Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លាម​​ៗ​​បន្ទាប់​​ពី​​ត្រូវ​​បាន​​​​ក្រុម​ហ៊ុន Thai Airways ​ប​ដិ​សេធ​​មិន​​ឲ្យ​​ឡើង​​យន្ត​ហោះ​​ធ្វើ​​ដំ​ណើរ​ពី​​ទី​ក្រុង​ប៉ារីស​មក​កាន់​ទីក្រុង​បា ដំណើរ​មាតុភូមិ​និវត្តន៍ ទណ្ឌិត សម រង្ស៊ី ​មិន​​មាន​​ការ​ប្រែ​​ប្រួល​​ទេ​ ប៉ុន្តែ​ត្រូវ​ពន្យារ​ពេល​​បន្តិច

spot_img

ភ្លាមៗ​បន្ទាប់ពី​ត្រូវបាន​ក្រុមហ៊ុន Thai Airways បដិសេធ​មិន​ឲ្យ​ឡើង​យន្តហោះ​ធ្វើដំណើរ​ពី​ទីក្រុង​ប៉ារីស​មកកាន់​ទី​ក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃទី​៧​វិច្ឆិកា ទណ្ឌិត សម រង្ស៊ី បានធ្វើ​សេចក្ដីថ្លែងការណ៍​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ការប្ដេជ្ញាចិត្ត​របស់លោក​ចំពោះ​ដំណើរ​មាតុភូមិនិវត្តន៍​មិនមាន​ការប្រែប្រួល​ទេ ប៉ុន្តែ​ត្រូវ​ពន្យារពេល​បន្តិច​។

​បើ​ទោះ​បើទោះបីជា​យ៉ាង​ដូច្នេះ​ក៏ដោយ ទណ្ឌិត​រូបនេះ បាន​ប្រាប់​កុំ​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន​តក់ស្លុត ដោយ​បញ្ជាក់​បន្ថែមថា ក្រុមមន្ដ្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រៀបចំ​ទិញ​សំបុត្រ​យន្ត​ថ្មី តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេង ដើម្បី​ធ្វើដំណើរ​ឆ្ពោះ ទៅកាន់​ប្រទេស​ក្បែរ​ខាង​កម្ពុជា មួយ​ផ្សេងទៀត មុននឹង​ចូលមក​កាន់​ប្រទេស​កម្ពុជា នាពេល​ដ៏​ខ្លី​ខាងមុខ​។​

​បើ​យោងតាម​ទណ្ឌិត សម រ​ង្ស៉ី ប្រកាស​តាម​វីដេអូ​ផ្សាយ​ផ្ទាល់​លើ Facebook របស់ខ្លួន​នៅ​យប់​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ថ្លែងថា «​គម្រោង​មាតុភូមិនិវត្តន៍​របស់​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ ប្រហែល​ត្រូវ​ពន្យារពេល​បន្តិច​…. ពីព្រោះ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ថៃ មិនឱ្យ​ខ្ញុំ​ឡើងលើ​យន្តហោះ ដែល​ត្រូវ​ហោះ​មក​ប្រទេស​ថៃ ដើម្បី​ខ្ញុំ​បន្តដំណើរ​ទៅ​ប្រទេស​កម្ពុជា​»​។​

​មន្ត្រីជាន់ខ្ពស់​អាកាសច​រណ៍​ស៊ីវិល បាន​ថ្លែង​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​ឲ្យ​ដឹងថា «​សម រ​ង្ស៉ី មិនមាន​ឈ្មោះ​ក្នុង​ជើងហោះហើរ​ពី​ប៉ារីស ទៅកាន់​ទីក្រុង​បាងកក នៅ​ថ្ងៃទី​០៧ វិច្ឆិកា​នេះ​ទេ​»​។​

​គម្រោង​របស់ សម រ​ង្ស៉ី ហោះហើរ​ចាកចេញ​ពី​ទីក្រុង​ប៉ារីស ទៅកាន់​ទីក្រុង​បាងកក ត្រូវបាន​បរាជ័យ ដោយសារ​មិនមាន​ឈ្មោះ​នៅក្នុង​បញ្ជី ហោះហើរ​នៅថ្ងៃនេះ​ទេ ព្រោះ​សម្រាប់​ថ្ងៃទី​៧ វិច្ឆិកា​នេះ សម រ​ង្ស៉ី បាន​ពន្យា​ពេល​ជើងហោះហើរ​អស់ហើយ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways ថ្លែងប្រាប់​មន្ត្រី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​ប្រជាពលរដ្ឋ​ខ្មែរ​មួយរូប​ស្ថិតនៅ​ព្រលានយន្តហោះ​ទីក្រុង​ប៉ារីស បាន​ឃើញថា គាត់​បានឃើញ​ប៉ូលិស​បារាំង​បាន​បណ្តេញ សម រ​ង្ស៉ី និង​អ្នក​ហែហម​ចេញពី ព្រលានយន្តហោះ Charles De Gaulle​។ ដូចនេះ​ការ​ទៅ​ព្រលាន​នេះ គ្រាន់តែ​ជា​ឆាកល្ខោន ដែល សម រ​ង្ស៉ី សម្តែង​ឲ្យ​អ្នកគាំទ្រ​មើលថា បាន​ទៅ​ព្រលាន​មែន តែ​ក្រុមហ៊ុន​យន្តហោះ​ថៃ​មិន​ឲ្យ​ឡើង ដើម្បី​ប្រើ​ជា​លេស​ពន្យារពេល​ថ្ងៃទី ០៩/១១ ដែល​តាម​ការពិត​សំបុត្រ​យន្តហោះ​ជើងហោះហើរ​ថ្ងៃនេះ សម រ​ង្ស៉ី បាន​ពន្យារពេល​រួច​បាត់ទៅហើយ​៕ ដោយ​៖​កូ​ឡាប​

spot_img
×