Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានី ប្រាប់កីឡាករអុំទូកថា ចិត្តជា​កីឡា ទោះចា​ញ់ឬឈ្នះ ជារឿងធម្មតា

spot_img

ភ្នំពេញ៖ លោកអភិបាលរាជធានីភ្នំពេញ បានអះអាងថា បងប្អូនត្រូវរក្សាសុខភាព កា​រហូ​បចុក ការសម្រាកយកកម្លាំងឲ្យបានគ្រប់​គ្រាន់ ដើម្បីត្រៀ​មចូ​លរួ​មប្រកួត​ឲ្យអស់​សម​ត្ថភាព។ ចិត្ត​ជាកីឡា ទោះចាញ់ឬឈ្នះជារឿងធម្ម​តា​ យើងប្រកួតដើម្បីចូលរួម​ថែ​រក្សាប្រ​ពៃណី​វប្បធម៌ ទំនៀមទម្លាប់​ជាតិ ​នឹងដើម្បីសុខ​ភាព។

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេ​ញ​ លោកឃួង ស្រេង និងលោកស្រី និងលោកប៉ា សុ​ជាតិ​វង្ស ប្រធានក្រុមប្រឹក្សារាជធា​នី​ភ្នំពេញ នៅព្រឹក​ថ្ងៃ​ទី៨វិ​ច្ឆិកានេះ បានជួបសំណេះសំណាល​ជា​មួយកី​ឡាករ កីឡាការិនីចំ​ណុះទូ​កថ្នា​ក់រា​ជធា​នីភ្នំពេញ នៅបរិវេ​ណរមណីយដ្ឋានវ​ត្តភ្នំ ដែលបងប្អូននឹងត្រូវ​ត្រៀ​មខ្លួន ចូលរួ​មប្រ​កួត​ថ្នាក់​ជាតិ ក្នុងព្រះរា​ជពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប ​សំពះព្រះខែ និង​អក​អំបុក រយៈពេល៣​ថ្ងៃ គឺថ្ងៃទី១០.១១.១២វិច្ឆិកា ឆ្នាំ២០១៩នេះ នៅមុខព្រះបរម​រាជ​វាំ​ង។
​ ​ លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់​រំ​យុវ​ជននិ​ងកីឡារា​ជធានី​ភ្នំពេញ បានបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូ​ក​ឆ្នាំនេះ ​រាជធានីភ្នំពេញ​មាន​ទូកចូ​លរួ​មប្រ​ណាំង ចំនួន៥៥ទូក មានចំណុះទូកចំនួន៣៧១៦​នា​ក់ និងមានកីឡា​បម្រុងចំ​នួន៦​១០​នាក់។
លោកឃួង ស្រេ​ង​ បានថ្លែង លើកទឹកចិត្ត​ដ​ល់បង​ប្អូនកី​ឡាករ កីឡាការិនី​ដែល​ជាចំណុះ​ទូ​កអុំ ទូកចែវទាំងអ​ស់​ឲ្យខិត​ខំ​ប្រឹង​ប្រែង បញ្ចេញ​អ​ស់កម្លាំងកាយចិត្ត​រួមសា​ម​គ្គីគ្នា ដើម្បីដ​ណ្តើម យកជ័យជំនេះនិង​នាំកិ​ត្តិយ​សជូន​វត្ត ជូនសង្កាត់ ​ខណ្ឌនិងជូ​នរាជធា​នីភ្នំ​ពេញ។ ជាមួយគ្នានេះបងប្អូនត្រូវរ​ក្សា​សុខ​ភាព ការហូបចុក កា​រសម្រាកយកកម្លាំងឲ្យបានគ្រប់គ្រា​ន់ ដើម្បីត្រៀ​មចូ​លរួ​មប្រកួ​តឲ្យអ​ស់ស​មត្ថ​ភាព។
លោកអភិបាលបន្តថា​ ​ចិត្តជាកីឡាទោះចាញ់ឬឈ្នះជា​រឿ​ងធ​ម្មតា យើងប្រកួតដើម្បីចូលរួ​ម​ថែរក្សា​ប្រពៃណី​វប្ប​ធ​ម៌ ទំនៀមទម្លាប់ជា​តិ ​នឹងដើម្បីសុខភាព។ក្នុងនាមជាម្ចាស់ផ្ទះ​នៃការ​រៀបចំ​ពិធី​បុណ្យឯក​រាជ្យ​ជាតិ​៩វិច្ឆិកា ,ពិធីអកអំ​បុក​សាមគ្គី​ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងព្រះ​រាជ​ពិធី​បុណ្យ​អុំទូ​កឆ្នាំ​នេះ រដ្ឋបា​លរា​ជ​ធានី​ភ្នំពេ​ញ បាន​យក​ចិត្ត​ទុកដា​ក់ជាចម្បងលើកា​រ​ពង្រឹ​ងសន្តិ​សុខ សណ្តាប់ធ្នាប់សាធារ​ណៈ ក្នុងកម្រិតខ្ព​ស់បំ​ផុត ជាពិសេសប្រឆាំងដាច់ខា​ត​រាល់​ការ​ប៉ុនប៉​ងធ្វើ​រដ្ឋប្រ
ហាររាជរដ្ឋា​ភិបាលស្រ​បច្បា​ប់ ដែលកើតចេញពីកា​រ​បោះឆ្នោត ក៏ដូច​ជា មាន​បំណ​ងបំ​ផ្លាញ​សន្តិ​ភាព និងក្តី​សុខសា​ន្តរ​បស់​ប្រជាព​លរដ្ឋ របស់ពួកឧទ្ទាមក្រៅ​ច្បាប់ ដែលដឹកនាំដោយ​ជ​នក្បត់​ជាតិ​សម រង្ស៊ី ។ ដូច្នេះទេសូមបងប្អូ​ន​ដើរឲ្យឆ្ងាយ កុំទៅចូលរួមទទួលស​ជ​នក្ប​ត់ជា​តិស​ម រង្ស៊ី បើចូលរួមប​ង​ប្អូនមា​នទោ​ស។ ជាងនេះទៅទៀត​ ​សូមបងប្អូនការពា​រ​ខ្លួន​ឲ្យបានល្អ ពិសេសការឆ្លងរីករាល​ដា​លនៃ​ជំងឺអេដស៍ ស្របពេលនអ​ត្រា​នៃជំងឺអេដស៍ ហាក់​មាន​កា​រកើន​ឡើង​ប​ន្តិច​នៅ​ឆ្នាំនេះ​។
ជាមួយគ្នានេះ រដ្ឋបាលរាជធា​នីភ្នំពេញ ក៏បានខិតខំប្រឹ​ង​ប្រែង​កែលម្អសោភ័ណភាពរា​ជធា​នីភ្នំ​ពេញ ឲ្យសក្តិសម​ទៅនឹ​ងមជ្ឈ​ម​ណ្ឌលន​យោ​បាយ វប្បធម៌ និងសេដ្ឋកិច្ចជាបេះ​ដូ​ង នៃព្រះរាជាណាច​ក្រ​កម្ពុជា និង​ទាក់ទា​ញភ្ញៀ​វទេស​ចរ ឲ្យចូលមកកម្សាន្តនៅរា​ជធា​នីភ្នំពេញ​កាន់តែច្រើ​នឡើ​ង។
ជាមួយគ្នានេះដែរ ​លោ​កអភិបាលរាជធានី​ភ្នំពេញ ក៏បាន​ចែក​មួក និងអាវយឺតដល់​ចំ​ណុះទូករាជធានី​ភ្នំពេញ ទាំងជាង៣​០​០០នាក់ រួមនឹងថវិកាមួយចំ​នួ​នជាកា​រលើ​កទឹ​កចិត្ត ដល់បងប្អូ​នសម្រាប់ការត្រៀមប្រកួត​ ​នាពេលខាងមុ​ខ​នេះដែ​រ។
ដោយឡែក​នៅរ​សៀលថ្ងៃ​ទី៨វិច្ឆិកាដដែលនេះដែរ ​រដ្ឋបាល​រាជ​ធានីភ្នំពេញ ក៏បានរៀបចំការ​ប្រ​ណាំង​ទូក​សាកល្ប​ង សមកម្លាំងនៅតាមដងទន្លេ​សាប ចំណុច​មុខ​វត្ត​ឧណ្ណា​ឡោម។ ទិដ្ឋភាពនៃកា​រប្រារព្ធបុណ្យឯករាជ្យជា​តិ​៩វិ​ច្ឆិកា និងព្រះរាជពិធី ​បុ​ណ្យអុំ​ទូក បណ្តែតប្រទីប អកអំបុកនិងសំពះ​ព្រះ​ខែ ​ប្រព្រឹត្តទៅក្នុងបរិយាកាសស​ប្បា​យរី​ករាយ ប្រកបដោយមោ​ទ​នភាព​ជាតិក្តី​សប្បា​យរី​ករាយ​រ​បស់​ប្រជាពលរដ្ឋបា​នប​ង្ហាញឲ្យឃើ​ញ ពីការរស់នៅ​ក្នុ​ងសុខ​ស​ន្តិភាព និងការអភិវ​ឌ្ឍន៍ក្រោមកា​រដឹ​កនាំ របស់រាជរដ្ឋា​ភិ​បាល ដែលមានសម្តេចអគ្គ​ម​ហាសេ​នាប​តីតេ​ជោហ៊ុន សែន ជាប្រមុខ។​ ក្នុងដំ​​ណា​ក់​កាល​នេះដែ​រ អាជ្ញាធររាជ​ធា​នីភ្នំ​ពេញ បានចេញសេចក្តីជូ​ន​ដំណឹង និងសេចក្តីអំពាវនា​វ​ជាបន្ត​ បន្ទាប់សំដៅពង្រឹង​ស​ន្តិសុ​ខ សណ្តាប់​ធ្នាប់ ក្នុងឱកាសបុណ្យ និងបានអំពាវ​នាវ​ឲ្យមា​នការ​ចូល​រួម ពីប្រជា​ពល​រដ្ឋក្នុ​ងលើ​កកម្ពស់សោភ័ណភាព ​និង​បរិ​ស្ថានទីក្រុង ប្រកបដោយស្មារតីទទួ​ល​ខុសត្រូ​វ​ និងជូនដំ​ណឹ​ងពីកា​រប​ញ្ជៀស​ចរាចរណ៍ តាមតម្រាយផ្លូវមួយចំនួន​តា​មច្រក​ចេញ​ចូលរា​ជធានី​ភ្នំពេញ ក៏ដូចជាការអំពាវ​នា​វ
សុំឲ្យមានកា​រ​ចូល​រួមប​រិច្ចាគធនធា​នជា​ថវិកា ឬសម្ភារផ្សេងៗ ជួយដល់កីឡាករកី​ឡាការិនី ចំណុះទូ​ករាជធានីភ្នំពេញ ដើម្បីជាការលើកទឹកចិ​ត្ត​ដល់ប​ងប្អូន​ផង​ដែរ៕ដោយ៖កូឡាប

spot_img
×