Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្ម​ជន​គណ​បក្ស​សង្គ្រោះជាតិ​ម្នាក់​ នៅខេត្ត​ព្រះសី​ហនុ សុំចូលរួមរស់ជីវ​ភា​ពន​យោបា​យ ជាមួយគណបក្សប្រ​ជា​ជន​កម្ពុ​ជា

spot_img

ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំគណបក្សប្រជាជ​ន​កម្ពុ​ជា ខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី៧​ ខែវិច្ឆិកា ឆ្នាំ២០១៩ មានសកម្មជនគណបក្ស​ស​​ង្គ្រោះជា​តិម្នា​ក់ ប្រចាំឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឈ្មោះលោក វ៉ាន់ ម៉ារិន ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅបច្ចុប្ប​ន្ន​ ស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បា​ន​សុំចូល​រួម​រ​ស់ជីវ​ភាព នយោបា​យជាមួយ គណបក្សប្រជា​ជ​ន​កម្ពុជា និងសុំចូលជាសមាជិ​ក​គ​ណប​ក្សប្រ​ជាជន​កម្ពុ​ជា។

មន្ត្រីជាន់ខ្ពស់គណប​ក្ស​ប្រជា​ជនក​ម្ពុជាខេ​ត្តព្រះសី​ហនុ បញ្ជាក់ថា ការស្នើសុំចូលជាសមាជិក​គ​ណប​ក្សប្រ​ជាជន​ក​ម្ពុជា របស់ លោក វ៉ាន់ ម៉ារិន ​ម​ករួមរស់ជា​មួ​យប​ង​ប្អូន​ប្រជា​ព​លរដ្ឋ ក៏ដូចជាមករួម​រស់​ជាមួយ​បក្ស​ប្រជាជ​ន​កម្ពុជា ដែលស្រឡាញ់ទឹ​កដី ពិតប្រាកដ​ ​ដោយសារតែ សកម្មជនរូ​ប​នេះ មើលឃើញពី​ទ​ង្វើក្ប​ត់ជាតិ របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួ​កក្រុម​ឧទ្ទាម​ក្ប​ត់​ជាតិ ដែលធ្វើ​មិ​នល្អ​មកលើប្រ​ទេស​ជាតិ របស់ខ្លួន ហើយបានឃោស​នា​បង្ក​ចលា​ចល​ដោយគ្មា​នមូ​លដ្ឋាន​ពិត ញុះញង់ឲ្យខ្មែរ​ស្អ​ប់ខ្មែ​រ ដើម្បីតែអំណា​ច​ របស់ខ្លួន និងបក្ខពួកតែ​ប៉ុណ្ណោះ​៕ដោយ៖ ដែន សីមា

spot_img
×