Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើក​ម៉ូតូ​រេ​ចង្កូតទៅបុក​រថយន្ត ស្លាប់​ខ្លួនឯង​

spot_img

ខេត្តកណ្តាល​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និង​រថយន្ត បណ្ដាល​ឲ្យ​ស្លាប់ ១​នាក់ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ វ​លា​ម៉ោង​២១​យប់ នៅ​ចំណុច​ផ្លូវ​លេខ​២១ ភូមិ​ត្រើយ​ត្រឹ​ង្ស ឃុំ​ព្រែក​អំបិល ស្រុក ស្អាង ខេត្តកណ្ដាល ។​

​នគរបាល​ស្រុក​ស្អាង បានបញ្ជាក់​ពីស​ភាព​នៃ​រឿងហេតុ​នេះ​ថា នៅ​ថ្ងៃខែ​ឆ្នាំ​ម៉ោង​កើតហេតុ​ខាងលើ មាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៦ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខក​ណ្ដ​ល​1T-2295 បើកបរ​ដោយ​ឈ្មោះ នាង ប៉េងឡុង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ​មុខរបរ​ជាងផ្សារដែក និង​កញ្ចក់ (​មិន​ពាក់មួក​) មាន​ទីលំនៅ​ភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​ត្បូង មក​ជើង (​ព្រែក​អំបិល​-​កោះ​ខែល​) ។​
​លុះ​ពេលមកដល់​ចំណុចកើតហេតុ ក៏បាន​វេ​ចង្កូត​ទៅបុក​រថយន្ត​ម៉ាក​ស៊ី​អវី (CRV) ពណ៌ ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ​2H-3508 បើកបរ​ដោយ​ឈ្មោះ​យ៉ាង ហ្វា​យិន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​ជនជាតិ ចិន ស្នាក់នៅ​ស្រុក​កោះធំ ខេត្តកណ្ដាល ដែល​កំពង់បើក​បញ្ច្រាស់​ទិស​គ្នា​ពី​ជើង​មក​ត្បូង​(​ភ្នំពេញ​-​កោះធំ​) បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ តែម្ដង ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង និង​នាំខ្លួន​អ្នកបើកបរ​រថយន្ត​យកមក​សាកសួរ និង​ដកហូត​វត្ថុតាង​ទាំងពីរ មក​អធិការ​ដ្នា​ន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​នៃ​ច្បាប់ ។​

​ចំណែក​សាកសព សមត្ថកិច្ច​យើង​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​ករណីនេះ នគរបាល​បាន​សន្និដ្ឋានថា ករណីនេះ​បង្កឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ បើកបរ​ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះ​ការប្រុងប្រយ័ត្ន រីឯ​អ្នកបើកបរ​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ៕​ដោយ​៖​កូ​ឡាប​

spot_img
×