Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពួក​ហែហម​អមដំណើរ ទណ្ឌិត​សម រង្ស៊ី បន្ត​នៅ​អាមេរិក​ទៀត មិន​ហ៊ាន​មក​ស្រុក​ខ្មែរ ដើម្បី​គាំទ្រ​ពី​ខាងក្រោយ ក្នុងករណី​សម រង្ស៊ី មាន​គ្រោះថ្នាក់​

spot_img

ភ្នំពេញ​៖ ក្រុម​អ្នក​ហែហម ទណ្ឌិត​សម រង្ស៊ី ជាច្រើន​នាក់ មិនទាន់​ហ៊ាន​ធ្វើដំណើរ​មក​កម្ពុជា​នោះទេ ដោយ​ពួកគេ​បាន​អះអាងថា រង់​ចាំមើល​ការសម្រេចចិត្ត របស់​ប្រធាន​ពួកគេ ពីព្រោះថា ប្រធាន​របស់​ពួកគេ ត្រូវបាន​ក្រុមហ៊ុន​ថៃ​អ៊ែរ​វ៉េ មិន​អនុញ្ញាត​ឲ្យ​ឡើង​យន្តហោះ​នោះទេ ដូច្នេះ​ត្រូវបាន​ពន្យារពេល​រហូត​ដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ពួក​អ្នកគាំទ្រ បាន​បញ្ជាក់ថា សម្រេច​របស់ ទណ្ឌិត សម រង្ស៊ី ថា​តើ​ត្រូវ​បន្ត​ផែនការ​វិល​ចូល ស្រុក​នេះ​ទៀត ឬ​យ៉ាងណា​? ព្រោះ​បើ​ចូលក្នុង​ទឹកដី​ថៃ អាច​ប្រឈម​នឹង​ការបណ្តេញចេញ ឬ​អាជ្ញាធរ​ថៃ​ចាប់ ខ្លួន​ដើម្បី​បញ្ជូន​មកឱ្យ​កម្ពុជា ដូច្នេះ​ពួក​ហែហម​អមដំណើរ បន្ត​នៅ​សហរដ្ឋអាមេរិក​ទៀត ដើម្បី​គាំទ្រ​ពី​ខាងក្រោយ ក្នុងករណី​លោក​ប្រធាន​មាន​គ្រោះថ្នាក់​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់ ស្ថាបនិក​ប្រជាធិបតេយ្យ​កម្ពុជា កាលពី​ថ្ងៃទី​៧​ខែវិច្ឆិកា បាន​បញ្ជាក់ថា “​លោក​ប្រធាន សម រង្ស៊ី បានសម្រេច​ផ្លាស់ប្តូរ​ការចាកចេញ ដំណើរ​ដោយសារតែ​ប្រទេស​ថៃ មិន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ទឹកដី​ថៃ ចូលមក​កម្ពុជា ហើយ​ប្រទេស​មួយចំនួនទៀត​ក៏​ត្រៀម ចាត់វិធានការ​នានា ហាមឃាត់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។ ចុងក្រោយ គឺជា​ការសម្រេច​របស់ លោក​ប្រធាន សម រង្ស៊ី ថា​តើ​ត្រូវ​បន្ត​ផែនការ​វិល​ចូល ស្រុក​នេះ​ទៀត ឬ​យ៉ាងណា​? ព្រោះ​បើ​ចូលក្នុង​ទឹកដី​ថៃ អាច​ប្រឈម​នឹង​ការបណ្តេញចេញ ឬ​អាជ្ញាធរ​ថៃ​ចាប់ ខ្លួន​ដើម្បី​បញ្ជូន​មកឱ្យ​កម្ពុជា​។ ពិតជា​ពិបាក​មែន​! សម្រាប់​ខ្ញុំ នៅតែ​បន្ត​ស្នាក់នៅ​ជាមួយ​បងប្អូន​ខ្មែរ នៅ​សហរដ្ឋអាមេរិក​ទៀត ដើម្បី​គាំទ្រ​ពី​ខាងក្រោយ ក្នុងករណី​លោក​ប្រធាន​មាន​គ្រោះថ្នាក់​”៕ ដោយ​៖​កូ​ឡាប​

spot_img
×