នអា​កាសច​រណ៍ Thai Airways មិនឲ្យឡើងយន្តហោះ

spot_img

ភ្នំពេញ៖ គម្រោងរបស់ ទណ្ឌិត សម រង្សី ហោះហើរចាកចេញពីទីក្រុ​ង​ប៉ារី​ស ទៅកាន់ទីក្រុ​ង​បា​ងកក ត្រូវបាន​ប​រាជ័យ ដោយសារក្រុមហ៊ុន​អា​កាសច​រណ៍មិ​នអ​នុញ្ញាតឲ្យយន្តហោះ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់​នៃ​ក្រុមហ៊ុ​នអា​កាសច​រណ៍ Thai Airways ថ្លែងប្រាប់មន្រ្តីអាកា​ស​យានដ្ឋា​នអន្ត​រជា​តិភ្នំពេញ នាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់អ​ន្តោ​ប្រវេស​ន៍​ ក៏បានបញ្ជាក់​ដែរថា ភាគីខាងថៃបានបញ្ជា​ក់​មក​ថា ​សម រង្ស៊ី មិនមានឈ្មោះឡើង​លើ​យន្ត​ហោះម​កទីក្រុ​ងបា​ង​កកទេ។

ប៉ូលីសបារាំងបានបណ្តេញ សម រង្ស៊ី និងអ្នកហែរហមចេញពីព្រលានយន្តហោះ Charles De Gaulle ហើយក្រុមនេះ បាននាំគ្នាទៅវត្តវិញ។

ជាមួយគ្នានេះ សម រង្ស៊ី បាន​បញ្ជា​ក់លើ Facebook របស់​ខ្លួនថា នៅនៅវេលាម៉ោង ៧ល្ងាចនេះ ម៉ោងប្រទេសកម្ពុជា នឹង Live ​ផ្ទាល់តែម្តងទៅកាន់ក្រុមរប​ស់​ខ្លួន។ November 2019, 08:30 a.m – Sam Rainsy leaving for Cambodia (*)
ប៉ុន្មានម៉ោងខាងមុខនេះ លោក សម រង្ស៊ី រៀបចំឡើងយន្ត​ហោះ ពីទីក្រុងប៉ារីស ទៅទីក្រុងបាងកក។ ​លោកបានផ្តល់បទ​ស​ម្ភាសន៍ ឲ្យភ្នាក់ងារសារព័ត៌មានអ​ន្ត​រជា​តិ Reuters ដែលបន្ទាប់​ម​កភ្លាមបានចុះផ្សាយអត្ថបទមានចំ​ណ​ងជើង “ទោះជាប្រឈមការចាប់ខ្លួនយ៉ា​ង​ណា​ នៅប្រទេ​ស​កម្ពុ​ជា ក៏លោក សម រង្ស៊ី នៅតែប្តេជ្ញាវិលត្រឡប់​ទៅ​ស្រុកកំ​ណើតរបស់លោក​វិ​ញ”៕ដោយ៖កូឡាប

spot_img
×