Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃ​សៅរ៍ ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩

spot_img

​ឆ្នាំជូត​

រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​គាប់ប្រសើរ​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿន​លឿន​ទៅមុខ​និង​មានជោគ​មានជ័យ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ឃើញថា​មិនមាន​អ្វី​ទាស់ខុស​ទេ​គឺ​ផ្តល់​ការចម្រុងចម្រើន​គួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​គប្បី​ប៉ះពាល់​គ្រឿង​ស្រវឹង​ឡើយ​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ឡើយ​ពិសេស​អ្នកបើកបរ​តែម្តង​។​

​រីឯ​មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​និង​កំពុងមាន​ភាព​សុខដុម​ចំពោះ​គ្នា​ណាស់ដែរ​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​មាន​ភាពរលូន​ល្អ​និង​ធ្វើ​អ្វី​ក៏​ជឿនលឿន​ទៅមុខ​គួរសម​។​ក្រៅពីនេះ​ការទំនាក់ទំនង​ការងារ​ឬ​ចរចា​អ្វីមួយ​ក៏​តែង​សម្រេច​ជោគជ័យ​ច្រើន​ផងដែរ​។​ការរៀបចំ​កិច្ចការងារ​ឬ​ចាត់ចែង​បញ្ហា​ប្រាក់កាស​តែងមាន​ភាពរលូន​ល្អ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ដោយ​ពេញដៃពេញជើង​ហើយ​អាច​រក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​។​

​រីឯមនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ចំពោះ​គ្នា​យ៉ាង​ប្រពៃ​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​មាន​បញ្ហា​អ្វី​គប្បី​ប្រញាប់​ធ្វើការ​ចរចា​ឬ​ដោះស្រាយ​ពីព្រោះថា​ផល​ល្អៗ​នោះ​តែង​ហុច​ឱ្យ​មកវិញ​ជាង​អាក្រក់​ជានិច្ច​។​ទាំង​ស្ត្រី​បុរស​នាពេលនេះ​បើ​លោកអ្នក​ចង់​ខ្ចី​អ្វីមួយ​ពី​អ្នកដទៃ​តែង​គេ​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​

រីឯមនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​ត្រូវតែមាន​ការសម្រេចចិត្ត​ឱ្យបាន​ល្អិតល្អន់ ហើយ​ត្រូវតែ​ចងចាំ​ថាបើ​សម្រេចចិត្ត​ត្រូវ​នឹង​ទទួលបាន​ផល​ល្អ ឯ​ការសម្រេចចិត្ត​ខុស​វិញ​គឺ​មិន​ត្រឹម​ខកបំណង​ទេ​គឺ​ថែមទាំង​ត្រូវ​ខ្លោចផ្សា​ផ្លូវចិត្ត​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ឯ​ផល​កម្រៃ​ទៀតសោត​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​លោកអ្នក​តោង​តែ​ប្រកបការងារ​ដែល​មិន​សំខាន់​ឬ​ធំដុំ​ពេក​ទើប​ប្រសើរ​។​ក្រៅពីនេះ​ធ្វើ​អ្វីៗ​ត្រូវចិត្ត​ត្រជាក់​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​យាយី​កើត​។​ការរស់នៅ​ងាយ​កើត​បញ្ហា​ជម្លោះ​ជាមួយ​អ្នកដទៃ​ណាស់​គប្បី​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើង​។​

​រីឯ​មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខ​ប៉ុន​ភ្នំ​ចង់ទៅ​មុខ​មិន​រួច​ថយក្រោយ​ក៏​មិនកើត​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​បើ​លោកអ្នក​ចង់​ណាត់​នរណាម្នាក់​ចរចា​ឬ​ធ្វើ​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​ល្អ​ហើយ​ពិសេស​អាច​ឆាប់​ចុះសម្រុង​គ្នា​បាន​ឆាប់រហ័ស​ផង​។​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​បង្កជម្លោះ​ជាមួយ​ស្ត្រីភេទ​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​តូច​សោះ​ប្រែជា​រីក​ធំ​រក​ទប់ទល់​មិន​ឈ្នះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​គប្បី​ចេះ​ពិនិត្យ​សមាសភាព​មនុស្ស​បានឱ្យ​ល្អិតល្អន់​ទើប​ប្រសើរ ។​

​រីឯមនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​ថ្ងៃនេះ​មិនល្អ​ទេ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើត​បញ្ហា​ណាមួយ​ឈានដល់​ការ​ប្រេះស្រាំ​ផ្សះផ្សា​លែងកើត​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​គាប់ប្រសើរ​គួរសម ម្ល៉ោះហើយ​លោកអ្នក​អាចមាន​រឿង​គួរ​សប្បាយចិត្ត​និង​អាចមាន​ដំណឹង​ល្អ​អ្វីមួយ​ផ្តល់ឱ្យមាន​ក្តីសង្ឃឹម​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ និង ត្រឡប់មកវិញ​។​

​រីឯ​មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មានការ​ផ្លាស់ប្តូរ​អារម្មណ៍​ហើយ​ការប្រកប​ការងារ​ក៏​តែង​រាំងស្ទះ​ញឹកញាប់​ច្រើន​ផង​។​ក្រៅពីនេះ​ការរស់នៅ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មានទំនាស់​សម្តី​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ពិសេស​អាច​ត្រូវគេ​ស្តីបន្ទោស​ឬ​ជេរ​ស្តី​ក្នុង​រឿង​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាព​ប្រទាំង​ប្រទើស​ទាំង​ក្នុង​ក្រុមគ្រួសារ​និង​អ្នកមាន​មុខរបរ​ដូច​គ្នា​។​

​រីឯមនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនត្រូវ​មក​រងកម្ម​នៅ​គ្រា​ខាងមុខ ៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​តែង​ជួប​បញ្ហាលំបាក​ច្រើន​បន្តិច​តែ​យ៉ាងណា​បើ​លោកអ្នក​មានការ​ព្យាយាម​អត់ធ្មត់​នោះ​ភាពជោគជ័យ​តែង​កើតមាន​នៅពេល​ក្រោយ​វិញ​ផងដែរ​។​ក្នុង​ពេលនេះ​ដោយសារ​លោកអ្នក​ជួប​បញ្ហា​ចំណូល​តិច​តែ​ការចំណាយ​នោះ​មាន​ច្រើន​គ្រប់​សារពើ​ដូចនេះ​ត្រូវមាន​ការប្រយ័ត្នប្រយែង​ក្រែង​ត្រូវ​ជួប​វិបត្តិ​ថវិការ​ក្នុង​គ្រួសារ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​កិច្ចការ​ធំៗ​ទៅរួច​។

​រីឯមនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំរកា​

រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ​រាល់​ការបំពេញ​ការងារ​ងាយ​ត្រូវគេ​បំពាន​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។​ក្រៅពីនេះ​បើ​លោកអ្នក​មានការ​ពឹងពាក់​ឱ្យ​នរណា​ធ្វើ​អ្វីមួយ​គប្បី​ចេះ​ត្រូតពិនិត្យ​មនុស្ស​ព្រោះ​អាច​ត្រូវគេ​កេងប្រវ័ញ្ច​ឬ​បោកប្រាស់​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​ចំណូល​មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​អញ្ចឹង​ដែរ​តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។

​រីឯ​មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ខ្លួនឯង​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។​

​រីឯ​មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ការប៉ះទង្គិច​សម្តី​ណាមួយ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​។​សម្រាប់​ក្នុង​រង្វង់​គ្រួសារ​ស្ត្រី​ចូរ​ចេះ​អត់ធ្មត់​កិច្ចការងារ​ផ្ទះសម្បែង​បន្តិច​បើ​ពុំ​នោះទេ​នឹង​កើត​ជម្លោះ​វិវាទ​ណាមួយ​ពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នេះ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​ច្រើន​អង្គុយ​ស្ងាប​ឬ​ដកដង្ហើម​ចោល​ច្រើនជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯមនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

spot_img
×