Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនេសាទកូរ៉េខាង​ជើង ២នាក់ ដែលស​ម្លាប់ស​មាជិ​កខ្លួន​ជិត ២០នាក់ ត្រូវកូរ៉េខាងត្បូងចាប់​បា​ន និងបញ្ជូនត្រឡប់​ទៅ​វិញ​

spot_img

អ្នកនេសាទកូ​រ៉េ​ខាង​ជើង ២នាក់ដែលគេសង្ស័យ​ថា​ បានសម្លាប់អ្នកនេ​សា​ទ​ចំ​នួន ១៦នាក់ទៀត នៅលើទូក​តែ​មួយ មុនពេលពួកគេបានរត់គេ​ច​ខ្លួន ចូលកូរ៉េ​ខា​ងត្បូង ត្រូវបានអាជ្ញាធរកូរ៉េខាង​ត្បូង បញ្ជូន​ត្រឡប់ទៅកាន់ប្រទេ​ស​កូ​រ៉េខាង​ជើង​វិញ។

ជនសង្ស័យទាំង ២នាក់​នោះ​បាន​ឆ្លងចូលកូរ៉េខាងត្បូ​ង​តាមព្រំ​ដែ​នទឹក កាលពីថ្ងៃសៅរិ៍​ស​ប្តាហ៍​មុន ហើយត្រូវបានអាជ្ញា​ធ​រឃុំខ្លួ​ននៅ​កូរ៉េ​ខាង​ត្បូង។

ជាធម្មតា កូរ៉េខាងត្បូ​ង​តែង​តែ​ផ្តល់ក​ន្លែង ជ្រកកោ​ណដល់ជ​ន​ផ្តាច់ខ្លួ​នពីកូ​រ៉េខា​ងជើង ប៉ុន្តែក្នុងក​រ​ណីនេះ អាជ្ញាធរកូរ៉េខាងត្បូង​និ​យាយ​ថា បុរស ២នាក់នោះធ្វើឲ្យមានការគំរាមកំហែ​ង​ដល់​សន្តិសុ​ខ។

ពួកគេទាំងពីរនាក់​ត្រូ​វបា​នចា​ត់​ទុកថា ជាឧក្រិដ្ឋជន ហើយក៏ត្រូវបានបញ្ជូនត្រ​ឡ​ប់​ទៅកូ​រ៉េខា​ងជើ​ងវិញ។

ក្រោយពេលឆ្លងព្រំដែនចូ​ល​កូរ៉េខា​ងត្បូង តាមរយៈទូកនេសាទមឹក​រ​បស់​ពួក​គេ អាជ្ញាធរកូរ៉េខាងត្បូង​បា​នចំណា​យពេ​ល​ ២ថ្ងៃដើម្បីចាប់​ពួ​ក​គេ។

បើតាមការចុះផ្សាយរបស់សា​រ​ព័ត៌មាន Yonhap ដោយដកស្រង់ប្រភ​ព​ពី​មន្រ្តីកូ​រ៉េ​ខាង​ត្បូង បានឲ្យដឹងថា ជនសង្ស័យ ២នាក់ និងអ្នកផ្សេងទៀតនៅលើ​ទូក​ បានសម្លាប់ប្រធានពួ​ក​គេកាល​ពី​ចុ​ងខែ តុលា​ដោយសារតែ​អំ​ពើឃោរ​ឃៅរប​ស់​គាត់។

ក្រោយមកទៀត ពួក​គេក៏បាន​សម្លាប់​សមា​ជិកផ្សេ​ងៗទៀ​តម្ត​ង​មួយៗ ដោយសារតែកា​រ​តវ៉ា​។ សាកសពរបស់ពួក​គេ​ត្រូវបា​ន​បោះទម្លា​ក់ចេ​ញ​ពីទូ​ក។

មានជនសង្ស័យចំនួន ​៣​នាក់បា​ន​ធ្វើដំណើរ​ត្រឡ​ប់ទៅកូ​រ៉េខាង​ជើងវិញ ប៉ុន្តែនៅពេលឃើញសមា​ជិ​កម្នា​ក់ ត្រូវប៉ូលីសចា​ប់​នៅកំ​ព​ង់ផែ ជនសង្ស័យ ២នាក់ទៀត បានសម្រេចចិត្តរត់​គេ​ចខ្លួន​តាម​ទូ​កពួកគេ មកកូរ៉េខាងត្បូង​។​

ជនសង្ស័យ ២នាក់នោះត្រូវបានប្រ​គ​ល់ត្រ​ឡប់ឲ្យកូរ៉េខា​ង​ជើងវិញ នៅតំប​ន់ព្រំ​ដែន ស្ថិតក្នុងភូមិ Panmunjom។

សូមបញ្ជាក់ថា នេះគឺ​ជា​លើ​កដំ​បូង​ហើយ ដែលកូរ៉េខាងត្បូងបានធ្វើការ​ប​ញ្ជូន​ជ​នជា​តិកូ​រ៉េខា​ងជើង ត្រឡប់​ទៅប្រទេ​សវិ​ញ តាមច្រកព្រំដែន Pa​n​munjom។ មិនមានកិច្ចព្រមព្រៀងធ្វើប​ត្យា​ប័ន​ណាមួយឡើ​យ រវាង​កូរ៉េខា​ង​ជើង និងកូរ៉េខា​ង​ត្បូង​៕

អត្ថបទប្រែសម្រួល​ដោ​យ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×