Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវការហើយ​! សាកសពមនុ​ស្ស​ ៣៩នាក់ដែលគេរកឃើញនៅ​អ​ង់គ្លេ​ស​ខែមុន ជាជនជាតិវៀតណាម​ទាំ​ងអ​ស់

spot_img

សាកសពមនុស្សចំ​នួ​ន ៣៩នាក់ដែលត្រូវគេរកឃើ​ញ​នៅក្នុ​ងទូកុ​ងតឺណឺ​នៅអង់​គ្លេស កាលពីខែមុន ត្រូវបានអាជ្ញាធរ​អ​ង់គ្លេ​សប​ញ្ជាក់អ​ត្តសញ្ញាណ​ជាផ្លូវ​ការថា ពួកគេជាជនជាតិវៀតណាមទាំ​ង​អស់​។

ប៉ូលីសក្នុងតំបន់ Es​sex ដែលជាកន្លែងកើត​ហេ​តុ បានធ្វើកិច្ចការជាមួយនឹ​ង​មន្រ្តី​វៀ​តណាម ​ដើម្បីកំណត់អត្តសញ្ញាសា​ក​សព​បុរស ៣១នាក់ និងស្រ្តី ៨នាក់។ សាកសពពួក​គេ​ត្រូ​វបាន​អាជ្ញាធ​រ​អង់​គ្លេស រកឃើ​ញកាល​ពី​ថ្ងៃទី ២៣ ខែតុលាក​ន្ល​ងទៅនេះ​។

អាជ្ញាធរអង់គ្លេសបញ្ជាក់ថា​ ​ពួកគេចង់ផ្តល់ពេលវេលាឲ្យគ្រួសា​រ​ជន​រង​គ្រោះទាំងអ​ស់ទទួ​ល​យកព័ត៌មា​ន មុនពេលពួកគេបង្ហាញ​ឈ្មោះ​នៃជ​នរ​ងគ្រោះទាំ​ងអស់ជា​សាធារ​ណៈ​។

ជនរងគ្រោះគឺមកពីខេត្ត​ ​Haiphong, Hai Duong, Nghe An, Ha Tinh, Quang Binh and Hue នៃប្រទេសវៀតណាម​។​ នេះ​បើតាម​កា​រប​ញ្ជា​ក់រប​ស់ប៉ូលី​ស។

សូមបញ្ជាក់ថា ក្រោយពេលប្រទះឃើ​ញ​សាក​សព​មនុ​ស្ស​ជា​ច្រើន ប៉ូលីសអង់គ្លេសបា​ន​ចាប់​ខ្លួន​អ្នក​បើក​កុងតឺ​ណឺ និងមនុស្សពា​ក់​ព័ន្ធ​ផ្សេងទៀ​តពី​បទឧ​ក្រិដ្ឋ​កម្ម។

ចំណែកនៅវៀតណាមវិញ​ ​អាជ្ញាធរបាន​ចា​ប់ម​នុ​ស្សជាង ១០នាក់ដែលមានកា​រ​ពាក់​ព័​ន្ធទៅ​នឹងកា​រជួ​ញដូរម​នុស្ស​។

ប៉ូលីសកំពុងតែ​តា​មប្រ​ម៉ាញ់​បងប្អូ​ន​បង្កើត ២នាក់ទៀត មកពីប្រទេសអៀរឡង់​ខា​ង​ជើង ដែលពាក់ព័ន្ធនឹង​ប​ទឃាត​កម្ម​ និងជួញដូ​រមនុស្ស៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×