Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ចុះបង្ក្រាប​ទីតាំង​បង្កើត​ល្បែងភ្នាល់ casino online

spot_img

ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​រៃ​សៀ​ល​ថ្ងៃទី​៧​ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា ដោយមាន​ការបញ្ជា​ផ្ទា​ល់ពី លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ចង្អុលបង្ហាញ​ពី លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យា បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ស្រាវជ្រាវ និង​តាមដាន​រកមុខ​សញ្ញា ក្រុម​បើក​ល្បែង​កាស៊ីណូ​តាម​បណ្ដាញទូរស័ព្ទ និង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ។

​បន្ទាប់ពី​បើក​ការស្រាវជ្រាវ​រួចមក កម្លាំង​ជំនាញ របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានកំណត់​មុខសញ្ញា និង​ទីតាំង​ជនសង្ស័យ ដោយនៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ដឹកនាំ​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​កម្លាំង​នគរបាល​ខណ្ឌ​ច្បារអំពៅ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បើក​ប្រតិបត្តិ​ការចុះ​ឃាត់ខ្លួន ជនសង្ស័យ​ជា​ជនជាតិ​ម៉ាឡេស៊ី ចំនួន​០៤​នាក់ ដែលជា​អ្នកគ្រប់គ្រង និង​អនុវត្ត​ប្រតិបត្តិការ Casino Online ព្រមទាំង​រឹបអូស​បាន​សម្ភារៈ​សម្រាប់​ផ្សព្វផ្សាយ ដែលមាន​កុំព្យូទ័រ និង​ទូរស័ព្ទ​ជាច្រើន​គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង កំពុង​ត្រូវបាន​រៀបចំ​កសាង បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​សូមបញ្ជាក់​ផងដែរ​ថា កន្លងមក​ប្រជាពលរដ្ឋ​ដែល បាន​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត តែងតែ​ទទួលបាន​នូវ​សារ​អូសទាញ ឲ្យ​លេងល្បែង​ភ្នាល់​អន​ឡាញ​ជាច្រើន​ប្រភេទ ដែលជា​អំពើ​ផ្ទុយ​នឹង​ច្បាប់ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ បាន​អំពាវនាវ​ឲ្យ​បងប្អូន​រាយការណ៍ មក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ជាបន្ទាន់ ប្រសិនបើ​បងប្អូន​ទទួលបាន នូវ​សារ​ទស្សន៍ទាយ ដើម្បី​ចូលរួម​លេងល្បែង​ភ្នាល់​ផ្សេងៗ តាម​បណ្ដាញ​ទូរគមនាគមន៍ ឬ​បណ្ដាញ​សង្គម ដើម្បី​ជា​មូលដ្ឋាន សម្រាប់​នាយកដ្ឋាន ក្នុងការ​ស្រាវជ្រាវ ដើម្បី​បង្ក្រាប​ទាន់ពេលវេលា ៕​ដោយ​៖​កូ​ឡាប​

spot_img
×