Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃ​សុក្រ ទី​ ៨ ខែវិច្ឆិកា ​ឆ្នាំ​២០១៩​

spot_img

ឆ្នាំជូត

​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ឬ​ធ្វើដំណើរ​ទៅណា​មួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង ។​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​សម្បូរ​ក្រុមមនុស្ស​បោកប្រាស់​ច្រើន ប៉ុន្តែ​ការ​ជួញ​ជិត​ការរក​ផល​ចំណូល​ជួប​ផល​លំបាក ហើយ​អ្នកខ្លះ​កើត​បញ្ហា​ជាមួយ​ក្រុមមនុស្ស​មិនចេះចប់​ទៀតផង ។​

​រីឯ​មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​រាវ​ហើយ​ដោះស្រាយ​មិន​ចេញ​ត្រូវ​មក​សោក​កា​អាត្មា​ខ្លួនឯង​ដែលជា​ការ​ហួសពេល​ទៅហើយ​៕

ឆ្នាំឆ្លូវ

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ទោះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​កម្រិត​ត្រឹម​មធ្យម ប៉ុន្តែ​យ៉ាងណា​រាល់​ការធ្វើ​អ្វី​តែង​មានការ​ចម្រើន​លូតលាស់​និង​ទទួលផល​មកវិញ​លឿន​ផង​។​សម្រាប់​នៅ​សប្តាហ៍​នេះ​លោកអ្នក​អាច​ជួប​នូវ​អ្វី​ថ្មីៗ​ដែល​ចូលមក​ដំណើរ​ជីវិត​ថែមទៀត​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​លូតលាស់​យឺត​បន្តិច​ប៉ុន្តែ​ក៏មាន​ភាព​សុខដុម​គួរសម​។​

​រីឯមនោសញ្ចេតនា​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​យាយី​ពី​អ្នកដទៃ​បន្តិច​តែ​យ៉ាងណា​ក៏មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំខាល

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពិសេស​ក្រុមមនុស្ស​ទម្លាក់កំហុស​ឱ្យតែ​ម្តង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​អ្នកដទៃ​ជួប​ស្ថានភាព​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ខ្លាំងក្លា​ក្តី​តែ​សម្រាប់​លោកអ្នក​ក៏​អា​ចរក​ផល​ចំណូល​មួយៗ​គ្រាន់​អាច​ដោះស្រាយ​បញ្ហា​ក្រពះ​ប្រចាំថ្ងៃ​ដែរ​។

រីឯមនោសញ្ចេតនា​បញ្ហា​គូគ្រង​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​មើលផ្លូវ​ល្អ​ចំពោះ​គ្នា​ឱ្យបាន​ច្រើនជាង​នេះ​ទើប​ពុំមាន​បញ្ហា​ចោទឡើង ៕

ឆ្នាំថោះ

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ដល់​លោកអ្នក​ដាក់ពាក្យ​ចូលធ្វើ​ការងារ​ឬ​បើ​ចង់​ចរចារ​ឬ​ប្រកបការងារ​អ្វី​តែង​ជឿនលឿន​ទៅមុខ​គួរសម​។​ដោយឡែក​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​វ​វិញ​សម្រាប់​អ្នក​ប្រកបមុខរបរ​ជា​អ្នកជំនួញ​មានការ​រីកលូតលាស់​ទៅមុខ​គួរសម ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ក៏មាន​ការលូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​

រីឯ​មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំរោង

​រាសី​ល្អជា​មធ្យម​។​ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិត​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ទាល់តែ​ចេះ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​អ្វី​យាយី​កើត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ក្រៅពីនេះ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោក​អ្នកមាន​ក្រុមមនុស្ស​បៀតបៀន​យាយី​ច្រើន​ដូច្នេះ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ផងដែរ​។​

រីឯមនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

ឆ្នាំម្សាញ់

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនមាន​អ្វី​ចូលមក​បង្កបញ្ហា​នាំឱ្យ​ត្រូវ​ពិបាក​រែកពន់​ទេ​គឺ​តែងមាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​ការប្រកប​ការងារ​បើ​មិនទាន់​បញ្ចប់​ពេលនេះ​គប្បី​រួសរាន់​បញ្ចប់​ទាន់ពេលវេលា​អំណោយផល​នៅឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​មានការ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង​ហើយ​ពិសេស​ការប្រកប​របរ​រយះពេល​ខ្លីៗ​ទើប​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​មកវិញ​។

រីឯ​មនោសញ្ចេតនាសេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​នាគ្រា​ខាងមុខ​ហើយ​ត្រូវ​មក​ដេក​សោក​ស្តាយក្រោយ​៕

ឆ្នាំមមី

រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែងមាន​សញ្ញា​ភ្លើង​បៃតង​បើក​រង់ចាំ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​គួរសម​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបតែ​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​

រីឯ​មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

ឆ្នាំមមែ

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត​ឬ​ជឿនលឿន​ទៅមុខ​ផងដែរ​។​ក្រៅពីនេះ​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់​ជាទី​កក់ក្តៅ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា​“​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯមនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕

ឆ្នាំវក

​រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​និង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​គាប់ចិត្ត​។​សម្រាប់​ថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ជួប​ភាព​តានតឹង​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​យាយី​បន្តិច​គប្បី​ប្រយ័ត្នប្រយែង​។​

រីឯមនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពា​ក្សស​ម្តី​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​៕

ឆ្នាំរកា

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ដែល​សំខាន់​ពីព្រោះថា​ផល​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ផងដែរ​។

រីឯមនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕

ឆ្នាំច

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ត្រូវរ​វាសដៃ​ជើង​ហើយ​ត្រូវខិតខំ​បន្តិច​ទើប​សម្រេច​ជោគជ័យ​កិច្ចការ​ធំដុំ​ទៅរួច​។​ការរស់នៅ​មាន​ភាព​សុខដុម​គួរសម​តែ​យ៉ាងណា​ការរស់នៅ ក៏មាន​ភាព​ប្រទាំង​ប្រទើស​ចំពោះមុខ​មួយចំនួន​ផងដែរ​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​វិញ​ជួញដូរ​លោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​ផង​។​

រីឯមនោសញ្ចេតនា​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕

ឆ្នាំកុរ

រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​មាន​ភាពជឿនលឿន​មួយកម្រិត​គ្រាន់​កក់ក្តៅ​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​មនោសញ្ចេតនាបញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​ទៅមុខ​និង​ត្រជាក់ត្រជុំ​ប្រពៃ​៕

spot_img
×