Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ EIB របស់ EU យល់ព្រម​ផ្តល់​ថវិកា​សម្រាប់ ធ្វើការ​អនុវត្ត​ផែន​ការងារ​វិនិយោគ លើ​វិស័យ​ទឹក​នៅ​កម្ពុជា រយៈពេល​វែង ២០១៩-២០៣៣

spot_img

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក បានប្រកាសថា យោងតាម​សំណើ របស់ លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ធនាគារ EIB បាន​យល់ព្រម​ផ្តល់ ជូន​នូវ​ថវិកា​សម្រាប់ ធ្វើការ​អនុវត្ត​ផែន​ការងារ​វិនិយោគ លើ​វិស័យ​ទឹក រយៈពេល​វែង ២០១៩-២០៣៣ ក្នុងការ​ធ្វើ​ទំនើ​កម្ម​លើ​ការគ្រប់គ្រង​ទឹក ប្រើប្រាស់ និង​បញ្ជា​ទឹក ដោយ​គិតពី អាង​ទន្លេ អាង​ទន្លេ​រង និង​រហូតដល់​ប្រព័ន្ធធារាសាស្ត្រ ដោយ​ឥតមាន​លក្ខខណ្ឌ​។​

លោក ចាន់ សុ​ី​ណាត អនុរដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ​ក្រសួង ប្រធាន អនុប្រធាន នាយកដ្ឋាន ពី​នាយកដ្ឋាន​ជំនាញ​ក្រោម​ឱវាទ​ក្រសួង មន្ត្រី​បច្ចេកទេស​ក្រសួង​ជាច្រើនរូប និង​ជំនាញការ​របស់ ADB ប្រចាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ទៅ​ចូលរួម​ប្រជុំ​ត្រីភាគី Video Conference Meeting ជាមួយនឹង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) និង​ធនាគារ​វិនិយោគ​របស់​សហគមន៍​អឺរ៉ុប (European Investment Bank, EIB) ​។​

​អង្គប្រជុំ Video Conference Meeting ខាងលើ​បាន​ប្រព្រឹត្តទៅ​នៅក្នុង​ស្ថានទូត សហគមន៍​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​ក្នុង​អង្គប្រជុំ​ខាងលើ ខាង​គណៈប្រតិភូរ​រប​ស់ EIB HQ ដឹកនាំ​ដោយ កញ្ញា Olga Pascenco មន្ត្រីជាន់ខ្ពស់ របស់ EIB​។​

​ការប្រជុំ​ត្រីភាគី Video Conference Meeting នេះ​គឺ​ធ្វើការ​ផ្តោតទៅលើ​ការងារ​ដូចខាងក្រោម ៖ ១- ទំហំ និង​បរិមាណ​ការងារ​ដែល EIB ត្រូវ​ទទួលខុសត្រូវ​ធានា​លើ​ការចំណាយ ក្នុងនាម​ជា​អ្នកផ្តល់​សហ​ហិរញ្ញប្បទាន (Co-financing) ឲ្យ​គម្រោង​កែលម្អ​វិស័យ​ធារាសាស្ត្រ​កសិកម្ម IAIP ADB​។ ទុនវិនិយោគ របស់ EIB បានមកពី ពី​ប្រភព គឺ​បានមកពី​កម្ចី និង​ទុន​ដែល EIB ផ្តល់​ឲ្យ​ជា​ជំនួយឥតសំណង សម្រាប់​ចូលរួម​ក្នុង​ការកសាង នូវ​មជ្ឈមណ្ឌល​ជាតិ​ទន្ន​ន័យ​ទឹក របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដ៏​សំខាន់បំផុត​ក្នុង​វិស័យ​ទឹក​។ ២- កំណត់​ពេលវេលា​សមស្រប​មួយ ដ៏​ឆាប់​បំផុត​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ធ្វើការ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​អនុស្សរណៈ​រវាង រាជ​រដ្ឋា​កម្ពុជា ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង​EIB បានចាប់ផ្តើម​អនុវត្ត​សកម្មភាព​ការងារ ដំណាលគ្នា​នឹង​ការអនុវត្ត​គម្រោង IAIP ដែរ​។ ៣- និតិ​វិធី​អនុវត្ត​ការងារ​ប​ច្ចេ​ទេស ក្នុង​ជំហាន​បន្ទាប់​។​

​អង្គប្រជុំ​នេះ​មានកា​អញ្ជើញ​ចូលរួម ពី​សំណាក់​តំណាង​ជាន់ខ្ពស់ របស់​ក្រសួង MEF​។ H. E Mr. Minister Counsellor of EU representatives H.E Ambassador of EU to Phnom Penh, Cambodia. Franck Viault ក៏បាន​អញ្ជើញ​ចូលរួម​ដែរ​ក្នុង Video Conference Meeting នេះ ដើម្បី​ជា​សហប្រធាន​ដឹកនាំ​ការចរចា ជាមួយនឹង EIB និង​ជា​សាក្សី​។​

​សូមបញ្ជាក់​ជូន​ថា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង ឧតុនិយម បាន​ដឹកនាំ​ដោយផ្ទាល់ លើ​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ នឹង​ក្រសួង MEF និង​EIB តាំងពី ខែមីនា ឆ្នាំ​២០១៩ រហូតដល់​ពេលនេះ ទើបបាន​ទទួលបាន​ផល​សម្រេច ជា​ផ្លែផ្កា​លើ​ការងារ​ធ្វើ​ទំនើបកម្ម ក្នុង​វិស័យ​ធារាសាស្ត្រ និង​ការគ្រប់គ្រង​ទឹក បញ្ជា​ទឹក និង​ប្រើប្រាស់​ទឹក​ប្រកបដោយ សុវត្ថិភាព មាន​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​និរន្តរភាព បានកើត​ឡើង​ដោយ​ជោគជ័យ​នេះ​។​

​យោងតាម​សំណើ របស់ លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ធនាគារ EIB បាន​យល់ព្រម​ផ្តល់ ជូន​នូវ​ថវិកា​សម្រាប់ ធ្វើការ​អនុវត្ត​ផែន​ការងារ​វិនិយោគ លើ​វិស័យ​ទឹក រយៈពេល​វែង ២០១៩-២០៣៣ ក្នុងការ​ធ្វើ​ទំនើ​កម្ម​លើ​ការគ្រប់គ្រង​ទឹក ប្រើប្រាស់ និង​បញ្ជា​ទឹក ដោយ​គិតពី អាង​ទន្លេ អាង​ទន្លេ​រង និង​រហូតដល់​ប្រព័ន្ធធារាសាស្ត្រ ដោយ​ឥតមាន​លក្ខខណ្ឌ ហើយ​អាច​រលាស់​តាម​សភាព​ការ និង​តម្រូវការ​ចំ​បាច់​ជាក់ស្តែង​បាន​គ្រប់ពេល​។​

​ស្ថានទូត EU ប្រចាំ​ទីក្រុង​ភ្នំពេញ យល់ព្រម​ឲ្យ​ជា Grant បន្ថែមទៀត ទៅលើ​តំរូវ​ការធ្វើ​ទំនើបកម្ម​មជ្ឈមណ្ឌល​ព​ត៌មាន​ជាតិ ស្តីពី​ការគ្រប់គ្រង​ទឹក បញ្ជា​ទឹក និង​ប្រើប្រាស់​ទឹក របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ឲ្យ មាន​លក្ខណៈ​គ្រប់គ្រាន់ ត្រឹមត្រូវ​តាម​និយាម​អន្តរជាតិ​។​

​ការប្រជុំ​ខាងលើ​បាន​បញ្ចប់ទៅ​ក្រោម​បរិយាកាស​ស្និត​ស្នាល​ក្រៃលែង និង​សហប្រតិបត្តិ​ការណ៍ ប្រកបដោយ​និរន្តរភាព រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ MEF ជាមួយនឹង EIB​។ ដោយ ធានា​គារ EIB​យល់ព្រម​តាម​សំណើ​របស់ លោក អនុ​រដ្ឋលេខា ធ្វើ​ការចុះ​ហត្ថ​ខា លើ ដំណើរការ​អនុវត្ត​គម្រោង មិន​ឲ្យ​លើសពី​ខែមករា ឆ្នាំ​២០២០ ឡើយ​៕ ដោយ​៖​កូ​ឡាប​

spot_img
×