Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលក្រុងដូ​នខេ​ត្តតា​កែវ ជួបសំណេះ​សំ​ណាល​ និងសួរសុខទុក្ខកម្លាំងចម្រុះ​របស់​សា​លាក្រុង និងចូលរួមប្តេ​ជ្ញា​ថែរ​ក្សាសន្តិ​ភាព ដែលកំពុ​ង​មា​នឲ្យបា​នដា​ច់ខាត

spot_img

 

តាកែវ៖ លោក កង អាណាន់ អភិបាល នៃគណៈអភិ បាលក្រុងដូនកែវ ខេត្តតាកែវ ព្រឹក​ថ្ងៃ ព្រហស្បត្តិ៍ ១១ កើត ខែ កត្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អញ្ជើញជួបសំណេះ សំណាល សាកសួរសុខទុក្ខ កងកម្លាំងចម្រុះ របស់រដ្ឋបាលក្រុងដូន​កែវ ដែលពិធីនេះក៏មានការអញ្ជើញចូលរួ​ម​ពី លោកអភិបាលរង​ក្រុ​ងដូ​កែវ និងមន្រ្តីសាលា ក្រុងជា​ច្រើ​នរូប​ ក្នុងបរិវេណសា​លា​ក្រុ​ងដូ​នកែ​វ។

ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលជា​មួ​យកម្លាំងចម្រុះសាលាក្រុង លោក កង អាណាន់អភិបាលក្រុងដូនកែ​វ​ ក៏បានប្រសាសន៍អំ​ពា​វ​នាវឲ្យ​ក​ងកម្លាំង​​ប្រ​ដាប់អា​វុធទាំងអស់ ត្រូវរួមគ្នាប្តេជ្ញាថែរក្សាសន្តិ​ភា​ពដែ​លកំពុ​ង​​តែមា​ន​ដូច​​​សព្វថ្ងៃនេះ ឲ្យបានជាដាច់ខាត ហើយការ​ពា​រ​រា​ជ​រដ្ឋាភិ​បាល​​ដែលកើត ចេញពីការបោះឆ្នោតស្រប​ច្បា​ប់​ និងប្រឆាំងរាល់​ការ​ប៉ុ​នប៉​ងផ្តួ​លរំ​លំ ឬធ្វើរដ្ឋប្រហាររាជរ​ដ្ឋា​ភិបា​ល ឬក្រុមដែលចង់បង្ក​អ​ស្ថេរភា​ពសង្គម ដោយមិនឲ្យក្រុមនេះ​​ធ្វើអ្វីបាន​ជា​ដាច់​ខាត ដើម្បីការពារ ជាតិ សា​ស​នា ​ព្រះមហាក្សត្រ និងរក្សានូវសុខសុវត្ថិ​ភា​ព ជូនបងប្អូនប្រជា​ព​លរ​ដ្ឋក្នុង​ខេត្ត។

ពិសេសនោះសូមឲ្យបងៗ​ដែ​លជាក​ម្លាំ​ងប្រដាប់​អាវុ​ធ​របស់យើង ត្រូវត្រៀមកម្លាំងស​ម្រា​ប់កា​រពា​រ​សុខសន្តិភាពជូ​ន​ប​ងប្អូ​នប្រជាព​លរដ្ឋ នៅខេត្ត​តាកែវ នាឱកាសរៀបចំពិធីបុ​ណ្យ​​ឯក​រា​ជ្យជាតិ នៅទីតាំងវិមានឯ​ក​រាជ្យខេ​ត្ត​ តាកែវយើង​ ​និងពិធីហូ​ប​អំ​បុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់មូលដ្ឋានភូមិ ក្នុងសង្កាត់ទាំ​ង​៣ នៃក្រុងដូនកែវ ខេត្តតាកែវ ។

​ឱ​កាសជួបសំណេះសំណាលជាមួ​យ​កងកម្លាំងចម្រុះរបស់រ​ដ្ឋ​បាល​ក្រុងដូ​នកែវនេះផងដែរ លោក កង អាណាន់ អភិបាល​ ​នៃគ​ណៈអ​ភិបា​លក្រុ​ង​ដូនកែវ ខេត្ត តាកែវ ក៏បាននាំយកមក​នូ​វស​ម្ភារៈដូ​ចជា ទឹកក្រូច ៤០ កេះ ទឹកបរិសុទ្ធ ៤០កេះ ទឹកត្រី ១០ ​យួ​រ ទឹ​កស៊ីអីវ ១១យួរ អង្ករ ២០០គីទ្បូក្រាម និងថវិកា ៨០ម៉ឺនរៀលជូនដល់កម្លាំង​ច​ម្រុះសា​លាក្រុ​ងផ​ង​ដែរ ៕ដោយ៖ តាកែវ

spot_img
×