Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានការ​ផ្សព្វផ្សាយ​ព័ត៌មាន រូបភាព និង វីដេអូ ថា មាន​បងប្អូន​ពលករ ពល​ការិនី ខ្មែរ​នៅ​ប្រទេស​ថៃ រាប់ម៉ឺន​នាក់ កំពុង​រង់ចាំ​សម្រុកចូល​កម្ពុជា

spot_img

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានប្រកាសថា នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Ratanakraksmey Ly បាន​ផ្សព្វផ្សាយ​ព័ត៌មាន រូបភាព និង វីដេអូ ដោយ​និយាយថា មាន​បងប្អូន​ពលករ ពល​ការិនី ខ្មែរ​នៅ​ប្រទេស​ថៃ​ចំនួន​រាប់ម៉ឺន​នាក់ កំពុង​រង់ចាំ​សម្រុក​ចូលមក​ប្រទេស​កម្ពុជា ។​

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សូម​ជម្រាបជូន​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាបថា ព័ត៌មាន និង រូបភាព ទាំងអស់នេះ​គឺជា​ការ​បំភ្លៃ​ទាំងស្រុង ។ ក្នុង​រយៈពេល​ថ្មីៗ​កន្លងទៅ និង នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ នៅ​រាល់​បណ្តា​ច្រកព្រំដែន​អន្តរជាតិ កម្ពុជា ថៃ ទាំងអស់​ពុំមាន​ស្ថានភាព​ដូចនេះ​ឡើយ គឺមាន​សភាព​ធម្មតា ពុំ​មានការ​កកកុញ ឬ​ចំនួន​ចេញ ចូល​ខុស​ប្រក្រតី​នោះទេ ។ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​រកឃើញថា រូបភាព​វីដេអូ​ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ​នោះ គឺ​នៅ​ច្រកព្រំដែន​អន្តរជាតិ​ដូង ក្នុងស្រុក​កំរៀង ខេត្តបាត់ដំបង ដែល​កើតមានឡើង​តាំងតែ​ពី​ឆ្នាំ​២០១៣-២០១៤ មកម្ល៉េះ ។​

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាត់ទុកថា ការផ្សព្វផ្សាយ​ព័ត៌មាន និង រូបភាព​វីដេអូ របស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Ratanakraksmey Ly គឺមាន​ចេតនា​ទុច្ចរិត ចង់​ឲ្យ​មានការ​យល់ច្រឡំ​ដល់​សាធារណជន និង​ដែល​អាច​បង្ក​ឲ្យ​មាន​សភាពការណ៍​អាក្រក់​ណាមួយ​កើតឡើង ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​គោលបំណង​បម្រើ​កលល្បិច​នយោបាយ របស់​ក្រុមប្រឆាំង​ប៉ុណ្ណោះ ៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×